មនុស្សយើងមានបញ្ហាធំមួយចំពោះសុខភាព គឺជាបញ្ហាកែវភ្នែកនេះដែរ។ មានយុវជនខ្លះ មានអាយុ២០ជាង ប៉ុន្តែមានបញ្ហាកែវភ្នែកដោយសារលេងទូរស័ព្ទ និងទៅតាមវ័យចាស់ផងដែរ។ តាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Waterloo បានរកឃើញថា ការធ្វើលំហាត់ប្រាណមានប្រយោជន៍ ដល់បេះដូង រក្សាជំងឺទឹកនោមផ្អែម និងការពារពីការធាត់។ ហើយដែលអ្វីកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍ ជួយកែវភ្នែកពីការខ្វាក់តាមវ័យចាស់ ឬឧបករណ៍ទូរសព្ទផងដែរ។
តាមការស្រាវជ្រាវបានបញ្ជាក់ថា អ្នកមានបញ្ហាការបញ្ចេញទឹកភ្នែក និងបង្ហូរទឹកភ្នែកមើលរាងស្រអប់ៗនោះ បើមិនព្យាបាលឱ្យទាន់ពេលទេ អាចខ្វាក់ភ្នែកផងដែរ។ ហើយបន្ទាប់ពីសាកលវិទ្យាល័យ Waterloo ធ្វើការស្រាវជ្រាវមានអ្នកចូលរួមធ្វើលំហាត់ប្រាណបែប Aerobic បានឃើញលទ្ធផល ជួយបំបាត់ភ្នែកស្ងួត និងស្រអប់ៗ ជាដើម។ ហើយតាមការចុះផ្សាយ Experimental Eye Research បន្ថែមបានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណ ពិតជាមានឥទ្ធិពលការពារកែវភ្នែក និងធ្វើឱ្យភ្នែកមានសុខភាពល្អ ទោះបីវ័យច្រើន ក៏មើលឃើញច្បាស់ដែរ។
តាមលោក Heinz Otchere ជាបណ្ឌិតផ្នែកវិទ្យាសាស្ត្រខាងកែវភ្នែកនៅ Waterloo បាននិយាយថា "ការធ្វើលំហាត់ប្រាណ ឬសកម្មភាពជាប្រចាំថ្ងៃនេះ មានការតភ្ជាប់ក្នុងការប្រើប្រាស់អរម៉ូនម្យ៉ាងជួយសម្រួលដល់រោគសញ្ញាកែវភ្នែកស្ងួតបានល្អ។ ការពិសោធន៍មួយ មានមនុស្សចូលរួម ៥២នាក់ បានបែងចែកជាពីរក្រុម អ្នកមិនធ្វើលំហាត់ប្រាណ និងធ្វើលំហាត់ប្រាណ ហើយបានរកឃើញថា អ្នកធ្វើលំហាត់ប្រាណ ធ្វើឱ្យកែវភ្នែកមើលឃើញបានច្បាស់ជាងមុន។
ហើយលោក Otchere បាននិយាយថា ការពារកែវភ្នែកបានល្អ អ្នកកុំមើលអេក្រង់ទូរសព្ទយូរពេក និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ អ្នកគួរតែមើលធម្មជាតិឱ្យបានច្រើនមានដូចជាផ្កាបៃតង និងអាកាសធាតុពេលព្រឹកដែរ។” ពីព្រោះថា ការធ្វើលំហាត់ប្រាណ ជួយប្រព័ន្ធរាងកាយ បេះដូង និងថ្លើម ដើម្បីឱ្យរាងកាយរឹងមាំ។ ហើយជួយពង្រឹងកែវភ្នែក ឱ្យមើលបានច្បាស់ផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" ចេញលក់ឆាប់ៗ នេះ អាចកក់មុន មានតម្លៃបញ្ចុះពិសេសតាម https://t.me/hangchhengH24