កីឡា
អ្នកជំនាញបញ្ជាក់ថា៖ ញ៉ាំអាហារបែបនេះ បំប៉នខួរក្បាល និងអារម្មណ៍ល្អ
Tror Sopheap
October 11 2022
552 views

អ្នកប្រហែលមានទម្លាប់​ញ៉ាំអាហារបណ្តើរ ​​ធ្វើ​ការបណ្តើរ អាចមើល​ទូរទស្សន៍ និយាយ​ទូរសព្ទ ហើយអ្នកក៏មិនបានចាប់អារម្មណ៍នឹងទង្វើទាំងអស់នេះសោះ។ សួរអ្នកថា អាហារថ្ងៃត្រង់នេះ មានរសជាតិបែបណា? អ្នកបែបជាភ្លេចបាត់ទៅហើយ ការហូបអាហារបែបនេះ មិនត្រឹមត្រូវតាមក្បួនទេ វាក៏មិនជួយដល់រាងកាយដែរ៖

សន្និសីទសារព័ត៌មាន ពិពរ័ណ៍មុខរបរឆ្នាំ២០២២ "គំនិតរកស៊ីថ្មីបំផុតនៅប្រទេសកម្ពុជា”

ហើយលោកស្រីវេជ្ជបណ្ឌិត Uma Naidoo ជាអ្នកចិត្តវិទូផ្នែកអាហារូបត្ថម្ភបានបញ្ជាក់ថា យើងគួរតែចំណាយពេលខ្លះ ស្តាប់រាងកាយ និងចិត្តរបស់អ្នកនាពេលយើងហូបអាហារម្តងៗ ដោយមានសតិស្មារតី។ ព្រោះការធ្វើទង្វើបែបនេះ វាជួយដល់អារម្មណ៍ និងខួរក្បាលមានថាមពល។ ខាងក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ការ​ញ៉ាំ​អាហារ​​មាន​ស្មារតី​ជា​ប្រចាំ​ថ្ងៃឱ្យត្រូវក្បួន៖

១. ការដឹងពីសកម្មភាពទំពារ៖ នៅពេលយើងទំពារអាហារម្តងៗ យើងត្រូវយកចិត្តទុកដាក់លើសម្លេងនៃអាហារក្នុងម៉ាត់ ដើម្បីក្រេបរសជាតិ និងក្លិនពីអាហារ វាមានអត្ថប្រយោជន៍ដល់រាងកាយ និងអារម្មណ៍រីករាយពេលបានក្រេបរសជាតិផង។ ត្រូវនឹងសុភាសិតអ៊ីស្រាអែលថា ចូរហូបអហារដោយផ្តោតអារម្មណ៍ អ្នកនឹងទទួលបានគុណភាពរាងកាយរឹងមាំ។

២. ស្គាល់សញ្ញានៃរាងកាយ៖ យើងទាំងអស់គ្នាច្បាស់ជាធ្លាប់បានជួបប្រទះនូវអារម្មណ៍ស្រែកថ្ងូរពីការឃ្លានអាហារហើយមើលទៅ នេះជាសញ្ញាពីរាងកាយយើងត្រូវអាហារ អាចមកពី​អារម្មណ៍​យើងមានភាពតានតឹង ឬ​ថប់​បារម្ភជាដើម។ អាហារដែលយើងគួរតែហូបនោះ មានបន្លែស្រស់ៗ និងផ្លែឈើជាប្រភេទអាហារសម្រន់ជាការល្អបំផុត។

៣. កុំញ៉ាំតាមអារម្មណ៍លឿនពេក៖ កាត់បន្ថយការញ៉ាំដើម្បីឱ្យរាងកាយ និងខួរក្បាលរបស់អ្នកគិតបានល្អ គឺអ្នកកុំញ៉ាំអាហារតាមអារម្មណ៍លឿនពេក។ ការញ៉ាំលឿនតាមឃ្លាន វាធ្វើឱ្យអ្នកមានអារម្មណ៍ថា ឆាប់ឆ្អែតលឿន និងរសជាតិពីការញ៉ាំអាហារក៏គ្មានគុណភាពដែរ។ ហើយសូម្បីតែខួរក្បាលក៏មិនអាចចាប់រសជាតិពីអាហារបានដូចគ្នា។

៤. ចូរផ្តោតអារម្មណ៍លើអាហារ៖ តាមលោកស្រីវេជ្ជបណ្ឌិត Naidoo បានស្នើសុំថា ពេលអ្នកហូបអាហារអ្វីមួយ សុំអ្នកយកសតិស្មារតី និងអារម្មណ៍ដាក់ចូលរសជាតិក្នុងការហូបអាហារកំពុងតែញ៉ាំនេះ។ ហើយអ្នកគួរតែហូបអាហារត្រឹមតែ ៨០%នៃក្រពះរបស់អ្នក ដើម្បីការពារភាពធាត់ និងអារម្មណ៍ស្រួលខ្លួន។ 

៥. សកម្មភាព៖ លោកស្រីវេជ្ជបណ្ឌិត Naidoo បានបន្ថែមថា ការចំណាយពេលខ្លះ ហាត់ប្រាណនាពេលព្រឹករបស់អ្នកដូចជា ការហាត់យូហ្គា លំហាត់ប្រាណរត់ ឬដើរ និងព្យាយាមធ្វើសមាធិជាដើម សុទ្ធតែជួយប្រប្រព័ន្ធរំលាយអាហារឱ្យបានលឿនជាងមុន៕ អត្ថបទដោយ៖ ទ្រ សុភាព

Startup Expo 2022 ពិព័រណ៍មុខរបរ ២០២២

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3068

អត្ថបទថ្មីៗ
#ជំងឺFebruary 4 2026
តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
#ចិត្តសាស្ត្រFebruary 4 2026
គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
#អាហារFebruary 1 2026
ចង់ពង្រឹងសុខភាព រស់នៅឆ្ងាយពីជំងឺ នេះជាអាថ៌កំបាំងទាំង៤ ពីជប៉ុន
#ចិត្តសាស្ត្រJanuary 30 2026
ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
#ចិត្តសាស្ត្រJanuary 30 2026
គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
#អត្ថបទ PRJanuary 30 2026
ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia