កុមារ
អាការធាតុក្ដៅ ប្រទេសជាប់កម្ពុជាមានកុមាររាប់ពាន់នាក់ធ្លាប់ខ្លួនឈឺ មានអាការប្លែកៗ ប៉ាម៉ាក់ត្រូវប្រយ័ត្ន

ជាធម្មតាការលេង និងហាត់ប្រាណនៅខាងក្រៅជួយបង្កើនសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់កុមារបានច្រើន។ ប៉ុន្តែ ប្រសិនបើសន្ទស្សន៍កម្ដៅកើនឡើងលើស ៩០ហ្វារិនហៃស្មើនឹង៣២អង្សាសេ អាចបង្កហានិភ័យដល់សុខភាពកុមារជាខ្លាំង។ នេះបើយោងតាម Healthy Children.org

ពិតមែនហើយបើយោងតាមប្រភពដដែល បានបញ្ជាក់យ៉ាងច្បាស់ៗថា សីតុណ្ណភាពខ្ពស់ និងកំដៅខ្លាំងបណ្ដាលឱ្យកុមារងាយឈឺ ពីព្រោះវាបណ្ដាលមកពីខ្សោះជាតិទឹក ហត់នឿយ រមួលក្រពើ និងជំងឺដាច់សរសៃឈាម ដែលតម្រូវឱ្យមានការសង្គ្រោះបន្ទាន់ពីវេជ្ជបណ្ឌិតជំនាញ។

ជាការពិតណាស់បើយោងតាមប្រភព VNexpress មន្ទីរពេទ្យកុមារនៅទីក្រុមហូជីមិញ បានបង្ហើបថា ជារៀងរាល់ថ្ងៃមន្ទីរពេទ្យទទួលកុមារឈឺរាប់ពាន់នាក់ ដោយសារតែអាកាសធាតុក្ដៅប្រមាណ២០%។ នៅថ្ងៃទី២៦ ខែមេសានេះ សីតុណ្ហភាពនៅតែបន្តក្ដៅប្រហែល ៣៨អង្សាសេ ដែលបង្កឱ្យកុមារៗរងការប៉ះពាល់ដល់សុខភាព។

នៅក្នុងនោះដែរ អ្នកនាង Han អាយុ២៩ឆ្នាំ បាននិយាយាថា រូបនាងបាននាំកូនតូចមានអាយុ៥ឆ្នាំមកមន្ទីរពេទ្យតាំងពីម៉ោង៤ទៀបភ្លឺ ដើម្បីរងចាំពិនិត្យសុខភាពឱ្យកូនរបស់នាង។ ពីព្រោះថាកូនស្រីរបស់នាងមានអាការ គ្រុនក្ដៅ ក្អក និងហៀរសំបៅជាច្រើនថ្ងៃមកហើយញុំាថ្នាំមកបាត់ ក៏យកមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។

គួរបញ្ជាក់ថា យោងតាមលោកវេជ្ជបណ្ឌិត Huynh Minh Tham ជានាយកដ្ឋានមន្ទីរពេទ្យកុមារនៅទីក្រុងហូជីមិញ បានមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃកន្លែងនេះពិនិត្យអ្នកជំងឺកុមារទទួលបានកុមារចន្លោះពី ៤,០០០ទៅ៤,៤០០នាក់ កើនឡើងប្រហែល៣០០ទៅ៥០០នាក់បើធៀបទៅឆ្នាំមុន។ មិនតែប៉ុណ្ណោះ ជំងឺជាចម្បងភាគច្រើនគឺ ជំងឺផ្លូវដង្ហើម ការរំលាយអាហារ និងជំងឺស្បែកនៅក្នុងរដូវក្ដៅនេះ។

ដោយឡែកនៅនាយកដ្ឋានផ្លូវដង្ហើមនៃមន្ទីរពេទ្យកុមារ លោកវេជ្ជបណ្ឌិត Doan Thi Thanh Hong មានប្រសាសន៍ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានចំនួនកុមារដែលមានជំងឺផ្លូវដង្ហើមកើនឡើងប្រមាន២០% ដែលជំងឺភាគច្រើនទាក់ទងនឹងអាកាសធាតុក្តៅដូចជា រលាកសួត ហឺត និងរលាកក្រពះជាដើម។

វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា អាកាសធាតុក្តៅធ្វើឱ្យកុមារងាយនឹងឆ្លងមេរោគផ្លូវដង្ហើមដូចជា pharyngitis, tonsillitis, រលាកផ្លូវដង្ហើមផ្នែកខាងលើ រលាកទងសួត និងរលាកសួត។ មួយវិញទៀត កុមារក៏ងាយនឹងផ្តាសាយដែរ ដោយសារការប្រែប្រួលនៃសីតុណ្ហភាពនៅក្នុងបន្ទប់ក្នុងផ្ទះ ក្រៅផ្ទះ និងដោយសារម៉ាស៊ីនត្រជាក់ជាដើម។ កុមារអាចមានបញ្ហារំលាយអាហារ ហើយកុមារអាចកើតជំងឺរលាកស្បែកក្នុងរដូវក្តៅដូចជា កន្ទួលកំដៅ រលាកស្បែកពេលត្រូវកំដៅថ្ងៃក៏លេចឡើងជាញឹកញាប់ចំពោះកុមារ។ ដូច្នេះសូមឪពុកម្ដាយត្រូវគ្នាត្រូវតែការពារកូនៗរបស់អ្នក បើមានអាការមិនស្រួល សូមប្រញាប់នាំកូនមកមន្ទីរពេទ្យជាបន្ទាន់។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
1.5 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
349 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views

#កុមារ

អនាគតមិនធម្មតា! ក្មេងៗ មានជំងឺដ៏កាចសាហាវ ១នេះ អាចក្លាយជាអ្នកវិទ្យាស្ត្រ សិល្បករ និងអ្នកដឹកនាំ
Tror Sopheap
February 28 2025
135 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia