ក្នុងរាងកាយមនុស្សត្រូវការវីតាមីនជាច្រើនដើម្បីទ្រងទ្រងរាងកាយឱ្យមានសុខភាពល្អ រឹងមាំងនិងការពារជំងឺ។ ក្នុងចំណោមវីតាមីនទាំងនោះ វីតាមីនB6 ដែលត្រូវបានគេស្គាល់ថា pyridoxine គឺជាវីតាមីនរលាយក្នុងទឹក ដែលរាងកាយរបស់អ្នកត្រូវការសម្រាប់មុខងារជាច្រើន។ វីតាមីនB6 ជាវីតាមីន ដែលរាងកាយមិនអាចផលិតវាបានដោយខ្លួនឯងនោះទេ ទាមទារឱ្យការបន្ថែមពីរបបអាហារឬអាហារបំប៉នមួយចំនួន នេះបើផ្អែកតាមប្រភពHealthline។
ការទទួលទានវីតាមីនB6 គ្រាប់គ្រាន់ មានសារៈសំខាន់ចំពោះការរំលាយអាហារប្រូតេអ៊ីន ខ្លាញ់ និងកាបូអ៊ីដ្រាត និងការបង្កើតកោសិកាឈាមក្រហម និងសារធាតុបញ្ជូនសរសៃប្រសាទ ព្រមទាំងជួយបំប៉នសុខភាពនិង ការពារពីជំងឺជាច្រើនទៀតដូចជា៖
១ កាត់បន្ថយហានិភ័យជំងឺបាក់ទឹកកចិត្ត៖ វីតាមីនB6 ដើរតួរយ៉ាងសំខាន់ក្នុងការជួយគ្រប់គ្រងអារម្មណ៍ ធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង។ តាមការសិក្សាគេរកឃើញថា ចំពោះមនុស្សចាស់ដែលមានកម្រិតឈាមទាប និងកង្វះវីតាមីន ធ្វើឱ្យមានហានិភ័យនៃជំងឺបាក់ទឹកចិត្តខ្ពស់។
២ បង្កើនសមត្ថភាពខួរក្បាល កាត់បន្ថយការភ្លេចភ្លាំង៖ វីតាមីនB6 អាចការពារការថយចុះមុខងារខួរក្បាលដោយការថយចុះកម្រិត homocysteine ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺភ្លេចភ្លាំង និងការថយចុះការចងចាំ។
៣ ការពារ និងព្យាបាលភាពស្លេកស្លាំង ដោយជំនួយដល់ការផលិតអេម៉ូក្លូប៊ីន។
៤ ការពារការស្ទះសរសៃឈាម និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៥ ជំនួសសុខភាពកែងភ្នែក៖ វីតាមីនB6 បានដើរតួនាទីការពារពីជំងឺផ្សេងៗដែលកើតមាននៅភ្នែក ជាពិសេសជួយកាត់បន្ថយការខ្សោយចុះមើលឃើញមិនច្បាស់នៅពេលអាយុកាន់តែច្រើន។
លោកអ្នកអាចបន្ថែមវីតាមីននេះ តាមរយៈការទទួលទានអាហារមួយចំនួនដូចជា ស៊ុត ទឹកដោះគោ ថ្លើមមាន់ ត្រីសាម៉ុន ត្រីធូណា សាច់គោ ការ៉ុត ដំឡូងផ្អែម ស្ពៃSpinach ផ្លែចេក ផ្លៃប័រ និងបន្លៃបៃតងមួយចំនួនទៀត។ ក្រៅពីនោះ អាចប្រើជាប្រភេទអាហារបំប៉នឬប្រភេទវីតាមីនគ្រាប់បានជំនួនបន្ថែមបាន ប៉ុន្តែសូមធ្វើការប្រឹក្សាជាមួយគ្រូពេទ្យជាមុន។ សម្រាប់មនុស្សពេញវ័យចាប់ពីអាយុ១៩ឆ្នាំឡើងទៅ គេណែនាំឱ្យទទួលទានវីតាមីនB6 ចន្លោះពី១.៣ទៅ១.៧មីលីក្រាមក្នុងមួយថ្ងៃ។ ចៀសវាការទទួលទានច្រើនពេក លើសពី ១០០០មីលីក្រាមក្នុង១ថ្ងៃ អាចផ្ដល់ផលអវិជ្ជមានដល់សុខភាព៕