ជំងឺ
បើស្រលាញ់ជីវិត អ្នកត្រូវអនុវត្តន៍វិធីងាយទាំងនេះ ដើម្បីចៀសវាងការកើតជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូង គឺជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។ តើពួកយើងគួរអនុវត្តន៍វិធីសាស្ត្របែបណាដើម្បីចាកឆ្ងាយពីជំងឺខ្សោយបេះដូង?

តួយ៉ាងប្រជាពលរដ្ឋខ្មែរមិនសូវជាមានការយកចិត្តទុកដាក់នឹងការថែទាំសុខភាពប៉ុន្មាននោះទេ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋងាយប្រឈមមុខយ៉ាងខ្លាំងចំពោះបញ្ហាសុខភាព ដូច្នេះដើម្បីការពារ និងចៀសវាងការកើតជំងឺខ្សោយបបេះដូងបាន ប្រជាពលរដ្ឋត្រូវផ្លាស់ប្ដូរនៅទម្លាប់អាក្រក់កន្លងទៅ ហើយមកអនុវត្តន៍វិធីសាស្ដ្រទាំង ៧ នេះវិញម្ដង ដើម្បីពង្រឹងសុខភាពរឹងមាំរួមមាន៖

១‑អ្នកត្រូវជៀសវាងអាហារដែលមានជាតិស្ករខ្ពស់ អាហារមានជាតិខ្លាញ់ ព្រោះវាបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងសរសៃឈាម។

២‑អ្នកត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ទាបដូចជា បន្លែបៃតង ត្រី ផ្លែឈើ​ និងអាហារមួយចំនួនទៀតដូចជា ពោត ស្រូវសាលី ជាដើម។

៣‑អ្នកត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍យ៉ាងទាប ឬ ៥ដងក្នុងមួយសប្ដាហ៍យ៉ាងខ្ពស់ ដោយប្រើរយៈពេល ២០ នាទី ទន្ទឹមនឹងគ្នានេះរាល់ការហាត់ប្រាណថ្ងៃបន្ទាប់ទៀតអាចបង្កើនរយៈពេលបន្តិចម្តងៗ និងបង្កើនភាពញឹកញាប់ក្នុងការហាត់ប្រាណ។

៤‑អ្នកត្រូវជៀសវាងការជក់បារី ដោយសារតែបារីមានផ្ទុកនូវជាតិនីកូទីន និងសារធាតុផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ស្រទាប់សរសៃឈាមរបស់អ្នក។

៥‑អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់ មិនត្រូវធុញថប់នឹងការងារ ត្រូវធ្វើការសមាធិ ឬស្តាប់តន្ត្រីបែបស្រទន់។

៦‑អ្នកត្រូវគ្រប់គ្រងទម្ងន់កុំឱ្យឡើង ឬធាត់ ដោយការប្រើធ្វើលំហាត់ និងទទួលទានរបបអាហារត្រឹមត្រូវ ដូចជាការមិនបរិភោគបង្អែមមានជាតិស្ករខ្ពស់។

៧‑អ្នកមានភារកិច្ចត្រូវទៅពិនិត្យសុខភាព យ៉ាងហោចណាស់ ៦ខែ ទៅ មួយឆ្នាំម្តង ប៉ុន្តែប្រសិនបើមានអាការៈឈឺចាប់ និងឈឺទ្រូងហើយក៏បាត់ទៅវិញ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យរកមើលអាការៈទាំងនោះ។(នេះជាការលើកឡើងរបស់ BANGKOK HOSPITAL)

យ៉ាងណាមិញតាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកមានជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់។ ដោយឡែក នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថាចំនួនអ្នកជំងឺខ្សោយបេះដូងចូលសម្រាកពេទ្យ មានប្រមាណ ២០០០នាក់ ក្នុងមួយឆ្នាំ (ប្រហែល៣០% នៃអ្នកជំងឺសម្រាកពេទ្យ) គិតជាមធ្យម ប្រហែល៥នាក់ក្នុងមួយថ្ងៃ នេះបើយោងការលើកឡើងរបស់ មន្ទីពេទ្យកាល់ម៉ែត

ដូច្នេះសូមមេត្តាបងប្អូនបង្កើននៅការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាសុខភាព ក៏ដូចជាជំងឺខ្សោយបេះដូងនេះផងដែរ ដោយអនុវត្តន៍នៅវិធីការពារខាងលើ ដើម្បីចៀសវាសការកើតជំងឺខ្សោយបេះដូង។យ៉ាងណាមិញប្រសិនបើបងប្អូនមានអាការៈណាមួយមិនស្រួល សូមបងប្អូនទៅពិគ្រោះ និងពិនិត្យសុខភាពជាមួយនឹងវេជ្ជបណ្ឌិតឯកទេសឱ្យបានទាន់ពេលវេលា៕

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
8 views

#ជំងឺ

បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
Pheakdey Pao
October 11 2024
107 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
140 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
315 views

#ជំងឺ

ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
243 views

#ជំងឺ

ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
222 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
971 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
286 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
254 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
219 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
218 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
197 views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 16 2024
ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
#ជំងឺOctober 16 2024
កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
#ព័ត៌មានOctober 16 2024
ចូររួមអបអរសាទររាជរដ្ឋាភិបាលសម្រេចឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលជាផ្លូវការហើយ
#អាហារOctober 14 2024
ចង់ស្រកគីឡូ! ញ៉ាំអាហារ ៤មុខនេះមានកាឡូរីតិចហើយដុតជាតិខ្លាញ់ឱ្យស្រកគីឡូលឿន
#ចិត្តសាស្ត្រOctober 14 2024
អ្នកចិត្តសាស្រ្ត Matthews ថា បើអ្នកមិនចោលផ្នត់គំនិត ១នេះ ជីវិតអ្នកក្លាយជាបញ្ហាគ្មានបញ្ចប់
#ចិត្តសាស្ត្រOctober 14 2024
ឈប់ពិបាកចិត្ត! ៤ទម្លាប់ធ្វើឱ្យអ្នករស់នៅមានអាយុវែងហើយជីវិតរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia