ជំងឺ
អ្នកពពោះគួរដឹង! មូលហេតុធំៗអាចធ្វើឱ្យកូនមានជំងឺ Down syndrome ឬក៏ខ្សោយបញ្ញា តាំងពីក្នុងផ្ទៃ
Mourn Kunthea
June 25 2024
3.7 K views

ចំពោះលក្ខណៈសម្គាល់របស់ក្មេងដែលមានជំងឺ Down syndrome នេះគឺពួកគេមានទម្រង់មុខ ក្បាល ក ច្រមុះ និងត្រចៀក ស្រដៀលៗគ្នាតែម្តង។ 

ជំងឺ Down syndrome ឬក៏យើងតែងតែហៅថា ជំងឺខ្សោយបញ្ញានេះ គឺជាជំងឺហ្សែង ដែលកើតឡើងដោយសារតែលើសចំនួនក្រូម៉ូសូមនៅក្នុងរាង។ ធម្មតារាងកាយរបស់មនុស្សយើងមានក្រូម៉ូសូមចំនួន២៣គូ ដែលស្មើរហ្នឹង៤៦ក្រូម៉ូសូម។ ប៉ុន្តែដោយឡែកចំពោះទារកដែលមានជំងឺ Down syndrome នេះគឺមានក្រូម៉ូសូមរបស់ដល់ទៅ៤៧។ បញ្ជាក់បងប្អូន ជំងឺ Down syndrome និងជំងឺ អូទីហ្សឹម គឺជាជំងឺ២ផ្សេងគ្នា អត់ដូចគ្នាទេ។

ចំពោះមូលហេតុធំៗមួយចំនួនដែលអាចធ្វើឱ្យទារកក្នុងផ្ទៃ ប្រឈមជាមួយការកើតជំងឺ Down syndrome នេះខ្ពស់ 

ទី១ ចំពោះម្តាយមានផ្ទៃពោះនៅអាយុលើសពី៣៥ឆ្នាំឡើងទៅ គឺអាចធ្វើឱ្យកូនក្នុងផ្ទៃរបស់យើងប្រឈមមុខជាមួយការមានជំងឺ Down syndrome នេះតាំងពីក្នុងផ្ទៃមកតែម្តង។ ដោយសារតែអ្នកជំនាញ គេបានសិក្សារកឃើញថា ស្រ្តីដែលមានអាយុកាន់តែច្រើន ហើយកាន់តែជិតដល់វ័យអស់រដូវ សុខភាពបរស់ពួកគាត់កាន់តែខ្សោយ ជាពិសេសទាក់ទងជាមួយស៊ុតញី ហើយនិងសុខភាពស្បូនហ្នឹងតែម្តង។ ចឹងហើយស្រីៗយើងគឺបើយល់ល្អគួរណាស់តែយកកូនឱ្យហើយ មុនអាយុ៣៥ឆ្នាំ។

ទី២ វាអាចដោយសារកត្តាហ្សែន ព្រោះប្រសិនបើឪពុកម្តាយ ឬគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺ Down syndrome នេះ កូនចៅជំនាន់ក្រោយក៏អាចប្រឈមជាមួយការកើតជំងឺនេះពីកំណើតទៅដូចគ្នា។

ហើយចំពោះក្មេងដែលមានជំងឺ Down syndrome នេះគឺធ្វើឱ្យគាត់ខ្សោយបញ្ញា ខ្សោយការគិត បើនិយាយឱ្យស្រួលស្តាប់ជំងឺនេះប្រៀបដូចជាជំងឺពិពារខួរក្បាល ពិការបញ្ញាអ៊ីចឹង។

ដូច្នេះហើយ ចំពោះម៉ាក់ៗអ្នកដែលកំពុងពពោះ ប្រសិនបើចង់ដឹងថា កូនក្នុងផ្ទៃរបស់យើងមានជំងឺ Down syndrome នេះឬក៏អត់ នៅពេលដែលម៉ាក់ៗពពោះចន្លោះចាប់ពី ១១ទៅ១៣សប្តាហ៍ ម៉ាក់ៗគួរណាត់ជាមួយគ្រូពេទ្យដើម្បីអេកូមើលកម្រាស់ទឹកក្រោយករបស់ទារក និងមួយទៀតគ្រូពេទ្យនិងធ្វើតេស្តឈាម ឬក៏អាចធ្វើតេស្តតាមរយៈការបូមទឹកភ្លោះយកទៅពិសោធន៍ ដើម្បីស្វែងរកជំងឺ Down syndromeនេះ។

ទាក់ទងជាមួយជំងឺ Down syndrome នេះផងដែរគឺអត់មានវិធីនៅក្នុងការការពារថាធ្វើម៉េចកុំឱ្យនោះទេ។ មានតែម្យ៉ាងគត់ក្នុងនាមជាប៉ានិងម៉ាក់មុនពេលសម្រចចិត្តយកកូន គឺគួរតែពិនិត្យសុខភាពខ្លួនឯងឱ្យច្បាស់លាស់ ហើយបើយល់ល្អ គឺគួរតែយកកូនឱ្យហើយមុនអាយុ៤៥ឆ្នាំ មួយវិញទៀត អំឡុងពេលពពោះម៉ាក់ៗគឺត្រូវតែតាមដានសុខភាពកូនឱ្យជាប់ ពិនិត្យជារៀងរាល់ខែ ទាំងអស់នេះហើយជាអ្វីដែលប៉ាម៉ាក់អាចធ្វើបាន៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 893

អត្ថបទទាក់ទង

#ជំងឺ

គ្រាន់តែញុំាល្ហុងទុំសោះ អាចការពារជំងឺសាហាវ៣ប្រភេទនេះ
Thida Pet
July 7 2024
337 views

#ជំងឺ

រោគសញ្ញាបង្ហាញថាអ្នក អាចប្រឈមកើតជំងឺ​ឫសដូងបាត មិនដឹងខ្លួនទាំងវ័យក្មេង
Thida Pet
July 5 2024
1.4 K views

#ជំងឺ

ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
686 views

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
4.8 K views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
675 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
1.2 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
4.8 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
3.3 K views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
3.1 K views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
3 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
2.3 K views

#អាហារ

វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែញ៉ាំអាហារ ៣នេះ
Tror Sopheap
July 5 2024
2.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia