កុមារ
ទាំងនេះជាប្រភេទ ផ្លែឈើជំនួយរាងកាយ ខួរក្បាល​ជួយពន្លឿនការគិតកុមារ រហ័ស សុខភាពល្អ
Thida Pet
March 26 2023
512 views

ម៉ាក់ប៉ាគ្រប់រូបតែងចង់ឃើញកូន មានខួរក្បាលល្អ ឆ្លាត ពូកែចង់ចាំ រៀបចឆាប់ចេះ ឆាប់ចាប់បបានលឿនៗ ។ ជាការពិតណាស់ខួរក្បាលជាសរីរាង្គសំខាន់ធំ១សម្រាប់កុមារ ដូច្នរះបើចង់ឱ្យកូនឆ្លាតពូកែ ទាល់តែសុខភាពខួរក្បាល ពូកគេមានសុខភាពល្អ ។

ខាងក្រោមនេះគឺជាប្រភេទផ្លែឈើចជំនួយមុខងារខួរក្បាលរបស់កុមាររ ពន្លឿនការគិតនេះបើយោងតាមរយៈប្រភព៖ healthy-kids.com

១.ផ្លែប៊ឺរី នៅក្នុងផ្លែប៊ឺរីសម្បូរ ដោយ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនមានដូចជា​ anthocyanin អាស៊ីត caffeic catechin និង quercetin ដែលសារធាតុទាំងអស់នេះត្រូវបាន គេរកឃើញថា អាចជួយលើកកម្ពស់សមត្ថភាពរបស់ខួរក្បាលយ៉ាងច្រើន ជួយកាត់បន្ថយការភ្លេចភ្លាំងរបស់ខួរក្បាល កាត់បន្ថយជំងឺសរសៃប្រសាទក្នុងខួរក្បាល ក្នុងន័យនេះ ចង់បង្ហាញថា ញុំាផ្លែបឺរីច្រើន ជាប្រចាំ​ខួរក្បាលមានសុខភាពល្អជាងអ្នកមិនញុំា ដូច្នេះហើយផ្លែបឺរីគឺល្អបំផុតសម្រាប់ជំនួយខួរក្បាលកុមារ។

២.ទឹកដោះគោ៖ ​ទឹកដោះគោ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​វីតាមីន B ដែល​សំខាន់​សម្រាប់​ការលូតលាស់​ជាលិកា​ខួរក្បាល សារធាតុ​បញ្ជូន​សរសៃប្រសាទ និង​អង់ស៊ីម។ ទឹកដោះគោជាប្រភពថាមពល ដែលខួរក្បាលកុមារចូលចិត្ត និងមានប្រយោជន៍ជួយមុខងារខួរក្បាលកុមារបានច្រើនណាស់។

៣.បន្លែចម្រុះ៖ ប្រភេទបន្លែ ប៉េងប៉ោះ ដំឡូងជ្វា ល្ពៅ ការ៉ុត ស្ពៃខ្មៅ គឺជាប្រភពដ៏ល្អបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលរក្សាកោសិកាខួរក្បាលឱ្យរឹងមាំ និងមានសុខភាពល្អ ល្អសម្រាប់ខួរក្បាលកុមារត្រូវការជាចាំបាច់សម្រាប់ការលូតលាស់ណាស់។

៤.ផ្លែឈើចម្រុះ៖ ផ្លែឈើដែលមានពណ៌ខុសៗគ្នាមានសារធាតុចិញ្ចឹមផ្សេងៗគ្នា ដូច្នេះហើយមានអត្ថប្រយោជន៍សុខភាពខុសៗគ្នា។ ផ្លែស្ត្របឺរី ឪឡឹក រ៉ាបបឺរី ផ្លែប៉ោម ក្រូច, ស្វាយ ម្នាស់ ចេក ក្រូចឆ្មា ផ្លែគីវី, ទំពាំងបាយជូ ប៊្លូបឺរី  កុំភ្លេចឱ្យកូនៗញុំាឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ ដើម្បីជួយដល់ការលូតលាស់ មុខងារខួរក្បាលនិងសរីរាង្គផ្សេងៗទៀត៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទទាក់ទង

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
1.5 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
349 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views

#កុមារ

អនាគតមិនធម្មតា! ក្មេងៗ មានជំងឺដ៏កាចសាហាវ ១នេះ អាចក្លាយជាអ្នកវិទ្យាស្ត្រ សិល្បករ និងអ្នកដឹកនាំ
Tror Sopheap
February 28 2025
135 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia