សុខភាពរបស់មនុស្សខំខាន់ណាស់ ដែលយើងយកចិត្តទុក និងមានរបបអាហារលល្អៗ ទម្លាប់ជាប្រចាំថ្ងៃផងដែរ។ ការទទួលទានអាហារ ដែលមានជាតិខ្លាញ់ ឬស្ករច្រើន អាចជះឥទ្ធិពលអវិជ្ជមានចំពោះសុខភាព និងអារម្មណ៍ ហើយនាំឱ្យអ្នកកើតជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងការលើសឈាម...។ ថ្ងៃនេះ យើងមកដឹងជ្រើសរើស ៦យ៉ាង ដើម្បីសុខភាពរឹងមាំ៖
១. អ្នកត្រូវចាប់ផ្តើមថ្ងៃថ្មី ជាមួយអាហារពេលព្រឹកដ៏ល្អ។ អ្នកអាចហូបអាហារមានដូចជាបាយជាមួយស៊ុត ត្រី សាច់...គ្មានជាតិខ្លាញ់ មានផ្លែឈើ និងបន្លែ ជំនួយមានថាមពលមុនទៅធ្វើការ។
២. អ្នកត្រូវជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករ ឬជាតិកាហ្វេអ៊ីនក្នុងកម្រិតទាប។ ហើយអ្នកត្រូវរក្សាជាតិទឹកនៅក្នុងខ្លួន ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ និងការពារស្ថានភាពសុខភាពជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ការទល់លាមក ការលើសឈាម គ្រួសក្នុងតម្រងនោម និងការពារឆ្លងមេរោគផ្សេងៗ។
៣. រួមបញ្ចូលផ្លែឈើ និងបន្លែស្រស់ៗបន្ថែមជាប្រចាំថ្ងៃ។ នៅក្នុងអាហាររបស់អ្នក។ ពីព្រោះរាងកាយអ្នកត្រូវសារធាតុចិញ្ចឹម មានដូចជាវីតាមីន ប្រូតេអ៊ីន និងសារធាតុរ៉ែ...។
៤. ការផ្តោតអារម្មណ៍ ពេលអ្នកញុំាអាហារ ធ្វើឱ្យរាងកាយរបស់អ្នកស្រូបយកជាតិពីអាហារបានល្អបំផុត។ អាហាររបស់អ្នកនឹងបាត់បង់គុណភាព ដោយអ្នកគិតផង ហូបបាយផង និងអារម្មណ៍នៅកន្លែងធ្វើកិច្ចការផង។ ដូចជាជនជាតិជ្វីហ្វមានច្បាប់មួយ ពេលហូបអាហារ ចូលកុំគិតអ្វីទាំងអស់ ចូលផ្តោតអារម្មណ៍លើអាហារកំពុងតែហូបតែប៉ុណ្ណោះ។
៥. អ្នកគួរជ្រើសរើសគ្រឿងផ្សំដែលមាននិមិត្តសញ្ញា ដែលនាំឱ្យមានសុខភាពល្អ នៅពេលអ្នកកំពុងរៀបចំអាហារ ឬធ្វើម្ហូបរបស់អ្នក ដើម្បីកុំឱ្យប៉ះពាល់សុខភាពរបស់អ្នក ពេលក្រោយផងដែរ។
៦. អ្នកគួរពិចារណាអំពីជម្រើសសម្រាប់អាហារ ដែលមានសុខភាពល្អដូចជាសាឡាដ ការ៉ុត ឬផ្លែក្រូច ក្រូចត្លុង ប្រូខូលី ស្ត្របឺរី ម្ទេសក្រហម និងទឹកប៉េងប៉ោះឱ្យបានច្រើនដើម្បីទទួលបានវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពសុំាឱ្យរឹងមាំ និងជួយសម្រកគីឡូផងដែរ។
ដូចនេះ ពេលរៀបចំរបបអាហារតាមក្បួនទាំង០៦នេះ ធ្វើឱ្យប្រព័ន្ធភាពសុំារាងកាយរឹងមាំជាងពេលធម្មតា អាចប្រឆាំងវីរុសផ្សេងៗ ដូចជាបាតេរី និងកូវីដ១៩ ក្នុងកម្រិតមួយផងដែរ។ ពេលអ្នកឆ្លងកូវីដ ១៩ វេជ្ជបណ្ឌិតតម្រូវឱ្យហូបអាហារចិញ្ចឹមឱ្យបានល្អ ដើម្បីរាងកាយរឹងមាំ អារម្មណ៍ក៏រីករាយផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព