សម្រស់
វេជ្ជ.ប្រាប់បើកើតមុន៧ទីតាំងនេះញឹកញាប់ បញ្ជាក់ថាក្រពះ ពោះវៀនក្រលៀនកំពុងមានជំងឺហើយ
Mourn Kunthea
December 15 2022
2.6 K views

ជាធម្មតានៅពេលកើតមុននៅលើស្បែកមុខមិនថានៅទីតាំង ថ្ងាស ចង្កា ច្រមុះ...នោះទេ នោះមនុស្សគ្រប់គ្នាតែងតែគិតដល់បញ្ហាបង្កថាមកពីប្រើផលិតផលខុស ការប្រែប្រួលអរម៉ូន ការសម្អាតមុខមិនបានស្អាត ទើបបណ្តាលឱ្យមុនទាំងនោះកើតឡើង។ ប៉ុន្តែបើសិក្សាឱ្យកាន់តែជ្រៅទៅ ការកើតមុននៅត្រង់ចំណុចណាមួយនៃផ្ទៃមុខ គឺជាសញ្ញាបញ្ជាក់ថាសុខភាពខាងក្នុង ជាពិសេសគ្រឿងក្នុងរបស់យើងកំពុងតែមានបញ្ហ ឬមានជំងឺហើយ។

ជាការពិតណាស់ យោងតាមការណែនាំពី វេជ្ជបណ្ឌិត អ៊ិត ម៉ូលីកា ស្ថាបនិកគ្លីនិក K Dermaបានបញ្ជាក់យ៉ាងច្បាស់ៗថា វាអាចជារឿងថ្មីមួយ ពីព្រោះកន្លងមកមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ថា មុនជាសញ្ញាបញ្ជាក់ពីសុខភាពខាងក្នុងនោះទេ។ មនុស្សគ្រប់គ្នាតែងគិតថាការកើតមុនគឺបណ្តាលមកពី ការថែទាំស្បែកមុខមិនបានល្អ ឬប្រើផលិតផលខុសជាដើម។ ប៉ុន្តែតាមពិតទៅ មុនជាសញ្ញាបញ្ជាក់ពីសុខភាពខាងក្នុង ប្រសិនបើមនុស្សម្នាក់មានសុខភាពខាងក្នុងល្អរឹងមាំ សុខភាពស្បែកល្អ នោះមុនក៏មិនកើតដែរ ប៉ុន្តែបើមនុស្សម្នាក់មានសុខភាពចុះខ្សោយ នោះវាមិនត្រឹមតែធ្វើឱ្យកើតមុននោះទេ ថែមទាំងប្តូរពណ៌ស្បែកថែមទៀតផង។

ដូច្នេះជាជម្រើសដ៏ល្អក្នុងការចំណាំ អ្នកដែលតែងតែកើតមុននៅលើស្បែកមុខជាប្រចាំ កើតមិនបាត់ ជាពិសេសកើតញឹកញាប់នៅត្រង់ចំណុចទាំង ៧ខាងក្រោម ជាសញ្ញាបញ្ជាក់ថា អ្នកមានសុខភាពចុះខ្សោយ ក្រពះ ពោះវៀន ក្រលៀនរបស់អ្នកកំពុងតែមានបញ្ហាហើយ៖

១. កើតមុនត្រង់ថ្ងាសនិងច្រមុះញឹកញាប់៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែកើតមុននៅត្រង់ថ្ងាស និងច្រមុះញឹកញាប់ មិនថាមុននោះជាមុនកប់ មុនសាច់​ ឬមុនខ្ទុះនោះទេ គឺសបញ្ជាក់ឱ្យឃើញថា អ្នកកំពុងតែមានបញ្ហាស្រ្តេសច្រើន គេងមិនគ្រប់គ្រាន់ រាងកាយខ្វះសារធាតុចិញ្ចឹម មួយវិញទៀត ការកើតមុននៅត្រង់ថ្ងាស និងច្រមុះនេះក៏ជាសញ្ញាបញ្ជាក់ថា ក្រពះ និងពោះវៀនរបស់អ្នកកំពុងមានបញ្ហា គួរប្រញាប់ទៅពិនិត្យឱ្យឆាប់បំផុត។

Forehead Acne (Pimple): Causes, Treatments, Prevention, And Results

២. កើតមុននៅបរិវេណចិញ្ចើម៖ វាអាចបណ្តាលមកពីអ្នកប្រតិកម្មជាមួយសាប៊ូកក់សក់ ក្រែមបន្ទន់សក់ ឬបណ្តាលមកពីការប្រតិកម្មពីផលិតផលគូរចិញ្ចើមជាដើម ដែលបណ្តាលឱ្យអ្នកកើតមុននៅត្រង់ចិញ្ចើមញឹកញាប់។ ជាជ្រើសល្អ អ្នកគួរតែសង្កេតទៅលើផលិតផលទាំងនោះ បើអាចគួរផ្លាស់ប្តូរការប្រើប្រាស់។

Here's How to Cover Every Type of Pimple | Allure

៣. កើតមុនត្រង់បរិវេណថ្ពាល់៖ អ្នកដែលតែងតែកើតមុននៅលើថ្ពាល់ជាប្រចាំអត់បាត់ គឺបណ្តាលមកពីការថែរក្សាស្បែកមិនបានល្អ សម្អាតមិនស្អាត ចូលចិត្តនិយាយទូរស័ព្ទយូរៗ ឆ្លងមេរោគពីទូរស័ព្ទ កន្លែងគេងគ្មានអនាម័យ អ្នកមានបញ្ហាមាត់ធ្មេញក៏បណ្តាលឱ្យកើតមុននៅត្រង់ថ្ពាល់អត់បាត់ផងដែរ។

How to get rid of cheek acne? - NETGENICS

៤. កើតមុននៅបរិវេណគុំត្រចៀក៖ អ្នកដែលកើតមុននៅត្រង់គុំត្រចៀកញឹកញាប់គឺបណ្តាលមកពីផ្លូវចិត្តទន់ខ្សោយ ស្ត្រេសច្រើន អរម៉ូនប្រែប្រួលខ្លាំង ហើយការកើតមុននៅត្រង់ចំណុចនេះក៏ជាសញ្ញាបញ្ជាក់ថា ក្រលៀនកំពុងមានបញ្ហា ឆាប់ពិនិត្យ។

What Is Cystic Acne? Causes, Treatments, and Prevention

៥. កើតមុននៅបរិវេនជើងសក់៖ មុនត្រង់ចំណុចនេះគឺជាសញ្ញាបញ្ជាក់ប្រាប់ថា អ្នកកំពុងប្រតិកម្មជាមួយផលិតផលសាប៊ូកក់សក់ ក្រែមបន្ទប់សក់ ឬគ្រឿង Skin care ដែលប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះគួរយកចិត្តទុកដាក់ក្នុងការសង្កេត បើនៅតែកើតមុនអត់បាត់ គួរផ្លាស់ប្តូរផលិតផលដែលពាក់ព័ន្ធដូចដែលបានរៀបរាប់ខាងលើចេញ។

៦. កើតមុននៅបរិវេណថ្គាម និងចង្កា៖ អ្នកដែលតែងតែកើតមុននៅបរិវេណនេះញឹកញាប់ គឺជាសញ្ញាបញ្ជាក់ថា អរម៉ូនក្នុងរាងកាយដំណើរការមិនប្រក្រតី ប្រព័ន្ធរំលាយអាហារធ្វើការអត់បានល្អ បរិភោគអាហារអត់ទៀងទាត់ ហើយអ្នកដែលចូលចិត្តញ៉ាំសាច់ច្រើន មិនញ៉ាំបន្លែផ្លែឈើ ក៏ជាហេតុបណ្តាលឱ្យកើតមុននៅបរិវេណថ្គាមនិងចង្កាដែរ។

៧. កើតមុននៅបរិវេណក៖ ជាសញ្ញាបញ្ជាក់ថា អ្នកខ្វះជាតិទឹកក្នុងរាងកាយ គេងមិនគ្រប់ ញ៉ាំមិនគ្រាន់ ស្រ្តេស គិតច្រើន ហើយក៏ជាសញ្ញាបញ្ជាក់ថា អ្នកកំពុងខ្សោយតម្រងនោមផងដែរ។

សរុបមកវិញ ទីតាំងនៃការកើតមុននៅលើបរិវេណមុខទាំង៧ទីតាំង គឺបង្កមកពីមូលហេតុផ្សេងៗគ្នា ហើយក៏ជាសញ្ញាបញ្ជាក់ពីសុខភាពខាងក្នុងខុសៗគ្នាផងដែរ។ ដូច្នេះ អ្នកគួរតែកត់ចំណាំទុក ប្រសិនជាអ្នកជាមនុស្សម្នាក់ដែលតែងតែកើតមុននៅត្រង់បរិវេណណាមួយខាងលើ អ្នកគួររកដំណោះស្រាយឱ្យបានឆាប់ ពុំនោះទេមុននឹងគ្មានថ្ងៃបាត់ ហើយសុខភាពខាងក្នុងក៏មិនជាសះស្បើយដែរ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
710 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia