ជារឿងដ៏សោកស្តាយបំផុត មនុស្សជាច្រើនបែរជា ជួបប្រទះនូវបញ្ហាប្រព័ន្ធរំលាយអាហារមិនល្អ បណ្ដាលឱ្យមានការទល់លាមក ហើមពោះ រោគ កើនជាតិអាស៊ីតក្នុងក្រពះ ឈឺក្រពះរ៉ាំរ៉ៃទៅវិញ។ ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នក ចៀសផុតពីរោគសញ្ញាធ្វើទុក្ខនិងជំងឺទាំងនេះ ខាងក្រោមនេះជាប្រភេទអាហារដែលងាយរក ហើយក៏ជួយឱ្យក្រពះ ពោះវៀនរបស់អ្នកមានសុខភាពល្អផងដែរ៖
• គីមឈី៖ អាហារល្បីរបស់កូរ៉េ ដែលធ្វើចេញពីស្ពៃ ម្សៅអង្ករដំណើប ផ្លែប៉ោម សារី និងគ្រឿងទេសជាច្រើនទៀត។ អាហារប្រពៃណីរបស់កូរ៉េមួយនេះ ត្រូវបានគេដឹងថាមានផ្ទុកប្រូបាយអូទិច ដែលអាចបង្កើនបាក់តេរីល្អនៅក្នុងក្រពះ មានផ្ទុកកាកសរសៃ ជួយជម្រុញដល់ការរំលាយអាហារ និងជួយថែរក្សាសុខភាពក្រពះពោះវៀនបានល្អផងដែរ។ ហេតុនេះហើយ ទើបជនជាតិកូរ៉េ ចូលចិត្តញ៉ាំគីមឈីជាមួយ មី ឬសាច់អាំង ដោយសារអាហារទាំងនោះយូរនិងពិបាករំលាយ ហេតុនេះទទួលទានជាមួយគីមឈី អាចជួយឱ្យវាឆាប់រំលាយលឿន។
• យ៉ាអ៊ួរ៖ យ៉ាអ៊ួរត្រូវបានផលិតឡើងដោយ ទឹកដោះគោដែលត្រូវបាន fermented ដោយបាក់តេរីអាស៊ីតឡាក់ទិក។ វាមានផ្ទុកដោយ ប្រូបាយអូទិច បង្កើនបាក់តេរីល្អ ដែលប្រព័ន្ធរំលាយអាហារត្រូវការ។ ប្រូបាយអូទិច នេះក៏កែលម្អប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អឡើងវិញ បំបាត់បញ្ហារាគ មួល ទល់លាមក ការពារក្រពះពីជំងឺ។ ប៉ុន្តែមិនមែនគ្រប់យ៉ាអ៊ួរទាំងអស់សុទ្ធតែមានផ្ទុកប្រូបាយអូទិចនោះទេ ពេលទិញអាចរើសយកប្រភេទយ៉ាអ៊ួរ ដែលមានពាក្យថា (Probiotics ឬ live and active cultures) នៅលើសំបកវិចខ្ចប់។
• គ្រាប់ជី៖ ផ្អែកតាមប្រភពHealthlineដដែល បានឱ្យដឹងថា គ្រាប់ជីជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលបណ្តាលឱ្យពួកវាបង្កើតជាសារធាតុដូច gelatin នៅក្នុងក្រពះរបស់អ្នកនៅពេលទទួលទាន។ ពួកវាធ្វើការដូចជា ប្រូបាយទិច(prebiotic) គាំទ្រដល់ការលូតលាស់នៃបាក់តេរីដែលមានសុខភាពល្អនៅក្នុងពោះវៀនរបស់អ្នក ហើយក្នុងនោះរួមចំណែកជួយដល់ការរំលាយអាហារដែលផងដែរ។
• ខ្ញី៖ អាហារសាមញ្ញ មានប្រយោជន៍ច្រើនដល់សុខភាព ហើយក៏អាចយកច្នៃជាម្ហូបអាហារ តែ បង្អែម និងភេសជ្ជៈផ្សេងៗច្រើនមុខទៀតផងដែរ។ វាអាចពន្លឿនការរំលាយអាហារ សម្រួលដល់ការផ្លាស់ទីអាហារពីពោះវៀន ចូលក្នុងក្រពះ។ ទទួលទានខ្ញី អាចជួយកាត់បន្ថយហានិភ័យនៃការក្រហាយទ្រូង ក្អួតចង្អោរ និងឈឺក្រពះបានផងដែរ។
ដោយឡែកអាហារដែលគួរតែប្រុងប្រយ័ត្ន តាមការចែករំលែកពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងផងដែរថា ជំងឺឈឺក្រពះនេះមានច្រើនប្រភេទណាស់ ដូច្នេះហើយមុនញុំាអ្វីត្រូវគិត កុំចេះតែញុំាផ្ដេសផ្ដាសដូចជាអាហារ រឹងខ្លាំង ប្រៃ ហឹរ ជូរ ខ្លាញ់ជាដើម។ មួយវិញទៀត គួរចៀសវាងការទទួលទានអាហាររួចគេង ធ្វើឱ្យក្រពះងាយមានបញ្ហា៕
អត្ថបទដោយ៖ Senghong