ជំងឺ
ស្រ្តីដែលយកកូនលើសអាយុនេះអាចមានឱកាសប្រឈមជំងឺDown syndrome បាន​

ជំងឺ Down syndrome ឬហៅម៉្យាងទៀតថា ជំងឺTrisomy គឺជាប្រភេទជំងឺ ដែលលើស ចំនួន ក្រូម៉ូស្យូម។ ជាទូទៅ មនុស្សយើង មានក្រូម៉ូស្យូម ២៣គូ ឬស្មើនឹង៤៦ក្រូម៉ូស្យូម ប៉ុន្តែ ចំពោះទារកខ្លះ ការបំបែក ចំនួនក្រូម៉ូស្យូមទី២១ គឺមានចំនួនលើស ដែលជាហេតុ នាំឲ្យកើតជា ជំងឺDown syndrome នេះ ។ ជំងឺនេះ នឹងបណ្ដាលឲ្យ ក្មេងមានបញ្ហាខួរក្បាល និងការលូតលាស់ផ្នែករាងកាយ មានភាពខុសប្រក្រតី ។ហើយកាលដែរបងប្អូនស្រ្តីយកកូនមុនអាយុ៣៦គឺអាចជួយបង្ការកុំឱ្យកើតជំងឺនេះបាន។ យោងតាម គេហទំព័រ healthline. គេបានចែងចែក ជំងឺ Down syndrome ជា៣ប្រភេទផ្សេងៗគ្នា ៖

១. ជំងឺ Trysomy21 ៖ ជាប្រភេទជំងឺដែល ក្រូម៉ូស្យូមទី២១ បានបំបែកចំនួនលើស ខុសប្រក្រតី នៅគ្រប់កោសិកាទាំងអស់។

២. ជំងឺ Mosaicism៖ កើតឡើង នៅពេលដែល មានចំនួនលើស នៃក្រូម៉ូស្យូម នៅក្នុងកោសិកាមួយចំនួន ហើយរោគសញ្ញា ក៏មានចំនួនតិចជាង ជំងឺTrysomy21 ផងដែរ ។

៣. ជំងឺ Translocation៖ មានការលើស ចំនួនក្រូម៉ូស្យូម​​​ តែលើក្រូម៉ូស្យូមទី២១ ប៉ុន្តែ ចំនួនក្រូម៉ូស្យូមសរុបមានដូចធម្មតា គឺចំនួន៤៦ ។

រោគសញ្ញា ដែលកើតមាន ចំពោះផ្នែក រាងកាយ នៃជំងឺ down syndrome រួមមាន៖ មានមុខសំប៉ែត ក្បាល និងត្រចៀក មានទំហំតូចជាងធម្មតា កខ្លី ភ្នែកមានសភាពតូចជាងធម្មតា និងអណ្ដាតលៀនចេញក្រៅ -ល-។

រោគសញ្ញា នៃជំងឺ Down syndrome ដែលអាចកើតមាន លើផ្នែកស្មារតី និងខួរក្បាលរួមមាន៖ មានបញ្ហាក្នុងការស្ដាប់ និងការមើល និយាយមិនច្បាស់ ឧស្សាហ៍ទល់លាមក ភ្លេចភ្លាំងច្រើន អាចធាត់លើសទម្ងន់ ការដុះធ្មេញមានភាពយឺតយ៉ាវ ក្រគេង (គេងយប់ជ្រៅ) ឬគេងតែពេលថ្ងៃ និងអាចមានបញ្ហា លើក្រពេញទីរ៉ូអីត -ល- ។    

លោកអ្នកអាច ធ្វើការពិនិត្យ តាមដានសុខភាព កូនក្នុងផ្ទៃ ជាពិសេស ក្នុងត្រីមាសទី១ និងត្រីមាសទី២ ជាមួយគ្រូពេទ្យជំនាញ ដើម្បីឲ្យប្រាកដថា ទារកក្នុងផ្ទៃ មានសុខភាពល្អ​ និងមិនមានបញ្ហាផ្សេងៗ ដូចជា ជំងឺDown syndrome ជាដើម ។ ស្របពេល ជាមួយគ្នានេះ ការយកកូនមុនអាយុ៣៥ឆ្នាំ ចំពោះស្រ្តី និងត្រឹមអាយុ៤០ ចំពោះបុរស គឺជាជម្រើសមួយ ដ៏ល្អបំផុត សម្រាប់សុខភាព ទាំងស្ត្រីជាម្ដាយ និងកូននៅក្នុងផ្ទៃ គួរកត់សម្គាល់ដែរថាក៏ពុំគួរយកកូននៅវ័យក្មេងពេកដែរ ៕

 

អត្ថបទដោយ៖ ហួ​ ភារ៉ា

 

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.3 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.3 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
994 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
557 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
498 views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia