កីឡា
កុំព្រួយបាម្ភឡើងគីឡូ! នេះជាអាហារចំនួន ៥ ដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះ

មនុស្សយើងធាត់មានបញ្ហាធំៗ ដល់អាយុជីវិត។ មានបញ្ហាដូចជា លើសឈាម គាំងបេះដូង និងបញ្ហាផ្លូវចិត្ត។ ការសម្រកគីឡូជារឿងល្អបំផុតសម្រាប់ពង្រឹងរាងកាយ។ ពិសេសការញ៉ាំអាហារ ជាការកំណត់សុខភាពអ្នកខ្លាំងបំផុត។ ថ្ងៃនេះ យើងមកដឹងពីអារហារចំនួន ៥ សម្រកជាតិខ្លាញ់ពីក្បាលពោះបានលឿន៖

១. រុក្ខជាតិ polyphenols ៖ សម្រាប់រុក្ខជាតិនេះ ជាប្រភេទដ៏សំបូរបែបបំផុតនៃសារធាតុមេតាបូលីតបន្សំក្នុងរុក្ខជាតិ និងមានការពាក់ព័ន្ធនៅក្នុងបន្លែស្លឹក ផ្លែឈើ ផ្លែប៊ឺរី តែ និងភេសជ្ជៈផ្សេងទៀត ដើម្បីលើកកំពស់សុខភាព សម្រកជាតិខ្លាញ់ក្បាលផងដែរ។ យើងគួរតែញ៉ាំវាឱ្យបានច្រើន ជួយរក្សាកម្រិតជាតិខ្លាញ់ក្នុងសរសៃឈាមឱ្យស្ថិតក្រោមការគ្រប់គ្រងឥទ្ធិពលសារធាតុ polyphenols

២. អាហារចិញ្ចឹមកម្ចាត់ខ្លាញ់៖ អាហារមានជាតិសរសៃ ក៏ជួយសម្រកជាតិខ្លាញ់ដែរ មានដូចជាខ្ទឹមបារាំង ខ្ទឹមស ចេក ស្រូវសាលី និងគ្រាប់ធញ្ញជាតិជាដើម។ ហើយពពួកអាហារទាំងអស់នេះ ក៏ចិញ្ចឹមរាងកាយរឹងមាំ វាមានសារធាតុប្រូតេអុី និងវីតាមីន។

៣. ខ្លាញ់សុខភាពល្អ៖ យើងបានបែងចែកខ្លាញ់ជាពីរប្រភេទ ខ្លាញ់ល្អ និងខ្លាញ់អាក្រក់។ ពេលអ្នកញ៉ាំខ្លាញ់ល្អជួយកម្ចាត់ខ្លាញ់អាក្រក់ចេញ មានដូចជាផ្លែបឺរ ប្រេងអូលីវ និងខ្លាញ់ត្រី ញ៉ាំក្នុងកម្រិតមួយ ត្រូវបានគេបង្ហាញថា ជួយកាត់បន្ថយជាតិខ្លាញ់ក្បាលពោះ។

៤. ទឹកប៉េងប៉ោះ ៖ បើអ្នកចង់សម្រកគីឡូ គួរហូប​ទឹកប៉េងប៉ោះ វាមានសារធាតុវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ដល់រាងកាយ និងកាត់បន្ថយការហើមសាច់ ហើយជួយធ្វើឱ្យរាងអ្នកកាន់តែស្អាត។

៥. ក្រូចឆ្មារ៖ ទឹកក្រូចឆ្មារ គឺជាប្រភពវីតាមីនសេដ៏ច្រើនខ្លាំងបំផុត ដែលអាចជួយឱ្យស្បែករបស់អ្នកមានភាពស្រស់ថ្លា។ វីធីញ៉ាំទឹកក្រូចឆ្មារគឺ៖ ទឹកក្ដៅឧណ្ហៗមួយកែវ ដាក់ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារយករសជាតិជូរល្មមតាមចំណង់ចិត្ត ហើយញ៉ាំទឹកក្រូចឆ្មារនេះ នៅពេលព្រឹកពោះទទេ គឺជួយបណ្ដេញជាតិពុល ជាតិកខ្វក់ ជួយលាងសម្អាតក្រពះ សម្លាប់បាក់តេរី ជាពិសេស គឺសារធាតុទឹកក្ដៅនិងទឹកក្រូចឆ្មារ អាចជួយដុតរំលាយជាតិខ្លាញ់នៅត្រង់ក្បាលពោះបានល្អបំផុត។

យើងឃើញថា អ្នកដែលគិតតែពីហូប គ្មានលំហាត់ប្រាណ មិនយូរទេ គេច្បាស់ជាធាត់ ហើយមានវេជ្ជបណ្ឌិតជារួមគ្នាជាសកលបញ្ជាក់ថា ការស្រកសម្រកគីឡូនេះ ត្រូវមានការព្យាយាម ភាពអត់ធ្មត់់ និងការ​តមអាហារ ដែលយើងចូលចិត្តពីមុន (អាហារមិនល្អ)។ ហើយការហាត់ប្រាណឱ្យមានលទ្ធផលល្អ គឺស្ថិតនៅលើការតាំងចិត្តក្នុងការហាត់ជាប្រចាំថ្ងៃ៕ ប្រភពដោយ៖ Express

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2271

អត្ថបទទាក់ទង

#កីឡា

វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
Tror Sopheap
December 18 2024
684 views

#កីឡា

ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
Tror Sopheap
December 18 2024
149 views

#កីឡា

អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
Tror Sopheap
December 11 2024
181 views

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
367 views

#កីឡា

ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
249 views

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
153 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 19 2024
អ្នកចិត្តសាស្រ្តប្រាប់ថា អ្នកផ្នត់គំនិតបែបនេះ ដោះសម្ពាធឱ្យចិត្តអ្នករស់នៅក្នុងក្តីសុខ
#ព័ត៌មានDecember 19 2024
កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
#អត្ថបទ PRDecember 19 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
#កីឡាDecember 18 2024
វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
#កីឡាDecember 18 2024
ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
#អាហារDecember 17 2024
អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia