សម្រស់
មុខខ្លាញ់ មុខស្ងួត មុខមុន គួរជ្រើសរើសSunscreenបែបណា ទើបត្រូវនឹងស្បែក?
Sitha Tek
February 7 2022
323 views

មានមនុស្សមិនតិចនាក់ទេ ដែលកំពុងតែជ្រួញចិញ្ចើមគិត ថាតើគួរតែជ្រើស រើស Sunscreen បែបណា ទើបត្រូវនឹងប្រភេទស្បែកមុខរបស់ខ្លួន? អ្នកខ្លះ ទិញ Sunscreenក្នុងតម្លៃថ្លៃៗ ក៏ប៉ុន្តែបែរជាប្រើគ្មានបានលទ្ធផលអ្វីសោះ ហើយអ្នកខ្លះទៀត យកមកប្រើបែរជាជួបបញ្ហាលើសដើមទៅវិញ។ ដោយសង្កេតឃើញពីបញ្ហាទាំងនេះ ចាបបៃតងកម្ពុជា បានធ្វើការស្រាវជ្រាវពីក្បួនជ្រើសSunscreenឱ្យត្រូវនឹងស្បែក ហើយក្នុងនោះ គឺគេបានបែងចែកយ៉ាងច្បាស់ ដូច្នេះលែងព្រួយបារម្ភរឿងជ្រើសSunscreenខុសទៀតហើយ៖

១.រើសSunscreenសម្រាប់ស្បែកដែលឆាប់ប្រតិកម្ម

សម្រាប់ស្បែកដែលងាយប្រតិកម្ម ត្រូវបានណែនាំឱ្យជ្រើសឡេការពារកម្ដៅថ្ងៃដែលគ្មានក្លិន គ្មានជាតិម្សៅរដេញរដុបសៗស្អិតៗ ពេលលាបលើស្បែក។ បន្ថែមពីនេះ លោកអ្នកត្រូវពិនិត្យមើលលើសារធាតុផ្សំរបស់ឡេការពារកម្ដៅថ្ងៃ ដែលមានផ្ទុកសារធាតុPhysical Sunscreen ,Mineral ព្រោះវាមានសារធាតុស័ង្កសីអុកស៊ីតកម្ម និងទីតាញ៉ូមឌីអ៊ុកស៊ីត ដែលការពារស្បែក។ ចំពោះសារធាតុទាំង២នេះ គឺវាមិនធ្វើឱ្យស្បែករលាក ឬក្រហាយឡើយ ជាពិសេសវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យបានយ៉ាងល្អ។

២.ជ្រើសSunscreenសម្រាប់ស្បែកមានមុន

សម្រាប់ស្បែកមុខដែលមានមុន គឺពិតជាត្រូវការការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះវាងាយនឹងរងផលប៉ះពាល់ ប្រសិបើជ្រើសខុស។ មុខដែលកើតមុន គឺភាគច្រើនមានជាតិខ្លាញ់ និងកកស្ទះរន្ធញើស ដែលធ្វើឱ្យឆាប់ក្រហម រោល​និងមានមុនខ្ទុះមានកប់សាច់ជាដើម។ ដូច្នេះសម្រាប់សារធាតុដែលគួរតែជ្រើស គឺSunscreenដែលមានសាច់ស្ដើង គ្មានជាតិកាត់ និងជាពពួកSunscreenដែលមានជាតិទឹកផ្ដល់សំណើមដល់ស្បែក​។

៣.ជ្រើសរើសSunscreen សម្រាប់ស្បែកស្ងួត

សម្រាប់ស្បែកដែលស្ងួត គឺពិតត្រូវការជាតិទឹកចាំបាច់បំផុត ដូច្នេះចំពោះការលាបSunscreen ក៏ជាប្រភេទSunscreenដែលមានជាតិសំណើមខ្ពស់ដែលអាចជួយបំពេញជាតិទឹក ផ្ដល់សំណើមឱ្យស្បែក។

តើយើងគួរជ្រើសរើសឡេការពារពន្លឺថ្ងៃប្រភេទណាយកមកប្រើប្រាស់?

-ត្រូវមើលស្លាកសញ្ញាមាន SPF (Sun Protection Factor) 30 ដល់ 50+ និង PA++++ (Protection Grade of UVA rays) ឬ Broad Spectrum ដែលអាចការពារបានទាំង UVA និង UVB។ ពីព្រោះ UVA rays ធ្វើឲ្យស្បែកឆាប់ចាស់។ រីឯ UVB rays អាចធ្វើឲ្យងាយរលាកស្បែក។ ទាំង UVA និង UVB អាចធ្វើឲ្យប្រឈមនឹងការកើតមហារីកស្បែកបាន។

-សារធាតុផ្សំ៖

-Physical Sunscreen មានដូចជា៖ Zinc Oxide ឬ Titanium Dioxide

-Chemical Sunscreen មានដូចជា៖ Oxybenzone Avobenzone                                                        

ប្រសិនបើស្បែកមុខលោកអ្នកមានលក្ខណៈងាយរងប្រតិកម្ម ឬ ស្បែកមុខងាយមានមុន គួរជ្រើសរើសប្រភេទ Physical Sunscreen។ ប្រសិនបើស្បែកមុខលោកអ្នកជាប្រភេទស្បែកមុខប្រេង គួរប្រើ Sunscreen with Oil Free

-ងាយស្រួលលាប និងចូលស្បែកបានល្អ។ ឩទាហរណ៍ប្រភេទ Lotion ឬ Gel។                 

-ភាពធន់នឹងទឹក៖ ទោះបីហែលទឹក ឬបែកញើសច្រើនក៏ដោយនៅតែមាន Sunscreen ជួយការពារ។ ជាពិសេសប្រសិនធ្វើការក្រោមកំដៅថ្ងៃច្រើន គួរប្រើ SPF 50+ ឬច្រើនជាងនេះ។  

អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា                     

 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
172 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia