អាហារ
ឈប់បានឈប់ទៅ! ក្រុមភេសជ្ជៈ៤មុខនេះ គឺងាយបង្កឱ្យខូចក្រលៀនលឿនបំផុតប្រសិនបើផឹកជាប្រចាំ
Pheakdey Pao
July 14 2022
38.6 K views

ក្រលៀន គឺជាសរីរាង្គសំខាន់មួយនៅក្នុងរាងកាយរបស់យើង ដោយក្រលៀនមានសមត្ថភាពជួយដល់រាងកាយជាច្រើន​ដូចជា គ្រប់គ្រងកាកសំណល់ក្នុងរាងកាយ​ គ្រប់គ្រងសម្ពាធឈាម តែប្រសិនបើក្រលៀនខូចអាចប៉ះពាល់ដល់រាងកាយដូចជាអស់កម្លាំង ហើមជើងដៃ ខ្សោយចំណង់អាហារ មានបញ្ហាក្នុងការគេង...ជាដើម។

ទន្ទឹមនឹងនេះ ក្រុមការងារចាបបៃតង សូមលើកយកប្រភេទភេសជ្ជៈទៅបំផ្លាញក្រលៀន ឬក៏តម្រងនោមបានយ៉ាងងាយ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ eatthis បានណែនាំរួមមានដូចជា៖

១.ជាតិអាល់គុល៖ ការទទួលទានជាតិអាល់កុលជាប្រចាំថ្ងៃមិនត្រឹមតែខូចសុខភាពថ្លើមនោះទេ វាអាចធ្វើឱ្យរលាកថ្លើមទៅជាក្រិនថ្លើមផងដែរ។ ជាតិអាល់កុលនេះបានទៅបំផ្លាញដល់​ តម្រងនោម (ក្រលៀន) ទៀតផង នេះបើតាមការសិក្សាប្រៀបធៀបមួយបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nephrology Dialysis Transplantation បានរកឃើញថា ក្នុងចំណោមក្រុមមនុស្សពេញវ័យចំនួន 6259 នាក់ដែលនិយមផឹកគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិអាល់កុល ងាយប្រឈមនឹងជំងឺតម្រងនោមជាងអ្នកធម្មតា៕

២.ទឹកផ្លែឈើកំប៉ុង៖ ទឹកផ្លែឈើកំប៉ុង ​គឺប្រមូលផ្តុំទៅដោយជាតិស្ករខ្ពស់ និងសារធាតុរក្សាទុកយូរ ដែលនេះជាដើមហេតុ ងាយឱ្យអ្នកទទួលទានកើតជំងឺតម្រងនោមណាស់។ តួយ៉ាង ក្នុងការសិក្សា Tehran Lipid និង Glucose បង្ហាញថា បុគ្គលដែលផឹកភេសជ្ជៈផ្អែម មានអត្រាខ្ពស់នៃជំងឺតម្រងនោមរុាំរ៉ៃជាងអ្នកដែលកម្រផឹកភេសជ្ជៈមានជាតិស្ករ។

៣.សូដា៖ ការផឹកជាតិសូដា​ឬ ក៏បន្ថែមជាតិនេះនៅក្នុងរបបអាហារប្រចាំថ្ងៃច្រើនលើសកំណត់ពេក គឺអាចប៉ះពាល់ដល់តម្រងនោម ឬក៏ក្រលៀនបានយ៉ាងងាយ។ ការសិក្សាឆ្នាំ ២០១៦ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nephrology បានរកឃើញថា ក្នុងចំណោមអ្នកចូលរួម ២៣៨២នាក់ដែលផឹកភេសជ្ជៈមានជាតិសូដាច្រើន ប្រឈមនឹងជំងឺតម្រងនោម ឬក្រលៀនរុំារ៉ៃ។

៤.ប្រភេទអាហារបំប៉ន៖​ យោងតាមគេហទំព័healthline បានឱ្យដឹងថា ជាទូទៅអាហារបំប៉នធម្មជាតិជាច្រើន ដែលគេបានអះអាងថា​ អាចប៉ះពាល់ទៅដល់មុខងាររបស់ត​​ម្រងនោម ទោះបីជាអ្នកមានសុខភាពល្អក៏ដោយ។ ការសិក្សាចាស់មួយក៏បានរកឃើញថា ផលិតផលធម្មជាតិ ត្រូវបានបំពុលដោយ Bacillus subtilis ជាបាក់តេរីដែលអាចបណ្តាលឱ្យខូចថ្លើម ឬរបួសថ្លើមផងដែរ។ ទោះជាយ៉ាងនេះក៏ដោយប្រសិនបើអ្នកចង់ទទួលទានគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងសម្រេចចិត្តញុំាអាហារបំប៉នសុខភាពណាមួយ។

ជាចុងក្រោយ សូមបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសក្រលៀន ឬក៏តម្រងនោម ព្រោះសរីរាង្គខាងក្នុងពិតជាសំខាន់ខ្លាំងណាស់ ប្រសិនបើមានបញ្ហាឬក៏កើតជំងឺគឺមិនមែនជារឿងងាយស្រួលនោះទេ។​ ដូច្នេះ អាហារណាដែលញុំាហើយប៉ះពាល់សូមកុំព្យាយាម ឬក៏កាត់បន្ថយទៅទើបល្អសម្រាប់សុខភាពទៅថ្ងៃមុខមិនងាយកើតជំងឺផ្ដេសផ្ដាសផ្សេងៗ៕

អត្ថបទដោយ៖ ប៉ែត ធីតា                                                                                             

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia