កីឡា
មិនចង់ដេកឈឺលើគ្រែទេ! មកធ្វើលំហាត់ប្រាណជួយការពារកាចជំងឺទាំង ៤នេះ

មនុស្សភាគច្រើនមានជំងឺព្រោះតែខ្វះកត្តាមួយគឺខ្វះលំហាត់ប្រាណនោះឯង។ ពេលអ្នកឈឺហើយពេទ្យនឹងប្រាប់អ្នកថា ឈឺបែបនេះ អ្នកគួរតែចំណាយពេលវេលាខ្លះ ដើម្បីហាត់ប្រាណពង្រឹងរាងកាយ។ ការធ្វើលំហាត់ប្រាណជាផ្នែកមួយនៃជីវិតដែលអ្នកមិនខ្វះបានទេ វាជួយពង្រឹងរាងកាយការពារជំងឺច្រើនមុនដូចជា៖

១. ការពារជំងឺធាត់៖ អ្នកធាត់ភាគច្រើនមានបញ្ហាបេះដូង លើសឈាម និងបាក់ទឹកចិត្តព្រោះតែគ្មានលំហាត់ប្រាណនេះឯង។ តាមលោកវេជ្ជបណ្ឌិត Doug Mc. Guff មានប្រសាសន៍ថា ការសម្រកគីឡូ យើងត្រូវប្រើប្រាស់រាងកាយមួយនេះឱ្យដូចជាម៉ាស៊ីនដុតជាតិខ្លាញ់។ ការធ្វើលំហាត់ប្រាណទម្ងន់ (Gym) ជួយឱ្យយើងសម្រកជាតិខ្លាញ់បានលឿន។ បញ្ហាធាត់លែងមានហើយគ្រាន់តែចំណាយពេលបន្តិចហាត់ប្រាណនោះ។

២. ការពារជំងឺទឹកនោមផ្អែម៖ តាមលោកវេជ្ជបណ្ឌិត Kathryn A. Boling ជាអ្នកផ្តល់សេវាថែទាំបឋមនៅ Mercy Personal Physicians មានប្រសាសន៍ថា៖ "បើមានអ្នកជំងឺលើសជាតិស្ករក្នុងឈាមនោះ ខ្ញុំសុំឱ្យអ្នកជំងឺដើរ បន្ទាប់ពីហូបអាហាររួច។ ពីព្រោះ ដើម្បីឱ្យសាច់ដុំរបស់អ្នកជំងឺមានដំណើរការបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ ពេលអ្នកមិនទាន់កើតជំងឺទឹកនោមផ្អែម ការធ្វើលំហាត់ប្រាណជួយឱ្យរាងកាយអ្នកប្រើប្រាស់ជាតិស្ករដែលអ្នកបានស្រូបដើម្បីប្រើប្រាស់ក្លាយជាថាមពលឡើងវិញ។ អ្នកឃើញទេ! ការធ្វើលំហាត់ប្រាណអ្នកកម្រទឹកនោមផ្អែមណាស់។

៣. ការពារជំងឺថប់បារម្ភ៖ ការ​ធ្វើ​លំហាត់​ប្រាណ​ ក៏ជាថ្នាំ​​ព្យាបាល​បែប​ធម្មជាតិដល់ជំងឺ​​ថប់​បារម្ភឱ្យមានប្រសិទ្ធភាព។ វាបំបាត់អារម្មណ៍ភាពតានតឹង ជួយបង្កើនថាមពលរាងកាយ និងផ្លូវចិត្តរឹងមាំ មកពីវាបានបញ្ចេញអរម៉ូន endorphins ។ តាម healthline បានចុះផ្សាយថា ការមានបញ្ហាអារម្មណ៍ដូចជាជំងឺថប់បារម្ភនេះ អ្នកគួរតែធ្វើលំហាត់ប្រាណ អានសៀវភៅ ស្តាប់តន្រ្តី និងសមាធិ ដើម្បីសម្រួលដល់ផ្លូវដង្ហើមមានដំណើរការល្អឡើងវិញ។

៤.  ជាតិអាកុលបំផ្លាញ់ខួរក្បាល៖ យើងមកដឹងពីផលប៉ះពាល់បន្តិចជាមួយជាតិអាកុលដល់ខួរក្បាល។ តាមការស្រាវជ្រាវពីលោក John L loyd (ចន អិលឡូយ ) ហើយ John mitchinson (ចនម៉ាក់ឃីនសុន) ជាជំនាញផ្នែកខួរក្បាលបាននិយាយថា ពេលអ្នកផឹកស្រា ឬជាតិអាកុលនេះ កម្រិតខ្លាំង រយៈពេលយូរ វាធ្វើឱ្យកោសិកាខួរក្បាលមានការលូតលាស់យឺតៗ ឬធ្វើឱ្យងាប់កោសិកាខួរក្បាលថែមទៀត។ នេះហើយធ្វើឱ្យការគិតរបស់អ្នកមិនសូវបានល្អប៉ុន្មានទេ ហើយអារម្មណ៍អ្នកនៅតែស្មុកស្មាញដដែល បន្ទាបពីស្រាងស្រា៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia