ចិត្តសាស្ត្រ
ទម្លាប់ប្រចាំថ្ងៃទាំង ៤ បង្វឹកឱ្យខួរក្បាលអ្នកលែងស្រ្តេស ប្តូរមកជាភាពរីករាយគិតបានរហ័ស
Tror Sopheap
April 30 2023
433 views

ខួរក្បាលរបស់យើងពិតជាសំខាន់ណាស់ បើខួរក្បាលគិតពុំសូវបានល្អប៉ុន្មានទេ ការដោះស្រាយបញ្ហាក៏ខ្សោយតាមហ្នឹងដែរ។ ចឹងហើយ អ្នកត្រូវមានកម្មវិធីបង្វឹកឱ្យខួរក្បាលគិតបានរហ័ស និងកុំឱ្យស្រ្តេសច្រើន។ ថ្ងៃនេះ យើងមានទម្លាប់ចំនួន៤ ពីបុគ្គលល្បីៗ ឱ្យខួរក្បាលអ្នករីករាយ៖

១. ទម្លាប់ការគេងជារឿងសំខាន់ ដើម្បីរក្សាប្រព័ន្ធអង្គចងចាំខួរក្បាលកុំឱ្យភ្លេច ឬស្រ្តេសច្រើន។ សូម្បីលោក អាញស្តាយ ជាបិតារូបវិទ្យាដែលអាចគិតរកទ្រឹស្តីសម្ព័ទ្ធភាពបានសម្រច គឺគាត់មានទម្លាប់គេងមួយថ្ងៃ ១០ម៉ោងជាង ដើម្បីឱ្យអារម្មណ៍គាត់ផ្តោតការគិតបានល្អ។ ពេលគាត់គិតម្តងៗ មានរយៈពេលយូរណាស់រហូត ៣ទៅ៥ម៉ោងដោយការផ្តោតចិត្តគំនិតលើរឿងដែលគាត់ចង់បង្កើតរបស់អ្វីមួយតាមរូបវិទ្យា។ ពេលអ្នកគេងបានស្ងប់ អ្នកមានអារម្មណ៍គិតអ្វីក៏បានល្អនិងរហ័សជាងគេដែរ។

២. ស្រូបយកពន្លឺព្រះអាទិត្យនាពេលព្រឹក៖ ពន្លឺព្រះអាទិត្យនាពេលព្រឹក មានសារៈសំខាន់ក្នុងការគ្រប់គ្រង rythym circadian ដែលនៅពេលណាពន្លឺនោះប៉ះចំភ្នែករបស់យើង វារំញោចផ្លូវសរសៃប្រសាទដែលភ្ជាប់រីទីណា និងអ៊ីប៉ូតាឡាមូសនៅក្នុងខួរក្បាល។ ដោយដំណើរការនេះ ប្រាប់ទៅកាន់ខួរក្បាលឱ្យដំណើរការសីតុណ្ហភាពរាងកាយ អរម៉ូន និងដាស់សរីរាង្គផ្សេងទៀតឱ្យភ្ញាក់កុំឱ្យខួរក្បាលគិតរាងស្ពិកៗ។ នេះជាការយោងតាមវេជ្ជបណ្ឌិត Patrick K. Porter អ្នកជំនាញផ្នែកខួរក្បាល។

៣. ទម្លាប់អានសៀវភៅ មានបុគ្គលខ្លាំងៗ ជាច្រើនមានទម្លាប់អានគ្មានពីរនោះទេ។ ពេលអ្នកអានសៀវភៅច្រើនដូចជាអ្នកបញ្ចូលទិន្នន័យសំខាន់ៗ ចូលក្នុងខួរក្បាល ហើយពេលអ្នកគិតត្រឡប់ទៅលើរឿងណាមួយ គិតបានលឿនជាងអ្នកពុំសូវបានអានច្រើន។ មានបុគ្គលដូចជា លោក Bill Gates លោក Jeff Bezos និងលោកWarren Buffett សុទ្ធតែអ្នកបង្វឹកខួរក្បាលចេញពីការអានសៀវភៅយ៉ាងជក់ចិត្តជក់អារម្មណ៍បំផុត។

៤. ក្រោយពីអានហើយទន្ទេញហើយ អាចសាកល្បងវិធីមួយទៀតដើម្បីចងចាំវាបានយូរគឺសរសេរចេញនូវអ្វីដែលយើងបានចាំ។ ការសរសេរវាបានធ្វើឱ្យខួរក្បាល ដៃ និងភ្នែករបស់យើងមានទំនាក់ទំនងជាមួយគ្នា​ ហេតុនេះវាក៏ជាល្បិចមួយឱ្យធ្វើឆាប់ចងចាំបានផងដែរ។ ព្យាយាមធ្វើដូចនេះ នៅពេលប្រលងឬយកទៅប្រើការជាក់ស្ដែង បើភ្លេច អាចបិទរកនឹកស្រមៃដល់រូបភាព អក្សរដែលបានសរសេរនោះបានផងដែរ។

ទម្លាប់ទាំង៤នេះ មានប្រសិទ្ធភាពខ្ពស់ជួយបង្វឹកខួរក្បាលចងចាំបានល្អ និងកុំឱ្យស្រ្តេសច្រើន។ ទម្លាប់ប្រចាំថ្ងៃនេះ មានឥទ្ធិពលដល់ខួរក្បាលណាស់ ដូចជាទម្លាប់ផឹកស្រាប្រចាំថ្ងៃ អ្នកគិតថា មិនអីទេ ប៉ុន្តែរយៈពេល៥ទី១០ឆ្នាំ ការគិតចុះខ្សោយខ្លាំង និងមានជំងឺថែមទៀត។ ចូរអនុវត្តតាមទម្លាប់៤នេះ ខួរក្បាលអ្នកសប្បាយចិត្តណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2459

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

រឿង៧ បានលាក់ការសម្ងាត់ពីមហាសេដ្ឋីទី១ លោក ម៉ាស កម្រមានអ្នកដឹង
Tror Sopheap
March 25 2025
107 views

#ចិត្តសាស្ត្រ

លោក លី កុំកុំ ថា ២វិធីនេះ កុំឱ្យអ្នកស្រ្តេស តានតឹងខ្លាំងក្នុងការរកស៊ីនិងធ្វើការ
Tror Sopheap
March 20 2025
230 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនថា ៣ទម្លាប់ជួយអ្នករស់នៅអាយុវែង គ្មានជំងឺ គ្មានស្រ្តេស
Tror Sopheap
March 13 2025
3.5 K views

#ចិត្តសាស្ត្រ

២ទម្លាប់នេះជួយស្រង់ផ្លូវចិត្ត ស្រង់ក្តីសង្ឃឹមរបស់អ្នកឡើងមកវិញ
Tror Sopheap
March 12 2025
343 views

#ចិត្តសាស្ត្រ

4វិធីងាយៗ សម្រួលចិត្តរបស់អ្នកឱ្យស្ងប់ គេងលក់ស្រួលទល់ភ្លឺ
Tror Sopheap
March 11 2025
1.2 K views

#ចិត្តសាស្ត្រ

តាមសិក្សាថា រួមភេ.ទ១ មុនចូលគេងអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
Tror Sopheap
March 10 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia