អាហារ
អាជីវកម្មជនជាតិ! អ្នកស្រី សុខឯម ច្នៃម្ហូបភូមិស្រុកបង្កើតជាអាជីវកម្ម លើកស្ទួយ និងអភិរក្សអាហារតំបន់
Pheakdey Pao
October 24 2022
437 views

មួយរយៈក្រោយមកនេះ បងប្អូនប្រាកដជាបានស្គាល់ និងល្បីនូវមុខម្ហូបមួយមុខនៅលើបណ្ដាញសង្គមអ៊ីនធឺណិតដែលមានឈ្មោះថា ចាណាង ដោយមុខម្ហូប១នេះ ជាម្ហូបរបស់ជនជនជាតិដើមភាគឦសាន។

ផ្អែកទៅតាមការលើកឡើងរបស់អ្នកស្រី ឡាត់ សុខឯម ម្ចាស់អាជីវកម្មចាណាងជនជាតិដើមអនឡាញ និងជាជនជាតិភាគតិចគ្រឹងមកពីខេត្តរតនគិរី បានលើកឡើងឱ្យដឹងថា មូលហេតុដំបូងដែលអ្នកស្រី សម្រេចចិត្ត ចាប់ផ្តើមនូវអាជីវកម្ម ចាណាងអនឡាញ នេះឡើង គឺកើតចេញពីអ្នកស្រីផ្ទាល់ដែលជាជនជាតិដើមភាគតិច និងចង់បង្ហាញនូវមុខម្ហូបប្រចាំតំបន់ខ្លួនទៅកាន់ទីផ្សារក្នុងប្រទេស។

វត្តមានចាណាងជនជាតិដើម ចាប់ផ្តើមទទួលបានការគាំទ្រកើនឡើងពីសំណាក់បងប្អូននៅក្នុងប្រទេសកម្ពុជា ក្រោយពីបានមុខម្ហូប១នេះ ទទួលបានជ័យលាភីជាប់លេខ២ប្រកួតនៅឆ្នាំ២០១៩ ក្នុងវិញ្ញាម្ហូបពិសេសប្រចាំតំបន់ ដែលបានរៀបចំឡើងដោយក្រសួងវប្បធម៌នៅវត្តភ្នំ។

បន្ទាប់ពីទទួលបានការគាំទ្រជាច្រើន រួមជាមួយនឹងកម្លាំងពីបងប្អូនថែមទៀតនោះ អ្នកស្រី សុខឯម ក៏បានចាប់យកអាជីវកម្ម១នេះឱ្យលេចចេញជារូបរាងឡើងទាំងនៅក្នុងសម័យកូវីដ១៩តែម្តង ប៉ុន្តែសន្ទុះនៃការគាំទ្រនៅតែកើនមានជាបន្តបន្ទាប់រហូតមកទល់នាពេលបច្ចុប្បន្ន។

អ្នកស្រី សុខឯមបានបន្តទៀតថា គោលបំណងធំរបស់អ្នកស្រី គឺចង់ធ្វើការលើកកម្ពស់ម្ហូបប្រពៃណីប្រចាំតំបន់របស់ជនជាតិដើមភាគតិចតែម្តង ស្របពេលដែលសព្វថ្ងៃនេះ អ្នកស្រីក៏មើលឃើញថា មិនទាន់មានយុវជនជ្រើសមុខម្ហូបតំបន់របស់ខ្លួនមកធ្វើជាអាជីវកម្មលើទីផ្សារនៅឡើយ។​ ដូច្នេះហើយ អាជីវកម្មមួយនេះ នឹងជាស្នាដៃពិសេសមួយជួយលើកស្ទួយអាហារតំបន់របស់ជនជាតិភាគតិចភាគឦសាន។

គូសបញ្ជាក់បន្ថែមផងដែរថា អាជីវកម្មចាណាងជនជាតិដើម អនឡាញ ក៏មានជាប្រភេទមុខម្ហូបផ្សេងៗទៀតផងដែររួមមាន៖ សម្លព្រូង បាយតំណើបខ្មៅសាច់ក្រកជ្រូក ងៀតគោ ងៀតក្របី បុកម្ទេស...ផងដែរ។ ប្រសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ស្គាល់ ចង់ភ្លក់នូវមុខម្ហូបរបស់ជនជាតិភាគតិចភាគឦសានអាចកម្មង់បានតាមរយៈផេក ចាណាងជនជាតិដើម អនឡាញ Chanang Indigenous Online៕

 May be an image of food and text

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.6 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ
#ចិត្តសាស្ត្រFebruary 20 2025
វេជ្ជបណ្ឌិតជប៉ុនអាយុ ៩១ឆ្នាំប្រាប់ពីក្បួននាំផ្លូវចិត្តមានសន្តិភាពក្នុងជីវិតទោះបីមានបញ្ហាធំក៏ដោយ
#ចិត្តសាស្ត្រFebruary 19 2025
វេជ្ជបណ្ឌិតថា អ្នកមានអាយុវែង គ្មានជំងឺក្នុងខ្លួន រស់ក្នុងក្តីសុខ មានទម្លាប់អស្ចារ្យទាំង ៣នេះ
#ចិត្តសាស្ត្រFebruary 19 2025
ចិត្តសាស្រ្តពិសេស! ចង់ឱ្យអ្នកដទៃធ្វើអ្វីមួយតាមខ្លួន អ្នកត្រូវធ្វើរឿង ១នេះជាមុន
#អាហារFebruary 19 2025
ខ្សោះជាតិទឹកក្នុងខ្លួន អាចងាកមកមកញ៉ាំភេសជ្ជៈទាំង០៣នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia