គំនិតរកស៊ី
គូស្នេហ៍ទាំង៣ ប្រើស្នេហាជាថ្នាំប៉ូវទាំងបេះដូងថែមរសជាតិជីវិត ប៉ូវទាំងចំណូល

អ្នកណាក៏និយាយថាស្នេហាជាថ្នាំពុល តែបើប្រើស្នេហាត្រូវនឹងក្លាយជាថ្នាំប៉ូវជីវិតដែលទោះជាមានលុយក៏រកទិញមិនបាន។ អាស្រ័យលើចិត្តយើងជាធំទេថា ចង់ឱ្យទៅជាពុលឬប៉ូវ រៀនសូត្រពីគ្នាឱ្យច្រើន ប្រពន្ធចេះអត់ប្ដីចេះអភ័យ ទទួលយកនិងពិភាក្សាគ្នារកចំណុចរួមមួយ នោះគូស្នេហ៍របស់អ្នកនឹងមិនងាយមានបញ្ហាឈ្លោះទាស់ទែងគ្នាឡើយ។ តួយ៉ាងដូចជាគូស្នេហាតារាទាំង៣គូនេះអ៊ីចឹង ពួកគេបានប្រើស្នេហាជាថ្នាំប៉ូវទាំងបេះដូង ប៉ូវទាំងចំណូលថែមទៀត។

គូទី១ Mark Prin & Kimberley ៖ គូស្នេហ៍គំរូដែលអ្នកណាៗក៏ស្ងប់ស្ងែង ប្រាថ្នាចង់បានស្នេហាផ្អែមល្ហែមដូចអ្នកទាំង២។ កម្លាំងអ្វីមិនស្មើកម្លាំងស្នេហ៍ Mark Prin និង Kimberley ស្រឡាញ់គ្នាមកជិត៩ឆ្នាំហើយ តែអ្នកទាំង២តែនិយាយជារឿយៗថា ស្នេហារបស់ពួកគេមិនសូវឈ្លោះគ្នានោះទេ ដូចឃើញជាក់ស្ដែងស្រឡាញ់គ្នាមក៩ឆ្នាំហើយ នៅតែផ្អែមដូចសេ្នហាថ្មីថ្មោង។ កញ្ញា Kimberley គឺជាតារាស្រីម្នាក់ ដែលពីមុនមកមានអ្នករិះគន់មិនចូលចិត្តនាងជាច្រើន ដោយសារតែរូបរាងធាត់របស់នាង ទោះជាយ៉ាងណាក៏ Kimnberley នៅតែរឹងមាំបានជានិច្ចដោយសារតែនាងមានថ្នាំប៉ូវពិសេស គឺគូស្នេហ៍របស់នាង។ លោក Mark ក៏ធ្លាប់បាននិយាយក្នុងការសម្ភាសជាច្រើនដែរថា លោកមិនខ្វល់ពីសម្ដីអ្នកណាឡើយ សំខាន់នាងជាមនុស្សដែលលោកស្រឡាញ់ ហើយលោកតែងតែយកចិត្តទុកដាក់ជាមួយគូស្នេហ៍ជានិច្ច ព្រោះចង់ឱ្យគូស្នេហ៍មានរបស់ល្អៗប្រើដូចគេ មានក្ដីសុខច្រើនៗ។

មិនតែប៉ុណ្ណោះ លោក Mark ក៏ជាចំណែកមួយជួយឱ្យ Kimberley សម្រកគីឡូបានសម្រេចរហូតដល់បង្កើតបានប៊្រេនប្រូតេអ៊ីន Kimberlite ឡើង។ ក្រៅពីកំដរគូស្នេហ៍ហាត់ប្រាណហើយ លោក Mark ក៏តែងតែនៅពីក្រោយគាំទ្រអាជីវកម្មរបស់គូស្នេហ៍ ដោយពេលអ្នកកាសែតសួរលោកថា ធ្វើម៉េចបាននៅតែស្អាតរាងសង្ហារ លោកក៏តែងតែឆ្លើយថា "ដោយសារមាន Kimberlite មើលថែ"។

គូទី២ Mint Cholida & គូស្នេហ៍៖ គូនេះក៏ស្វីតមិនណយដែរ ស្រឡាញ់គ្នា១០ឆ្នាំមកហើយ ក្រៅពីការងារសិល្បៈ គូស្នេហ៍នេះនៅនាំគ្នាបង្កើតអាជីវកម្មការ៉េមសុខភាព  minito GELATO ល្បីមកជាង៦ឆ្នាំហើយ។ អាជីវកម្មកើតពីក្ដីស្នេហ៍សុទ្ធតែម្ដង គូស្នេហ៍របស់ Mint ធ្លាប់និយាយថា ដោយសារអ្នកទាំង២ចូលចិត្តញ៉ាំការ៉េម ទើបបបួលគ្នាបង្កើតយីហោការ៉េមនេះឡើងមក។ គោលបំណងបង្កើតអាជីវកម្មនេះមក ដោយសារចង់ធ្វើការរួមគ្នាហើយមានក្ដីសុខ កើនទាំងចំណូលទៀត។ ក្បួននេះគេហៅថាឈ្នះឈ្នះតែម្ដង លុយក៏ចូល ស្នេហ៍ក៏ផ្អែមទៀត។

គូទី៣ Bebe និងស្វាមី ៖ ត្បិត Bebe ធ្លាប់ជាតារាសិល្បៈ តែនាងបានចាប់យកអាជីពថ្មីបន្ថែម ដោយសារតែស្នេហារបស់នាង ថែមទាំងជោគជ័យខ្លាំងទៀតផង។ មុនរៀបការ អ្នកនាង Bebe និងស្វាមីបានបបួលគ្នាទៅហាត់ប្រាណដើម្បីបានរាងស្អាតនៅថ្ងៃរៀបការ ហើយក៏ធ្វើឱ្យនាងជាប់ចិត្តមានក្ដីសុខជាមួយនឹងការហាត់ប្រាណ រហូតចាប់យកជាអាជីពតែម្ដង។ នាងក៏សម្រាកពីការងារសិល្បៈ មកចាប់យកអាជីពជាគ្រូបង្វឹកហាត់ប្រាណ និងបានក្លាយជាអ្នកតំណាងសម្ភារៈនិងផលិតផលជាច្រើនផងដែរនៅប្រទេសថៃ ព្រមទាំងជា Youtuber និងម្ចាស់ប្រ៊េនឧបករណ៍ាហាត់ប្រាណ Bebe Fit Routine ផងដែរ។

គូស្នេហ៍តារាទាំង៣គូខាងលើនេះ សុទ្ធតែដឹងដៃគ្នាបង្កើតអាជីវកម្មបង្កើនចំណូល។ ហេតុនេះហើយទើបចាបបៃតងលើកឡើងថា ពួកគាត់បានប្រើស្នេហាជាថ្នាំប៉ូវថែទាំងបេះដូង ទាំងការងារ ទាំងការរកស៊ីទៀត។ ចុះមិត្តអ្នកអានវិញរកបានថ្នាំប៉ូវជីវិតហើយឬនៅ ? បើនៅចាបបៃតងជូនពរឱ្យឆាប់រកបានឆាប់ៗណា ?រកបានដៃគូល្អហើយកុំភ្លេចដឹកដៃគ្នា បង្កើតចំណូលណា៕

 

រៀបរាងអត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
132 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
921 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
238 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
233 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
224 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
208 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia