មានអ្នកខ្លះពូកែផឹកស្រា ជក់បារី និងហូបអាហារគ្មានសារធាតុចិញ្ចឹមច្រើននាំឱ្យអសមត្ថភាពផ្លូវភេទទៅវិញទេ។ មានមនុស្សជាច្រើនចម្ងល់ថា ការហូបអាហារបួស(ជាអាហារលើបន្លែភាគច្រើន)មានកម្លាំងផ្លូវភេទទេ? តាមលោកវេជ្ជបណ្ឌិត Tra Anh Duy នៅមណ្ឌលសុខភាពវៀតណាមបានលើកឡើងថា បុរសជាច្រើនតែងឆ្ងល់ថា តើការហូបបន្លែមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវភេទជាពិសេសមុខងារលិង្គ និងសមត្ថភាពផ្លូវភេទ?
លោកវេជ្ជៈបណ្ឌិតបានបន្តថា “មនុស្សមួយចំនួនព្រួយបារម្ភថារបបអាហារបួសអាចខ្វះសារធាតុចិញ្ចឹម ជាពិសេសប្រូតេអ៊ីន និងមីក្រូសារជាតិដូចជាស័ង្កសី ជាតិដែក និងវីតាមីន B12 ដែលជាកត្តាចាំបាច់សម្រាប់សុខភាពផ្លូវភេទ។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបង្ហាញថា របបអាហារបួសដែលរៀបចំបានត្រឹមត្រូវអាចផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ដោយមិនប៉ះពាល់ដល់សុខភាពផ្លូវភេទនោះទេ”។
អាហារបួសភាគច្រើនស្ថិតលើរុក្ខជាតិនិងផ្លែឈើដូចជាសណ្តែក គ្រាប់ធញ្ញជាតិ និងសណ្តែកសៀង មានផ្លែប័រ ផ្លែប៉ោម ផ្លែក្រូច... អាចបំពេញតម្រូវការមានជាតិប្រូតេអ៊ីនដោយមិនចាំបាច់ត្រូវការសាច់ច្រើនទេ។ ជាតិប្រូតេអ៊ីននេះមានសារៈសំខាន់សម្រាប់ការរក្សាម៉ាសសាច់ដុំ និងថាមពលដែលត្រូវបានផ្សារភ្ជាប់ទៅនឹងភាពរឹងមាំ ការស៊ូទ្រាំក្នុងទំនាក់ទំនងផ្លូវភេទបានយូរ។ ការហូបបួសបន្លែនិងផ្លែឈើនេះជួយសុខភាពផ្លូវចិត្តរីករាយជាងហូបសាច់ទៀតផង។
យោងតាមការសិក្សាមួយចេញផ្សាយពីទស្សនាវដ្តី Nutrients បានរកឃើញថាបុរសហូបអាហារបួសអាចមានកម្រិតតេស្តូស្តេរ៉ូនស្រដៀងគ្នា ឬខ្ពស់ជាងអ្នកញ៉ាំសាច់ ដរាបណារបបអាហាររបស់ពួកគេមានតុល្យភាព និងជីវជាតិ។ ការរកឃើញនេះបញ្ជាក់ថា ការញ៉ាំបួសមិនកាត់បន្ថយសមត្ថភាពផ្លូវភេទទេ ហើយអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង លើសឈាម តែមានគុណប្រយោជន៍ដល់សុខភាពផ្លូវភេទមិនធម្មតាផងដែរ។
សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ខ្លួនឯង និងដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទតែប៉ុណ្ណោះ៕ អត្ថបទដោយ៖ ទ្រ សុភាព
