សព្វថ្ងៃនេះ មានខ្យល់ពុលប៉ះពាល់សុខភាពរបស់មនុស្សខ្លាំងបំផុត ប៉ុន្តែអ្នកមួយចំនួនពុំសូវជាចាប់អារម្មណ៍រឿងប៉ុន្មានទេ។ ព្រោះវាជាឃាតករឆាក់ជីវិតមនុស្សដោយប្រយោល តាម WHO បញ្ជាក់ថា ខ្យល់ពុលបណ្តាលមកពីផ្សែងឧស្សាហ៍កម្ម ការបំភាយផ្សែងរថយន្ត និងការដុតជ័រផ្សែៗ ដែលវាបញ្ចូលជាតិពុលជាផ្សែងសំខាន់ៗ រួមមាន អូហ្សូនកម្រិតដី អុកស៊ីដស្ពាន់ធ័រ អុកស៊ីដអាសូត... ជាការប៉ះពាល់រយៈពេលវែង និងខ្លីអាស្រ័យលើអ្នកមានជំងឺ ហើយអ្នកជំងឺ ២នេះងាយរងគ្រោះថ្នាក់បំផុតរួមជំងឺផ្លូវដង្ហើម និងជំងឺសរសៃឈាមបេះដូង។ តាមរបាយការណ៍ជាច្រើនក៏បានបង្ហាញពីទំនាក់ទំនងផ្សែងពុលនេះ ងាយប៉ះពាល់ជីវិតដោយសារតែជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើម។
តាមលោកវេជ្ជបណ្ឌិត Lukasz Kuzma នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Bialystok ប្រទេសប៉ូឡូញបាននិយាយថា “ការកាត់បន្ថយខ្យល់ពុលជួយទប់ស្កាត់ជំងឺខ្សោយបេះដូងកាន់តែអាក្រក់ទៅៗ និងផ្លូវដង្ហើមដែរ”។ តាមគេហទំព័រ Miragenews បានចុះផ្សាយថា ផ្សែងពុលនេះបានពាល់ប៉ះដល់អ្នកជំងឺខ្សោយបេះដូងចំនួនមនុស្សជាង ៦៤លាននាក់នៅទូទាំងពិភពលោក។ នៅឆ្នាំ២០១៩ ការបំពុលបរិយាកាសជុំវិញបណ្តាលឱ្យមានការស្លាប់មុនអាយុប្រមាណ ៤.២លាននាក់នៅទូទាំងពិភពលោក។ តាមអ្នកជំនាញផ្នែកសុខភាពធ្វើការជាមួយអ្នកជំងឺ ធ្វើការតាមដានគុណភាពខ្យល់ល្អ និងជ្រើសរើសពេលវេលាដ៏ល្អបំផុតសម្រាប់ពួកគេចេញសកម្មភាពខាងក្រៅ គឺពេលព្រឹក និងតំបន់ព្រៃធម្មជាតិជួយកាត់បន្ថយជាតិពុលក្នុងខ្យល់។
ដូចនេះ ការកាត់បន្ថយផ្សែងពុលតាមរយៈខ្យល់នេះ គឺកាត់បន្ថយការដុតសំបកកង់ឡាន ដុតជ័រ និងសម្ភារៈផ្សេងៗ ទៀត។ ជាចុងក្រោយនេះ យើងគួរតែរួមគ្នាដាំដុះព្រៃឈើឡើងវិញ ឱ្យប្រទេសជាតិយើងសម្បូរព្រៃឈើមានពណ៌បៃតងកាន់តែច្រើនឡើង។ ព្រោះព្រៃឈើជាប្រភពកាត់បន្ថយកម្តៅ និងស្រូបជាតិពុលពីផ្សែងពុលនានាបានល្អបំផុត៕
អត្ថបទដោយ៖ ទ្រ សុភាព