តម្រងនោមឬក្រលៀន ដែលប្រជាជនយើងតែងនិយមហៅ គឺជាសរីរាង្គមួយគូ មាននាទីផលិតទឹកនោម បឺតនិងច្រោះជាតិពុល កាកសំណល់ផ្សេងៗក្នុងឈាមចេញ។ មកទល់ពេលនេះមានមនុស្សជាច្រើនកំពុងតែមានបញ្ហាខូចតម្រងនោម ទាំងនៅវ័យក្មេង អ្នកខ្លះត្រូវប្រឈមមុខលាងឈាម រាល់សប្ដាហ៍ពិតជាគួរឱ្យរន្ធត់។
តើអ្នកដឹងទេ ទម្លាប់អាក្រក់តូចៗដែលធ្វើរាល់ថ្ងៃនេះជា ឃាតករសម្ងាត់បំផ្លាញក្រលៀនខ្លាំងបំផុត?
នេះបើងតាមរយៈវេជ្ជបណ្ឌិត អ៊ឹង ម៉េងលាង ឯកទេសវះកាត់ជំងឺក្រួសតម្រងនោមនៅមន្ទីរពេទ្យ ព្រះអង្គឌួងបាន ធ្វើការចែករំលែកថា ការទទួលទានទឹកដែលសម្បូរដោយជាតិកាល់ស្យូម ជាតិកំបោរ សារធាតុ អ៊ុកសាឡាតនិងញុំាប្រភេទអាហារមានជាតិសូដ្យូម វីតាមីនស៊ី គ្រឿងក្នុង សូកូឡាលើសកំណត់….ជាដើម ទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យក្រលៀនឬតម្រងនោមងាយខូច ងាយមានជំងឺ ក្រួសក្នុងតម្រងនោមឡើងមកបំផុត ដូច្នេះសូម ប្រយ័ត្នជាមួយទឹក និង អាហារទាំងអស់នេះ។
មួយវិញទៀតបើតាមរយៈ គេហទំព័រ kidney-org ក៏បានបញ្ជាក់ផងដែរថា ទម្លាប់អាក្រក់ទាំង៨ខាងក្រោមនេះ អ្នកដែលខូចក្រលៀនចូលចិត្តធ្វើជាប្រចាំថ្ងៃ ទម្លាប់ទាំងនោះមានដូចជា៖
១.ផឹកទឹកមិនគ្រប់៖ មែនទែនទៅ ការផឹកទឹកច្រើនគ្រប់គ្រាន់គឺ ជួយរក្សាជាតិទឹកនៅក្នុងខ្លួនបានល្អ និងជាប្រយោជន៍ដល់សុខភាព តម្រងនោម ។ ពីព្រោះថា ជាតិទឹកគឺបានជួយដល់មុខងារតម្រងនោមឬក្រលៀន ក្នុងការប្រតិបត្តិមុខងារ ច្រោះសម្អាតជាតិពុល កាកសំណល់អាក្រក់ៗចេញពីឈាម ជួយការពារជំងឺក្រួសនៅក្នុងតម្រងនោម ជួយការពារការខ្សោយតម្រងនោមឡើងមក ជាធម្មតាការផឹកទឹក1.5-2Lក្នុងមួយថ្ងៃគឺនាំឱ្យក្រលៀនរបស់អ្នកមានសុខភាពល្អ។
២.គេងមិនគ្រប់៖ គេងមិនគ្រប់បានបង្កជាផលប៉ះពាល់ដល់ក្រលៀន ក្នុងការបំពេញមុខងារក្នុងរាងកាយ តែផ្ទុយទៅវិញប្រសិនណាអ្នកគេង បានគ្រប់គ្រាន់ គឺមានន័យថាគេងឱ្យបាន8-9ម៉ោងគឺល្អសម្រាប់មុខងារតម្រងនោមវិញ ពីព្រោះការសម្រាកបានជួយឱ្យមុខងារ សម្អាតជាតិពុលរបស់តម្រងនោម ដំណើរការល្អ។
៣.លេបថ្នាំផ្ដេសផ្ដាស៖ ការលេបថ្នាំផ្ដេសផ្ដាស ឬលេបថ្នាំលើសកំណត់រាល់ថ្ងៃ ជាពិសសេសប្រភេទថ្នាំបំបាត់ការរលាក(NSAIDs) ឬថ្នាំបំបាត់ការឈឺចាប់ផ្សេងៗ បានបង្កជាផលប៉ះពាល់ដល់ក្រលៀនខ្លាំងណាស់អាចធ្វើឱ្យងាយមានរបួស រលាក ខ្សោយ ខូចនិងបាត់បង់មុខងារក្នុងការច្រោះយកជាតិពុលចេញពីសរាងកាយជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកមិនចខាន ដូច្នេះមិននឹងញុំាថ្នាំអ្វីត្រូវទទួលការណែនាំពីគ្រូពេទ្យជំនាញជាមុនសិន។
៤.ផឹកស្រាច្រើន៖ អ្នកដែលផឹកស្រាលើសពី៤កែវក្នុងមួយថ្ងៃ រួមផ្សំជាមួយការជក់បារីជាប្រចាំទៀត គឺមានហានិភ័យខូចតម្រងនោមរុំារ៉ៃជាអ្នកធម្មតារហូតដល់៥ដង។
៥.ញុំាអាហារប្រៃ៖ ប្រភេទអាហារប្រៃ ឬអ្នកចូលចិត្តញុំាប្រៃ ប្រឈមជាមួយនឹងជំងឺតម្រងនោមខ្លាំងដូចគ្នា ដូច្នេះសូមកាត់បន្ថយអាហារប្រៃឱ្យបានច្រើនកាន់តែមានផលល្អសម្រាប់សុខភាពតម្រងនោមអ្នក។
៦.ញុំាអាហារកែច្នៃច្រើន៖ ដូចជាប្រភេទសាច់ក្រក ត្រីងៀត អាហារខ្ចប់កែច្នៃ អាហារមានដាក់សារធាតុរក្សាទុកគឺហានិភ័យដល់សុខភាពដូចគ្នា សព្វថ្ងៃនេះ អាហារកែច្នៃកំពុងតែពេញនិយមទៀត ដូច្នេះអត្រាអ្នកញុំាក៏មានច្រើន ខូចតម្រងនោមក៏ច្រើនដូចគ្នា។
៧៖ ផឹកកាហ្វេច្រើន៖ ការផឹកកាហ្វេច្រើន ក៏អាចប៉ះពាល់ដល់តម្រងនោមដូចគ្នា ព្រោះអាចការផផឹកច្រើននាំឱ្យអ្នកងាយខ្សោះជាតិទឹក ខះជាតិទឹកនៅក្នុងខ្លួន ក៏មានផលប៉ះពាល់សដល់មុខងារតម្រងនោមដូចគ្នា។
៨.អង្គុយច្រើនឬអង្គុយយូរ៖ ការអង្គុយូរ ច្រើនម៉ោង ជាប្រចាំថ្ងៃក៏រងជាផលប៉ះពាល់ដល់តម្រងនោមផងដែរ ព្រោះធ្វើឱ្យរាងកាយគ្មានចលនា រាងកាយពិបាក ឈាមរត់មិនស្រួល ពិបាករំលាយជាតិស្ករ សូដ្យូមជាដើម។
គូសបញ្ជាក់ផងដែរថា សកម្មភាពទាំងនេះ ទោះបីវាតូចៗក្ដី តែបានបង្កជាគ្រោះថ្នាក់ធំដល់សុខភាពតម្រងនោម ដូច្នេះអ្នកគួរតែព្យាយាមកែប្រែ និងកាត់បន្ថយកាន់តែច្រើនកាន់តែល្អសម្រាប់សុខភាពខ្លួននៅថ្ងៃមុខ សុខភាពគឺជាអ្វីៗគ្រប់យ៉ាង៕
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022
អត្ថបទដោយ៖ ប៉ែត ធីតា