ជំងឺ
ប្រុងប្រយ័ត្ន! ឈឺធ្មេញចេញអាការនេះប្រញាប់  ទៅពេទ្យព្រោះអាចគ្រោះថ្នាក់ដល់ជីវិត
Thida Pet
July 15 2024
8.6 K views

ប្រុងប្រយ័ត្ន! ឈឺធ្មេញចេញអាការនេះប្រញាប់  ទៅពេទ្យព្រោះអាចគ្រោះថ្នាក់ដល់ជីវិត

ធ្មេញគឺជាសរីរាង្គមួយដែលមានអត្ថប្រយោជន៍ច្រើន ក៏ប៉ុន្ដែមនុស្សជាច្រើន ដូចជាមិនសូវអើពើជាមមួយជំងឺធ្មេញប៉ុន្មាននោះទេ ជាក់ស្ដែងការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត បើព្យាបាលមិនបានទាន់ពេល ដូច្នេះហើយប្អូនត្រូវប្រយ័ត្នឱ្យមែនទែន។

ជាក់ស្ដែងដូចការចែករំលែករបស់ខាងមន្ទីរពេទ្យកាល់ម៉ែត បានណែនាំថា បើសិនជាបងប្អូនមានបញ្ហាឈឺធ្មេញបង្ករោគ ហើយមានសភាពដូចជា ហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់និងពិបាកដល់ការលេបចំណីអាហារ ឬទឹកមាត់ (មានន័យថាប៉ះពាល់ដល់ផ្លូវដកដង្ហើម) គួរតែប្រញាប់មកជួបពេទ្យដើម្បីពិគ្រោះឱ្យបានលឿន ព្រោះអ្នកជំងឺអាចស្លាប់បាន ប្រសិនបើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។

មូលហេតុដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះមេរោគ (Bacteria) ដែលបង្កឲ្យមានការករខ្ទុះអាចរីករាលដាលពីតំបន់ធ្មេញ ទៅកាន់តំបន់ផ្សេងៗទៀតដូចជា --ផ្នែកធ្មេញខាងលើ៖ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ Cavernous Sinus និងអាចឆ្លងចូលទៅកាន់ខួរក្បាល។

-ផ្នែកធ្មេញខាងក្រោម៖ នាំឲ្យហើមតំបន់ក្រោមចង្កា និង តំបន់ឆ្អឹងថ្គាមក្រោម (ធ្វើឲ្យពិបាកលេខទឹកមាត់ និងស្ទះផ្លូវដង្ហើម) ហើយអាចរីករាលដាលដល់តំបន់ទ្រូង (Mediastinum) និង Infective Endocarditis។ មួយវិញទៀតមេរោគអាចចូលទៅក្នុងឈាមដោយផ្ទាល់ (Septicemia)

ចំពោះការការព្យាបាលអាចធ្វើទៅតាមដំណាក់កាលដូចខាងក្រោម៖

   - ធ្វើការចោះបង្ហូរខ្ទុះរួចលាងសំអាតឲ្យត្រឹមត្រូវ

   - ការយកខ្ទុះទៅវិភាគរកមេរោគ និងការប្រើប្រាស់ថ្នាំផ្សះត្រឹមត្រូវ

   - យកមូលហេតុដែលបង្ករោគចេញៈ ដោយការព្យាបាលធ្មេញ ឬដកធ្មេញនោះចេញតែម្តង

   - ការប្រើប្រាស់ថ្នាំ

   - សំរាប់អ្នកជំងឺដែលមានជំងឺ ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និង ជំងឺគួបផ្សំផ្សេងៗ ដែលមានមកជាមួយអ្នកជំងឺស្រាប់ត្រូវការ ការព្រឹក្សាបន្ថែមជាមួយ វេជ្ជបណ្ឌិតឯកទេស បន្ថែមលើការព្យាបាល និងក្នុងករណីធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

វិធីការពារចៀសវាងបង្កគ្រោះថ្នាក់ខ្លាំង

   - សូមជួបជាមួយទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញពេលលោកអ្នកមានបញ្ហាធ្មេញ ឬហើមមុខមាត់ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង។

   - បញ្ហាមាត់ធ្មេញអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតសូមមកជួបជាមួយទន្តបណ្ឌិត ជារៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញលោកអ្នក។

អាស្រ័យហេតុនេះបើសិនបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើសូមកុំទុកយូរអាចអញ្ជើញពិនិត្យនិងពិគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិតបានប្រសិនព្យាបាលមិនទាន់ពេល ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.3 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.1 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
5.6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
3.7 K views
អត្ថបទថ្មីៗ
#អាហារDecember 15 2025
អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
#កុមារDecember 15 2025
គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
#ព័ត៌មានDecember 15 2025
ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
#កុមារDecember 14 2025
កូនឆ្លាត! ៥ទម្លាប់ពេលព្រឹកនេះ ល្អសម្រាប់ខួរក្បាលកុមារ រៀនឆាប់ចូល ឆាប់ចេះណាស់
#អាហារDecember 14 2025
អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
#ចិត្តសាស្ត្រDecember 13 2025
លោកគ្រូ ស៊ាង លាប បញ្ជាក់ថា ពូកែដឹកនាំចិត្តសាស្រ្តបែបនេះ កិច្ចការមានលទ្ធផលធំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia