អាហារ
អាហារណាខ្លះគួរចៀសវាង និងគួរញ៉ាំសម្រាប់អ្នកមានបញ្ហាឈឺក្រពះ
Sochenda Hai
September 7 2020
1 K views

តើអ្នកធ្លាប់ភើមកមានចេញជាតិជូរ ជូរៗនៅដើមក ពេលញ៉ាំអាហារហើយ ឫពេលមិនទាន់ញ៉ាំ ធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់ក្អួត ឈឺក្បាលងីងើ ដែលជាអាការៈនៃក្រពះមានបញ្ហាដែរទេ? ដឹងទេ ថាហេតុអ្វី? ហើយធ្វើបែបណាទើបបាត់?

ការពុលអាហារ និងជំងឺរលាកក្រពះ មានរោគសញ្ញានៃការឈឺក្រពះ ជាទូទៅមានចង្អោរក្អួត ចុកពោះ ឬរាគ តែបើទុកយូរនិងមិនព្យាបាលឱ្យបានត្រឹមត្រូវអាចបង្កជាជំងឺក្រពះរ៉ាំរ៉ៃ និងជំងឺរលាកពោះវៀនដែលមានរោគសញ្ញា៖ រាគរូស ទល់លាមក មានខ្យល់ក្នុងពោះវៀន ឬហើមពោះ។

យោងតាម Medical News Today មានអាហារមួយចំនួនអាចធ្វើឱ្យរោគសញ្ញាឈឺក្រពះ កាន់តែធ្ងន់ធ្ងរទៅៗ តែក៏មានអាហារខ្លះអាចជួយកាត់បន្ថយអាការៈទាំងនេះបានដែរ។

ខាងក្រោមនេះជាមូលហេតុធំៗដែលធ្វើឱ្យក្រពះអ្នកមានបញ្ហាក្រពះ និងអាហារដែលអ្នកគួរចៀសវាង៖

១) គ្រឿងស្រវឹង

យោងតាម Web MD ជាតិអាល់កុលធ្វើឱ្យរលាកបំពង់អាហារ និងកក្រពះ។ បើ អ្នកញ៉ាំជាតិអាល់កុលកាន់តែច្រើន និងក្នុងរយៈពេលយូរ អ្នកកាន់តែមានអារម្មណ៍ថាមិនស្រួលក្រពះដូចជាភើញឹកញាប់ និងមានជាតិជូរចេញពីក្រពះ។

២) ក្រពះទទេ

ក្រពះមាននាឡិការណ៍រោទិ៍នៅពេលដែលអ្នកតែងតែញ៉ាំអាហារ ហើយពេលដល់ពេល ទោះអ្នកញ៉ាំ ឫមិនញ៉ាំ វាបញ្ចេញអាស៊ីតទៅក្នុងក្រពះ ហើយបើអ្នកពោះទទេរ កម្រិត PH នៃអាស៊ីតក្រពះ កាន់តែតិច មានន័យថាកំហាប់អាស៊ីតកាន់តែខ្លាំង កាន់តែជូរ ដែលអាចបណ្តាលឱ្យអ្នកក្អួតចង្អោរ។

៣) ញ៉ាំច្រើនពេក

នៅពេលអ្នកញ៉ាំឆ្អែត វាធ្វើឱ្យ ក្រពះណែន ចន្លោះរវាងក្រពះនិងបំពង់អាហារកៀកគ្នា ពិបាកនឹង រំលាយអាហារ ហើយអាចធ្វើឱ្យក្រពះច្របាច់អាហារទៅលើវិញ គឺទៅបំពង់អាហារអាចឱ្យអ្នក ចង្អោរ។

៤) អាហារនិងភេសជ្ជៈមានជាតិស្ករខ្ពស់

យោងតាម Medical News Today ការទទួលទានចំណីអាហារដែលមានជាតិស្ករខ្ពស់អាចនាំឱ្យរោគសញ្ញាក្អួតចង្អោរ និងរើ ហើយអាចវិវត្តទៅជាជំងឺរាកទឹក និងធ្វើឱ្យមានអារម្មណ៍មិនសូវស្រួលក្រពះ។ អាហារនិងភេសជ្ជៈដែលមានជាតិស្ករគួរជៀសវាងរួមមាន៖ ខូឃីស៍ នំផ្អែម ការ៉េម ទឹកដោះគោ ​សូកូឡា សូដាស្ករ ភេសជ្ជៈប៉ូវកម្លាំង ទឹកផ្លែឈើកំប៉ុង ទឹកដោះគោជូរ។

៥) អាហារមានជាតិខ្លាញ់

អ្នកដែលកំពុងក្អួតចង្អោរ ឬរាគគួរតែជៀសវាងអាហារដែលមានជាតិខ្លាញ់ អាហារបំពងនិងចៀនព្រោះពិបាករំលាយហើយអាចធ្វើឱ្យក្រពះដំណើរការមិនស្រួល។ អាហារដែលមានជាតិខ្លាញ់ច្រើនគួរជៀសវាងរួមមាន៖ សាច់ខ្លាញ់ ឈីស ក្រែម ទឹកដោះគោដែលមានជាតិខ្លាញ់ ប៊ឺរ។

៦) អាហារដែលមានជាតិ (FODMAPS)

អាហារដែលមានជាតិ fermentable, disaccharides, monosaccharides និង Polyols (FODMAPS) គឺជាកាបូអ៊ីដ្រាតខ្សែសង្វាក់ខ្លីដែលពោះវៀនពិបាកស្រូបយក ហើយបើអាហារមានបរិមាណ FODMAPS ខ្ពស់អាចបង្កជារោគសញ្ញាដូចជាឈឺពោះ មិនស្រួលក្នុងពោះ ហើមពោះ មានខ្យល់ក្នុងពោះវៀន។

ប្រភពអាហារដែលមានជាតិ FODMAP ខ្ពស់ដែលត្រូវជៀសវាងរួមមាន៖

  • បន្លែ៖ ខ្ទឹមស ខ្ទឹមបារាំង សណ្តែកបៃតង ផ្លែបឺរ ខាត់ណា celery ផ្សិត
  • ផ្លែឈើ៖ ផ្លែប៉ោម ផ្លែប៉ែស ផ្លែប៊ឺរី ចេកទុំ ក្រូចថ្លុង ស្វាយ ឪឡឹក
  • សាច់៖ សាច់ក្រក
  • ផលិតផលស្រូវសាលី ធញ្ញជាតិ
  • ទឹកឃ្មុំ
  • ទឹកដោះគោ ទឹក​សណ្ដែក តែ ផលិតផល​ទឹកដោះគោ ទឹកដោះគោមានជាតិ lactose។

សម្គាល់៖

សម្រាប់អ្នកដែលមានបញ្ហាមិនអាចរំលាយជាតិ lactose បានអាចជួបរោគសញ្ញា ភ្លាមៗបន្ទាប់ពីញ៉ាំផលិតផលទឹកដោះគោដូចជា៖ ហើមពោះ រមួលក្រពះ ឈឺក្រពះ ចង្អោរ រាគ ។ ផងដែឬ អ្នកដែលខ្វះជាតិ lactose គួរតែជៀសវាងការទទួលទានផលិតផលទឹកដោះគោដូចជា៖ ទឹកដោះគោ ឈីស ទឹកដោះគោជូរ ផលិតផលទឹកដោះគោគ្មានជាតិ Lactose។

តើគួរញ៉ាំអាហារបែបណាដើម្បីកាត់បន្ថយអាការៈទាំងនេះបាន?

ខាងក្រោមនេះជាអាហារសំខាន់ៗដែលជួយកាត់បន្ថយអាការៈឈឺក្រពះបាន៖

១) ខ្ញី

ខ្ញីជាឱសថធម្មជាតិអាចជួយកាត់បន្ថយអាការៈក្អួតចង្អោរ។ ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ។ Web MD ផ្តល់ដំបូន្មានឱ្យអ្នកញ៉ាំ ឫតែខ្ញីក្តៅៗ។

២) ម្ទេសប្លោក

ម្ទេសប្លោកអាចជួយកាត់បន្ថយអាការៈហើមពោះ ឆ្អល់ពោះក្រោយពេលញ៉ាំអាហារ។

៣) ទឹកដោះគោ

ទឹកដោះគោដូចជាទឹកដែរ គឺមានកម្រិត PH ណឺត (មិនអាស៊ីត មិនបាស) អាចជួយក្រាលភ្នាសក្រពះនិងជួយឱ្យក្រពះស្ងប់។ តែជាតិកាល់ស្យូមដែលមាននៅក្នុងទឹកដោះគោក៏ក្លាយជាអាស៊ីតដែរពេល​ទៅដល់ក្រពះ។

៤) ឫស Licorice

ឫសរបស់ Licorice

មានផ្ទុកជាតិ Licorice ដែលមានសមាសធាតុផ្សំ ដែលជួយរំញោចកោសិកាក្រពះឱ្យផលិតទឹករំអិលកាន់តែច្រើន ការពារសម្រាប់ក្រពះ។ អ្នកគួរតែ licorice ក្តៅៗ បើមានអាការៈខាងលើ។ តែសូមចងចាំថា licorice មិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានជំងឺលើសឈាមទេ។

៥) ម៉្សៅសូដា

ដោយសារតែសូដាមានជាតិ alkaline វាអាចជួយបង្កើនកំរិត PH របស់ក្រពះ។ លាយសូដាមួយភាគបួនស្លាបព្រាកាហ្វេលាយជាមួយទឹកមួយកែវហើយញ៉ាំអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយបានច្រើន។

៦) ចេក

ចេកអាចជួយបំពេញបន្ថែមប៉ូតាស្យូមនិងអេឡិចត្រូលីតផ្សេងៗដែលមនុស្សម្នាក់អាចបាត់បង់ដោយសារក្អួតឬរាគ ហើយក៏ជួយការពារកុំអោយឈឺក្រពះថែមទៀត។

សូមបញ្ជាក់ថា ការណែនាំខាងលើគឺសម្រាប់តែជំនួយបឋម និងសម្រាប់អាការៈមិនស្រួលម្តងម្កាលប៉ុណ្ណោះ ប្រសិនបើអ្នកមានអាការៈក្អួតចង្អោរញឹកញាប់ ស្រកទម្ងន់ខ្លាំង និងអាការៈផ្សេងទៀត សូមស្វែងរកជំនួយពីវេជ្ជបណ្ឌិតរបស់អ្នក៕

អត្ថបទដោយ ហៃ​ សុចិន្តា

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRDecember 24 2024
ស្វែងយល់ពីអាថ៌កំបាំងនៃការវិនិយោគសម្រាប់បេះដូងរបស់អ្នកក្នុងការរស់នៅទាន់សម័យពី ពិធីការនី នីរត្ន និង ស្រីនា
#ចិត្តសាស្ត្រDecember 24 2024
៣ទម្លាប់នេះ សាងចិត្តដើរចេញពីភាពតានតឹងផ្លូវចិត្ត និងភាពស្មុគស្មាញលឿន
#កីឡាDecember 24 2024
អ្នកចិត្តសាស្រ្តថា៖ អ្នកស្រ្តេសច្រើន មកប្រើវិធី ១នេះ រំដោះបញ្ហាផ្លូវចិត្ត
#ចិត្តសាស្ត្រDecember 23 2024
ប្រយ័ត្នផង! បុគ្គល ១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងខ្លួនអស្ចារ្យ ដើម្បីបោកគេ
#ចិត្តសាស្ត្រDecember 23 2024
បុគ្គលអស្ចារ្យ ២នាក់មានការស្តាយក្រោយចំពោះរឿង១ ស្ទើជិតអស់ជីវិត
#ចិត្តសាស្ត្រDecember 22 2024
នេះជាក្បួនលោកយាយអាយុ ១១៦ឆ្នាំ ឱ្យអ្នករស់នៅចិត្តស្ងប់ ហើយអាយុវែង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia