តើបងប្អូនធ្លាប់ឮ ឬធ្លាប់ជួបខ្លួនឯងដែរឬទេ ដែលថាទៅពិនិត្យឈាមបានលទ្ធផលល្អទាំងអស់ ទៅពិនិត្យទឹកនោមបានលទ្ធផលល្អទាំងអស់ ប៉ុន្តែនៅក្នុងខ្លួនបែរជាមានអារម្មណ៍ថាមិនស្រួលខ្លួន? ចេះតែមានអារម្មណ៍ថាអស់កម្លាំង ឈឺនេះឈឺនោះ ឧស្សាហ៍វិលមុខ ចាញ់រងា ចុករោយគ្មានមូលហេតុ ពេលខ្លះងាកកោសខ្យល់ៗ ចេះតែចង់គេងបន្ត ភ្លេចភ្លាំងច្រើន ។ល។ តើមកពីមូលហេតុអ្វីទៅបើទៅពិនិត្យឈាមនិងពិនិត្យទឹកនោមឃើញល្អទាំងអស់ហើយ?
ជាការពិតណាស់ ការពិនិត្យសុខភាពជាប្រចាំជារឿងល្អបំផុតដើម្បីកុំឱ្យរាងកាយធ្លាក់ខ្លួនឈឺ ហើយទើបបានដឹងតាមក្រោយ។ វាគឺជាវិធីសាស្រ្តល្អក្នុងការបង្ការជំងឺយ៉ាងមានប្រសិទ្ធភាពមួយ ប៉ុន្តែការពិនិត្យសុខភាពលក្ខណៈទូទៅតែមួយមុខគត់ប្រហែលជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ជាធម្មតា ការពិនិត្យសុខភាពទូទៅធម្មតា ដែលគេឱ្យឈ្មោះថា Conventional Medicine គឺជាការពិនិត្យរកជំងឺ រកសរីរាង្គដែលឈឺ រកសរីរាង្គដែលខូចខាត (មានន័យថា រកមើល Pathology) ហេតុនេះហើយបើសរីរាង្គមិនទាន់ឈឺមិនទាន់ខូច ត្រឹមតែមានវិបត្តិមុខងារកោសិកា នោះការពិនិត្យសុខភាពនឹងបង្ហាញលទ្ធផលថាល្អ។ ដូច្នេះហើយ ទើបពេលខ្លះមានអ្នកឆ្ងល់ថា ពិនិត្យសុខភាពល្អទាំងអស់ ហេតុអ្វីបានជាចេះតែមិនស្រួលខ្លួន?
ផ្ទុយទៅវិញ បន្ថែមពីលើការពិនិត្យសុខភាពរកជំងឺ បច្ចុប្បន្ននេះនៅប្រទេសអភិវឌ្ឍជាច្រើនកំពុងមានទំនោរទៅលើការពិនិត្យសុខភាពមួយបែបទៀត ដែលក្នុងវេជ្ជសាស្រ្តគេឱ្យឈ្មោះថា Functional Medicine គឺជារបៀបពិនិត្យសុខភាពមួយបែបដែលគេផ្តោតលើការរកឬសគល់នៃបញ្ហា រកឬសគល់នៃវិបត្តិមុខងារកោសិកា។ បើនិយាយឲ្យងាយយល់ គឺរកមើលដើមហេតុនៃជំងឺ (Triggers of disease) និង រកមើលពាក់កណ្តាលហេតុនៃជំងឺ (Mediators of disease) ពោលគឺ ក្រុមអ្នកជំនាញនឹងពិនិត្យមើលថា តើកោសិកានៅក្នុងខ្លួនកំពុងតែមានវិបត្តិមុខងារដែរឬយ៉ាងណា? តើមានអ្វីទៅរំខានមុខងារកោសិកា/មុខងារម៉ាស៊ីនកោសិកាក្នុងរាងកាយដែរឬអត់ (ដូចជាសារធាតុពុល និងលោហធាតុធ្ងន់)? តើមានអតុល្យភាពចំណីកោសិកាឬទេ? តើមានអតុល្យភាពអ័រម៉ូនដែរឬទេ? ការពិនិត្យបែបនេះនឹងចូលទៅរកមូលហេតុដែលធ្វើឱ្យអ្នកមិនស្រួលខ្លួនញឹកញាប់ កោសខ្យល់ញឹកញាប់ ភ្លេចភ្លាំងច្រើន ។ល។ ព្រោះថាពេលនេះសរីរាង្គមិនទាន់ខូចខាតទេ មិនទាន់មានជំងឺទេ ប៉ុន្តែវាមានវិបត្តិមុខងាររបស់កោសិកា វិបត្តិមុខងាររបស់ម៉ាស៊ីនកោសិកា ទើបធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល។
ត្រឡប់មកវិញ មានន័យថា ការធ្វើតេស្តឈាម តេស្តទឹកនោម គឺជាជំហានដំបូងនិងវិធីដ៏ល្អបំផុតមួយសម្រាប់មើលថែរាងកាយកុំឱ្យធ្លាប់ខ្លួនឈឺទាន់ (Primary & Secondary Prevention)។ ដោយឡែក ប្រសិនបើតេស្តឃើញល្អទាំងអស់ ប៉ុន្តែក្នុងខ្លួនអ្នកបែរជាគ្មានកម្លាំងកំហែង ឧស្សាហ៍ឈឺនេះឈឺនោះ មិនចង់ងើបពីគេងជាដើម គួរតែទៅធ្វើតេស្តរកមើលវិបត្តិមុខងារកោសិកាបន្ថែមទៀត ដែលហៅ Check-up តាមបែប Functional Medicine ព្រោះជាធម្មតា បើយើងមិនស្រួលខ្លួន គឺបញ្ជាក់ថាក្នុងខ្លួនអ្នកកំពុងមានបញ្ហាហើយ គ្រាន់តែវាមិនទាន់ឈានដល់ដំណាក់កាលខូចខាតរបស់សរីរាង្គ ដែលបង្កជាជំងឺផ្សេងៗ។
សូមបញ្ជាក់ផងដែរថា ការពិនិត្យរកមើលវិបត្តិមុខងារកោសិកា/ម៉ាស៊ីនកោសិកា ដែលហៅ Check-up តាមបែប Functional Medicine គឺជាវេជ្ជសាស្រ្តបែបថ្មីដែលមិនទាន់ទូលំទូលាយនៅកម្ពុជានៅឡើយទេ ផ្ទុយពីប្រទេសអភិវឌ្ឍដែលពេញនិយមខ្លាំង។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត លី សង់គី គឺជាវេជ្ជបណ្ឌិតសញ្ជាតិខ្មែរមួយរូបដែលមានជំនាញនេះមុនគេបង្អស់នៅប្រទេសកម្ពុជា ពោលគឺតាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ដែលលោកបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញផ្នែក ស្តានិងកែតម្រូវវិបត្តិមុខងារកោសិកា នេះមកពីប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។ បច្ចុប្បន្ន វេជ្ជបណ្ឌិត លី សង់គី គឺជាប្រធានគ្លីនិក និងជាវេជ្ជបណ្ឌិតព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល រីជេណឺរេធីវ (Regenerative Clinic) ដែលមានទីតាំងស្ថិតនៅអគារ D22-23 ផ្លូវ20BK បុរីវ័ន្តផាក(One Park) សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ (នៅម្តុំវត្តនាគវ័ន្ត)។ សម្រាប់ព័ត៌មានសុខភាព ឬការពិនិត្យសុខភាពបន្ថែម អាចទាក់ទងទៅក្រុមវេជ្ជបណ្ឌិតជំនាញដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 095 666 990 / 069 766 990 ៕
រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ

