អាហារ
ផឹកទឹកដូងរបៀបនេះ! ធ្វើឱ្យលើសជាតិស្ករក្នុងឈា.ម ហើយសម្ពាធឈា.មកាន់តែចុះទាប
Thida Pet
July 18 2023
12.7 K views

ទឹកដូង(coconut water) គឺជាទឹកផ្លែឈើធម្មជាតិ ដែលមានអត្ថប្រយោជន៍ជួយសុខភាពជាច្រើន ដូចជា បង្ការការកើតជំងឺទឹកនោមផ្អែម ការពារការកើតក្រួសក្នុងតម្រងនោម ការពារជំងឺបេះដូង។ ហើយអ្នកជំនាញក៏បានណែនាំឱ្យផឹកទឹកដូង នៅពេលព្រឹក ផឹកទឹកដូងក្រោយបាយថ្ងៃ នឹងផឹកទឹកដូងក្រោយធ្វើលំហាត់ប្រាណ ព្រោះ៣ពេលនេះ មានប្រយោជន៍ជួយសុខភាព និងមានសុវត្ថិភាព។

ជាការពិតណាស់យោងតាមរយៈអ្នកស្រាវជ្រាវក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ទឹកដូងមានប្រយោជន៍ជួយសុខភាពក៏ពិតមែនតែទឹកដូងក៏ប៉ះពាល់ដល់សុខភាពរបស់អ្នកវិញផងដែរ។ ក្នុងករណីអ្នកផឹកទឹកដូងច្រើនពេកជាប្រចាំថ្ងៃ។ មានន័យថាបើផឹកលើសកន្លះលីត្រក្នុង១ថ្ងៃ រាប់ថាចំនួនលើសកំណត់ហើយ ព្រោះអ្នកជំនាញ គេបានណែនាំឱ្យអ្នកផឹកប្រមាណកន្លះលីត្រប៉ុណ្ណោះក្នុង១ថ្ងៃ។ តែប្រសិនណាអ្នកលើសកំណត់ទឹកដូងបានជះផលអាក្រក់មករាងកាយរបស់អ្នកវិញមានដូចជា៖

- អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម៖ ទោះបីទឹកដូងមានជាតិស្ករទាបជាងទឹកផ្លែឈើផ្សេងក៏ដោយ តែប្រសិនណាអ្នកផឹកលើសកំណត់ អាចប៉ះពាល់ដល់រាងកាយ​នាំឱ្យអ្នកមានកម្រិតជាតិស្ករក្នុងឈាមលើស។ ព្រោះទឹកដូងមានជាតិស្ករតិចក៏ពិតមែនតែវាមាន កាឡូរីបូអ៊ីដ្រាតខ្ពស់ ដែលជាសត្រូវនៃជំងឺទឹកនោមផ្អែម ដូច្នេះត្រូវប្រយ័ត្នមុនផឹក។

-អាចធ្វើឱ្យសម្ពាធឈាមទាប៖ ទឹកដូងអាចធ្វើឱ្យសម្ពាធឈាម ចំពោះអ្នកជំងឺលើសឈាម ទឹកដូងអាចបណ្តាលឱ្យស្លាប់បានហើយ អ្នក​ដែល​កំពុង​លេបថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​គួរតែ​ចៀសវាង​ការ​ទទួលទាន​ទឹកដូង ព្រោះ​ភេសជ្ជៈ​នេះ​អាច​បញ្ចុះ​សម្ពាធ​ឈាម​ដល់​កម្រិត​ទាប​បំផុត​។ដែលអាចនាំគ្រោះថ្នាក់ធ្ងន់ធ្ងរបាន សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញមុនផឹក។

-អាចធ្វើឱ្យតម្រងនោមសកម្ម៖ ប្រសិនណាអ្នកមិនចង់ឈឺនោមញឹកញាប់ សូមកុំផឹកទឹកដូងនៅពេលល្ងាច គួរតែផឹកនៅពេលព្រឹកវិញល្អជាង។ ព្រោះបើផឹកពេលល្ងាចអ្នកនឹងប្រឈមបញ្ហាឈឺនោមញឹកញាប់ ប៉ះពាល់ដល់ដំណេករបស់អ្នកមិនខាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1259

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia