អាហារ
អ្នកជំនាញថា៖ ផ្លែឈើ១នេះ ជាឱសថទិព្វ ការពារជំងឺកាចទាំង ៤នេះ

សព្វថ្ងៃនេះ មនុស្សជាច្រើនមានជំងឺព្រោះតែរបបអាហារមិនត្រឹមត្រូវ និងកង្វះការហូបផ្លែឈើបន្ថែមទៀត។ ពីព្រោះផ្លែឈើជួយប៉ូវកម្លាំង និងការពារជំងឺមួយចំនួនទៀត។ ថ្ងៃនេះ យើងមកដឹងពីផ្លែឈើមួយ មានឥទ្ធិពលជួយការពារជំងឺបេះដូង សរសៃឈាម និងអារម្មណ៍រីករាយផងដែរ។ តាមលោកវេជ្ជបណ្ឌិត Rui Hai Liu បាននិយាយថា “ការញ៉ាំផ្លែឈើ និងបន្លែជាច្រើន ជួយកាត់បន្ថយហានិភ័យជំងឺមហារីក និងជំងឺបេះដូងផងដែរ។” តើផ្លែឈើទិព្វនេះមានឈ្មោះអ្វី?

១. ការពារជំងឺបេះដូង៖ ការហូបផ្លែប៉ោម ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាម មកពីវាមានសារធាតុ flavonoid epicatechin។ យើងដឹងហើយថា ការហូបផ្លែប៉ោម វាសម្បូរទៅដោយជាតិសរសៃប៉ិចទីន (pectin) ជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អចេញពីរាងកាយ។ តាមលោកវេជ្ជបណ្ឌិត Chris Steele មានប្រសាសន៍ថា មានការសិក្សាមួយបានរកឃើញថា ការញ៉ាំផ្លែប៉ោមមួយ ក្នុងមួយថ្ងៃ ជួយកាត់បន្ថយការគាំងបេះដូង និងការពារជំងឺដាច់សរសៃឈាមខួរក្បាលបាន ១២ %។

២. ជំងឺទឹកនោមផ្អែម៖ ការហូបផ្លែប៉ោម ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដែរ។ ពីព្រោះផ្លែប៉ោម មានឥទ្ធិពលប្រឆាំងនឹងការរលាករបស់ Quercetin អាចកាត់បន្ថយអាំងស៊ុយលីន។ ទន្ទឹមគ្នានេះដែរមានសារធាតុ phloridzin ត្រូវបានគេជឿថា ជួយស្រូបយកជាតិស្ករក្នុងពោះវៀន ដើម្បីការពារជំងឺទឹកនោមផ្អែម។ តាមមន្ទីរពេទ្យសាកលវិទ្យាល័យ Uva health ចុះផ្សាយថា នៅឆ្នាំ ២០២០នេះ អ្នកដែលទទួលទានផ្លែប៉ោម មួយថ្ងៃមួយផ្លែ ជួយកម្ចាត់ជាតិខ្លាញ់ និងការពារជំងឺទឹកនោមផ្អែម។

៣. ការពារជំងឺមហារីក៖ ផ្លែប៉ោងមានសារធាតុប្រឆាំងអុកស៊ីតកម្មជាមួយជំងឺមហារីកមួយចំនួនមានមហារីកសួត សុដន់ និងមហារីកបំពង់រំលាយអាហារ។ តាមការសិក្សាមួយពីស្ត្រីបានរាយការណ៍ថា ការហូបផ្លែប៉ោម កាត់បន្ថយហានិភ័យការស្លាប់ដោយសារជំងឺមហារីក។ មកពីជាតិសរសៃរបស់ផ្លែប៉ោមក៏អាចរួមចំណែកដល់លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកនាមល្អបំផុត។

៤. ការពារការកកឈាម៖ ទឹកផ្លែប៉ោមខៀវ គឺជាប្រភពសក្តានុពលនៃវីតាមីE វិតាមីនB1 និងB6 ដែលជាធាតុជួយឱ្យឈាមកកត្រឡប់មកសភាពដើមវិញ។ បន្ថែមពីនេះ សម្រាប់អ្នកដែលមានបញ្ហាមករដូវមិនទៀង អាចធ្វើការញ៉ាំជាមួយប៉ោមខៀវ ដើម្បីជួយឱ្យដល់រំហូរឈាមរត់បានល្អផងដែរ៕

ប្រភពដោយ៖ Healthline

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2318

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia