ការខះជាតិទឹកនៅក្នុងខ្លួនតែងកើតមានឡើងនៅពេល យើងផឹកទឹកមិនបានគ្រប់គ្រាន់ឬក៏យើងប្រើប្រាស់ថាមពលរាងកាយច្រើន ដូចជាហាត់ប្រាណ (រត់ លើកដែក ជិះកង់ លោតជាដើម) ឬក៏កើតឡើងនៅពេលយើងមានអាការ ដូចជារាកខ្លាំង បែកញើស ឬក៏ទល់លាមកឡើងមក ។
ជាការពិតណាស់យោងតាមប្រភព medicalnewstoday ការខះជាតិទឹកនេះជាទូទៅមិនជាបញ្ហាអ្វីធ្ងន់នោះទេ តែប្រសិនណា អ្នកមិនបានយកចិត្តទុកដាក់ នោះទេអាចចេញជាគ្រោះថ្នាក់ ប្រសិនណាដល់ដំណាក់កាល ខះជាតិទឹកធ្ងន់ធ្ងរ រហូតដល់១០ទៅ១៥ភាគរយ គឺអាចបណ្ដាលឱ្យជួបផលវិបាកចំពោះរាងកាយដូចជា
-សម្ពាធឈាមទាប៖ គឺអាចគំរាមកំហែងដល់អាយុជីវិតអ្នកបាន ព្រោះអាចរារាំង អុកស៊ីហ្សែន ដែលត្រូវផ្គត់ផ្គងរាងកាយ បង្កជាគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបានយ៉ាងងាយ។
-មានបញ្ហាខ្សោយតម្រងនោម៖ ការខះជាតិទឹកអាចបង្កជាក្រួសក្នុងតម្រងនោម អាចឆ្លងរោគចូលផ្លូវទឹកនោម ងាយខ្សោយតម្រងនោមឡើងមក។ រួមទាំងផលវិបាកផ្សេងៗជាច្រើនទៀតមាន ដូចជា ស្បែកស្ងួត អស់កម្លាំង ហើមភ្នែក ចង្វាក់បេះដូងកើនឡើង គ្រុន ភ្លេចភ្លាំង ឬក៏អាចឈានដល់សន្លប់ឡើងមក ជាដើម។
ខាងក្រោមនេះគឺជាមូលហេតុដែលបង្កជាអាការខះជាតិទឹកឡើងមក
-រាក៖ ជាការពិតណាស់ រាកគឺជាមូលហេតុចម្បងមួយដែលអាចបណ្ដាលឱ្យ អាការខះជាតិទឹកនិងបាត់បង់ជីវិតកើតឡើងមក ។ ដោយហេតុថាពោះវៀនធំស្រូបទឹក ពីអាហារ កាលណាមានអាការរាកបង្អាក់ការស្រូបរបស់ពោះវៀនធំ ជាហេតុនាំឱ្យក្នុងខ្លួនសម្បូរដោយទឹក បង្កជាអាការខះជាតិទឹកឡើងមក។
-ក្អួត៖ ក៏ជាមូលហេតុដែលនាំឱ្យអ្នកខះជាតិទឹកនៅក្នុងខ្លួនដូចគ្នា ។
-ជំងឺទឹកនោមផ្អែម ៖ កាលណាក្នុងខ្លួនមានកម្រិតជាតិស្ករនៅក្នុងឈាម កើតឡើងខ្ពស់ អាចបង្កជាអាការឈឺនោមញឹកញាប់ មានន័័យថាទឹកនោមកើតឡើង នាំឱ្យខះជាតិទឹកឡើងមក។
-នោមញឹក៖ ជាធម្មតាអាចដោយសារជំងឺទឹកនោមផ្អែម ឬក៏អាចបង្កមកពីការប្រើប្រាស់ថ្នាំមានដូចជា ថ្នាំលើសឈាម ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត ប្រភេទគ្រឿងស្រវឹងជាដើម។
អត្ថបទដោយ៖ ប៉ែត ធីតា