កុមារ
កូនកើតមកសក់ស្ដើង ដុះដុំៗ បើចង់ឱ្យសក់កូនដុះក្រាស់ណែនក្បាល ម៉ាក់ៗកុំរំលងក្បួន៤នេះ

កុមារដែលទើបចេះដើរតេះតះ ជារឿយៗតែងតែជួបប្រទះនឹងការរីកលូតលាស់សក់មិនស្អាត ដែលអាចលេចឡើងជាដុំៗសម្រាប់រយៈពេល២ទៅ៣ខែដំបូង។ ម៉ាក់ៗមួយចំនួនធំ តែងព្រួយបារម្ភពីរូបសម្រស់របស់កូនៗ នៅពេលឃើញកូនរបស់ខ្លួន មិនសូវមានសក់ ដុះស្ដើងៗ ប្រសិនបើម៉ាក់ៗចង់ឲ្យកូនមានសក់ដុះមកស្អាត ក្រាស់ល្អ មានគន្លឹះងាយៗមួយចំនួនដែលមានសុវត្ថិភាព ធម្មជាតិ ទាមទារឲ្យម៉ាក់ៗអនុវត្តទៅលើកូនឲ្យបានជារៀងរាល់ថ្ងៃ ដើម្បីជួយក្នុងការលើកកម្ពស់ការលូតលាស់នៃសក់។ ផ្អែកតាមការឱ្យដឹងពីគេហទំព័រ timesofindia គន្លឹះទាំងអស់នោះរួមមាន៖

១. សិតសក់ដោយច្រាសទន់ៗ៖ ការសិតសក់ដោយមានច្រាស់ទន់ៗដោយស្រាលៗជាទៀងទាត់គឺចាំបាច់ដើម្បីធានាបាននូវចរន្តឈាមនៅក្នុងស្បែកក្បាលដើរបានត្រឹមត្រូវ។ វិធីបែបនេះគឺជួយម៉ាស្សា ក្បាលរបស់កូនអ្នកបានយ៉ាងល្អ។

២. ប្រេងដូង៖ គឺជាប្រភេទ​ប្រេង​ដែលអាចយកទៅលាបនៅលើសក់​​ដែល​មាន​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ។ វា​មិន​ត្រឹម​តែ​ព្យាបាល​ស្បែក​ក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ដល់​ការលូតលាស់​សក់​ផង​ដែរ​។ ការម៉ាស្សាស្បែកក្បាលរបស់កូនក្មេងជាប្រចាំជាមួយនឹងប្រេងដូង អាចធ្វើឱ្យសក់របស់ពួកគេដុះក្រាស់ និងទន់ជាងមុន។

៣. ចៀសវាងការចងសក់៖ ឪពុកម្តាយភាគច្រើនចូលចិត្តចងសក់កូនតូចដើម្បីឲ្យស្រឡះក្បាលល្អ​ ​មើល​ទៅ​គួរ​ឱ្យ​ស្រលាញ់ និង​ធ្វើ​ឱ្យ​ក្មេងមើល​ទៅ​មានរបៀបរៀបរយ។ ប៉ុន្តែឪពុក ម្ដាយមិនបានដឹងសោះឡើយ សក់កូនទើបលូតលាស់តិចតួច ​ការ​ចង​សក់​នេះពិត​ជា​អាច​បំផ្លាញការលូតលាស់របស់សក់បានដោយងាយ ដែលវាធ្វើឲ្យឫស​សក់​ក្មេង​ខ្សោយ និង​នាំ​ឱ្យ​ខូចសក់។

៤. វីតាមីន E៖ ប្រេងវីតាមីន E ក៏អាចត្រូវបានប្រើប្រាស់យ៉ាងងាយស្រួលដើម្បីផ្តល់សារធាតុចិញ្ចឹមដែលត្រូវការច្រើនដល់ស្បែកក្បាលរបស់កូនអ្នក។ អ្នកអាចលាយប្រេងវីតាមីន E ២-៣ដំណក់ក្នុងប្រេងដូង ហើយលាបលើសក់ទារក។ ប្រេងវីតាមីន E នឹងទប់ស្កាត់សំណើមនៅក្នុងស្បែកក្បាល និងជំរុញការលូតលាស់សក់មានសុខភាពល្អ។ សូមប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់មុននឹងទិញវីតាមីនណាមួយមកប្រើ។

ជារួមមកវិញបើម៉ាក់ៗពិតជាចង់ឱ្យកូនមានសក់ដុះស្អាតតាមបែបធម្មជាតិ រួមទាំងមានសុវត្ថិភាព១០០% គួរកុំរំលងវិធីសាស្រ្ដទាំង៤ខាងលើនេះឲ្យសោះ ព្រោះសក់គឺមានសារៈសំខាន់បំផុតដែលអាចជួយលើកសម្រស់ឱ្យកាន់តែស្អាតបានមួយកម្រិតទៀត ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#កុមារ

ជាការពិតទេ? អាចមកពីមូលហេតុធំ៣នេះ ដែលធ្វើឱ្យ Elon Musk នាំកូនទៅធ្វើការជាមួយ
Tror Sopheap
February 24 2025
33 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
Tror Sopheap
February 21 2025
175 views

#កុមារ

Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
Tror Sopheap
February 20 2025
75 views

#កុមារ

កូនមិនហ៊ាន ចេះតែខ្លាច នេះជាវិធីសាស្ត្របង្រៀនកូនមានជំនឿចិត្តលើខ្លួនឯង
Tror Sopheap
February 16 2025
684 views

#កុមារ

ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
Tror Sopheap
February 8 2025
997 views

#កុមារ

កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
51 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia