យោងតាមសមាគមអាហារ(HFMA)សហរដ្ឋអាមេរិកបានព្រមានថា បច្ចុប្បន្នមនុស្សប្រុសស្រីដែលមានវ័យចាប់ពី១១ឆ្នាំដល់២៥ឆ្នាំប្រមាណជា៤០%កំពុងតែជួបប្រទះជាមួយបញ្ហាខ្វះជាតិដែក ខ្វះគ្រាប់ឈាមក្រហមទាំងវ័យនៅក្មេង។ គេបានរកឃើញកត្តាបង្កធំបំផុតដែលធ្វើឱ្យក្រុមមនុស្សវ័យក្មេងប្រឈមមុខជាមួយការខ្វះគ្រាប់ឈាមក្រហម គឺដោយសារការប្រើប្រាស់ភេសជ្ជៈផ្ទុកជាតិកាហ្វេអ៊ីនប្រចាំថ្ងៃច្រើនលើសកម្រិត។
ជាការពិតណាស់ លោក Graham Keen ប្រធានសមាគមអាហារ(HFMA) បានបញ្ជាក់ថា មនុស្សដែលមានអាយុចាប់ពី១១ឡើងទៅ ប្រសិនជាញ៉ាំភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីន៥កំប៉ុងក្នុង១សប្តាហ៍គឺប្រឈមមុខនឹងបញ្ហាខ្វះគ្រាប់ឈាមក្រហមខ្ពស់បំផុតជាពិសេសគឺមនុស្សស្រី។ ភេសជ្ជៈ៤ក្រុមពេញនិយម ដែលត្រូវបានគេរកឃើញថាផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់បំផុតមានដូចជា៖
១. កាហ្វេ៖ កាហ្វេគឺជាភេសជ្ជមួយប្រភេទដែលផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ អ្នកជំនាញបានប្រាប់ថាមនុស្សពេញវ័យគឺគេកំណត់ឱ្យផឹកកាហ្វេត្រឹមតែ៤ពែង(ផ្ទុកជាតិកាហ្វេអ៊ីន៤០០mg) ក្នុងមួយថ្ងៃគឺមានសុវត្ថិភាពចំពោះសុខភាព។ ប៉ុន្តែករណីផឹកលើសពី៤ពែង គឺប្រឈមមុខនឹងការលើសជាតិកាហ្វេអ៊ីនក្នុងខ្លួនបំផ្លាញគ្រាប់ឈាមក្រហមមិនខាន។
២. តែបៃតង៖ តែបៃតងជាប្រភេទតែដែលផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ទៅតាមប្រភេទស្លឹកតែដែលគេបេះ។ ស្លឹកតែចាស់ផ្ទុកជាតិកាហ្វេអ៊ីនតិចជាងស្លឹកតែខ្ចី ប្រសិនបើអ្នកផឹកប៉ះចំតែបៃតងដែលផលិតចេញមកពីស្លឹកតែខ្ចីគឺវាផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់។ តែបៃតងគឺគេណែនាំឱ្យផឹកក្នុងបរិមាណត្រឹមតែ២ពែងប៉ុណ្ណោះក្នុង១ថ្ងៃ។
៣. ភេសជ្ជៈប៉ូវកម្លាំង៖ ភេសជ្ជៈប៉ូវកម្លាំងមានច្រើនប្រភេទខុសគ្នាដែលដាក់លក់នៅលើទីផ្សារ។ ប៉ុន្តែជាទូទៅភេសជ្ជៈប៉ូវកម្លាំងទាំងអស់មានផ្ទុកជាយកាបូប និងជាតិកាហ្វេអ៊ីនខ្ពស់គឺចាប់ពី៥០ទៅ៥០៥មីលីក្រាមក្នុង១កំប៉ុង។ អ្នកជំនាញណែនាំមិនឱ្យផឹកភេសជ្ជៈប៉ូវកម្លាំងលើសពី៥កំប៉ុងឡើយក្នុង១សប្តាហ៍ ប្រសិនបើផឹកលើសនេះវានឹងទៅបំផ្លាញកោសិកាគ្រាប់ឈាមក្រហមក្នុងរាងកាយរបស់អ្នកបន្តិចម្តងៗ រហូតដល់ខ្វះ។
៤. ភេសជ្ជៈជាតិហ្គាស៖ ភេសជ្ជៈផ្ទុកជាតិហ្គាសដែលមនុស្សគ្រប់គ្នានិយមផឹកបំផុតដូចជា កូកាកូឡា Pepsi ទឹកសូដា... និងភេសជ្ជៈកំប៉ុងមួយចំនួនទៀតក្រៅពីផ្ទុកជាតិហ្គាសហើយ គឺមានផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ថែមទៀតដែលគ្រោះថ្នាក់បំផ្លាញគ្រាប់ឈាមក្រហមបើផឹកលើសចំនួន។ ភេសជ្ជៈទាំងអស់នេះគឺគេណែនាំឱ្យផឹកតិចជាង៤កំប៉ុងក្នុង១សប្តាហ៍។ បើផឹកលើសចំនួននេះគឺងាយប្រឈមនឹងបញ្ហាសុខភាពផ្សេងៗដូចជា លើសជាតិស្ករ លើសសម្ពាធឈាម ខ្វះគ្រាប់ឈាមក្រហម...។
សរុបជារួមមកវិញដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ខ្វះគ្រាប់ឈាមក្រហមមិនដឹងខ្លួន មនុស្សប្រុសស្រីដែលមានអាយុចាប់ពី១១ឆ្នាំឡើងទៅប្រសិនបើមានអាការ ស្លេកស្លាំង អស់កម្លាំង ងងុយគេងខុសធម្មតា វិលមុខ ឈឺក្បាលញឹកញាប់...គួរប្រញាប់ទៅជួយឈាមមើលបរិមាណគ្រាប់ឈាមក្រហម។ បើករណីជួសឃើញខ្វះ ត្រូវប្រញាប់ញ៉ាំអាហារជាតិដែកជំនួយ។ ហើយកាត់បន្ថយឬកាត់ផ្តាច់ភេសជ្ជៈទាំង៤ខាងលើ។ ចំពោះអ្នកដែលមានសុខភាពធម្មតា មិនមានបញ្ហាខ្វះគ្រាប់ឈាម ក៏គួរតែកាត់បន្ថយបន្តិចម្តងៗដែរ ព្រោះថាថ្ងៃនេះអ្នកមិនទាន់ខ្វះគ្រាប់ឈាម បើបន្តផឹកកាន់តែច្រើនថ្ងៃមុខអាចខ្វះក៏ថាបាន៕
ខាងក្រោមគឺជាតារាងចំនួនជាតិកាហ្វេអ៊ីនរបស់ភេសជ្ជៈនីមួយៗ
អត្ថបទដោយ៖ គន្ធា