ជំងឺ
ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
5 views

ចក្រភពអង់គ្លេសកំពុងចាប់ផ្ដើមសាកល្បងការធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកសុដន់ដល់ស្ត្រី ដោយប្រើបចេ្ចកវិទ្យា AI ដ៏សំខាន់មួយហៅថា EDITH ឬ ការរកឃើញដំបូងដោយប្រើបច្ចេកវិទ្យាព័ត៌មានក្នុងសុខភាព ខណៈស្ត្រីជិត៧០០,០០០នាក់ នឹងត្រូវបានអញ្ជើញឱ្យចូលរួមសាកល្បងនៃការពិនិត្យរកជំងឺនេះ ដែលនឹងធ្វើឡើងចាប់ពីខែមេសាខាងមុខនេះតទៅ។

យោងតាមប្រភពព័ត៌មានពី Gov.uk បានឱ្យដឹងថា ការសាកល្បងនេះ ត្រូវបានគាំទ្រដោយទឹកប្រាក់ជិត១៤លានដុល្លារអាមេរិក នៅក្នុងការផ្ដល់មូលនិធិរបស់រដ្ឋាភិបាល និងជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ដើម្បីកែលម្អការថែទាំជំងឺមហារីកក្នុងចក្រភពអង់គ្លេស។ ការធ្វើតេស្តសាកល្បងនឹងធ្វើឡើងចំនួន៣០កន្លែងនៅទូទាំងប្រទេស។ បច្ចុប្បន្ននេះ ជំងឺមហារីកសុដន់ត្រូវការអ្នកឯកទេសចំនួន២នាក់ ក្នុងការត្រួតពិនិត្យតាមរយៈ mammogram

ប្រភពដដែលបានបន្ដទៀតថា ប្រសិនបើការសាកល្បងបច្ចេកវិទ្យា AI ដ៏ទំនើបនេះ ទទួលបានជោគជ័យ វាអាចសម្រួលការងារដល់អ្នកជំនាញផ្នែកវិទ្យុសកម្ម រួមទាំងអ្នកឯកទេសរាប់រយនាក់នៅទូទាំងប្រទេស ជួយកាត់បន្ថយបញ្ជីរង់ចាំចូលពិនិត្យ ជួយសង្គ្រោះជីវិតមនុស្សកាន់តែច្រើន និងជួយដោះស្រាយការកើនឡើងអត្រាជំងឺមហារីកផងដែរ។ សម្រាប់គម្រោងនៃការដាក់ដំណើរការ នឹងធ្វើឡើងនៅចុងឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា មានស្ត្រីប្រមាណ៥៥,០០០នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន ស្ត្រីដែលមានអាយុចន្លោះពី៥០ទៅ៧១ឆ្នាំ ត្រូវបានណែនាំឱ្យទៅពិនិត្យរកជំងឺរៀងរាល់៣ឆ្នាំម្ដង៕

អត្ថបទដោយ មាស ចាន់ដារ៉ា

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2397

អត្ថបទទាក់ទង

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
5 views

#ជំងឺ

អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
Tror Sopheap
February 23 2025
815 views

#ជំងឺ

ប្រុសៗ អស់ចំណង់ផ្លូវភេទចុះថយ អាចបណ្ដាលមកពីមូលហេតុទាំងនេះ
Tror Sopheap
February 19 2025
1.6 K views

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
486 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
78 views

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
59 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia