ជំងឺមហារីកជាជំងឺដ៏កាចសាហាវមួយ ដែលបានសម្លាប់មនុស្សមិនតិចលាននាក់នោះទេ នៅលើពិភពលោកក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។ យោងតាមទិន្នន័យប៉ាន់ស្មានរបស់ Globocan គិតមកត្រឹមឆ្នាំ2020 ប្រជាជនកម្ពុជាមានតួរលេខកើតជំងឺមហារីកកើនឡើងថ្មី ១៨៣៧៥ នាក់ និងស្លាប់ដោយសារជំងឺមហារីក ១២៦៣៨នាក់។ ក្នុងចំណោមនោះ ប្រភេទជំងឺមហារីកដែលកើតច្រើនជាងគេមាន ជំងឺមហារីកថ្លើម មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំ ជំងឺមហារីកមាត់ស្បូន។
ដោយមើលឃើញពីផលវិបាក ភាពធ្ងន់ធ្ងរនិងភាពចាំបាច់បំផុត ដែលប្រជាពលរដ្ឋខ្មែរ ត្រូវរងគ្រោះដោយសារជំងឺដ៏កាចសាហាវទើបក្នុងឆ្នាំ២០១៨ ក្រុមវេជ្ជបណ្ឌិតឯកទេសមហារីក ជនជាតិខ្មែរ៤រូប បានមូលគំនិតគ្នាបង្កើតគ្លីនិកឯកទេសមហារីកចក្រាឡើងមក។ ក្នុងនោះមាន លោកវេជ្ជបណ្ឌិត សុខ សុធា លោក ស្រីវេជ្ជបណ្ឌិតសំផុន សុផារ៉េន លោកវេជ្ជបណ្ឌិត លឹម ឧស្សាហ៍ និងលោកវេជ្ជបណ្ឌិតធូ សារ៉ាម៉េត។ ថ្លែងប្រាប់មកចាបបៃតង លោកវេជ្ជបណ្ឌិតធូ សារ៉ាម៉េត សហស្ថាបនិកគ្លីនិកនិងជានាយករងគ្លីនិកឯកទេសមហារីកចក្រា បានឱ្យដឹងថាគោលបំណងក្នុងការបង្កើតគ្លីនិកនេះឡើង គឺដើម្បីដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា មានអ្នកជំងឺមហារីកជាច្រើន ពួកគាត់ជួបបញ្ហា មិនដឹងថាគួរទៅពិនិត្យ និងព្យាបាលជំងឺមហារីកនៅឯណា និងត្រូវចំណាយលុយច្រើនទៅប្រទេសជិតខាង ទើបលោកចូលរួមបង្កើតគ្លីនិកចក្រា ឱ្យមានរូបរាងឡើង ជាចំណែករួមមួយជួយសម្រួលដល់ប្រជាជនខ្មែរ។
ជាមួយគ្នានេះទៀតសោធ លោកចង់ឃើញកម្ពុជាមានគ្លីនិកឯកទេសកាន់តែរីកចម្រើន ទំនើប ស្ដង់ដារ រួមទាំងប្រមូលផ្ដុំដោយវេជ្ជបណ្ឌិតឯកទេស សហការគ្នាផ្ដល់សេវាថែទាំ និងព្យាបាលជូនអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ និងប្រសិទ្ធភាពខ្ពស់ ងាយស្រួលសម្រាប់អ្នកជំងឺស្វែងរកកន្លែងព្យាបាល។ ផ្សារភ្ជាប់ជាមួយគ្នានេះ ទើបសម្រេចដាក់ឈ្មោះថា គ្លីនិកមហារីកចក្រា ដែលអត្ថន័យចក្រាក្នុងភាសាខ្មែរ គឺជាពាក្យបូរាណមួយដែលចេញមកពីសំស្ក្រឹត។ ប្រសិនបើអ្នកជាមនុស្សដែលមានសុខភាពល្អនិងមានតុល្យភាពនោះចក្រាទាំង ៧ អាចផ្តល់ឱ្យអ្នកនូវបរិមាណថាមពលដែលអ្នកត្រូវការសម្រាប់ផ្នែកនីមួយៗនៃរាងកាយចិត្តនិងស្មារតី។
មកដល់បច្ចុប្បន្ននេះ គ្លីនិកមហារីកចក្រាបានទទួលពិនិត្យនិងព្យាបាលជំងឺមហារីកទូទៅ ជូនប្រជាជនខ្មែរជាច្រើនរូប ដែលក្នុងនោះផ្ដោតសំខាន់លើការព្យាបាលតាមការយៈការប្រើថ្នាំគីមី ថ្នាំ ប្រឆាំង ហ្សែន មហារីក និង ថ្នាំ ប្រព័ន្ធ សាំ។ ក្នុងនោះបណ្ដុំដោយវេជ្ជបណ្ឌិតឯកទេសមហារីកជាច្រើនរូប ដែលមានសញ្ញាប័ត្រពីប្រទេសបារាំង អង់គ្លេស ភ្វីលីពីន ថៃនិងមានបទពិសោធន៍ច្រើនឆ្នាំផងដែរ។ ក្នុងដំណើរក៏យូរអង្វែងទៅមុខ គ្លីនិកចក្រាមានបេក្ខកម្ម ក៏ដូចជាចក្ខុវិស័យ ពង្រីកខ្លួនឱ្យកាន់តែធំ ផ្ដល់សេវាOne Stop Service ដែលជាគ្លីនិកមានផ្ដល់ក្តីសង្ឈឹមការព្យាបាលកាន់តែទំនើប ស្ដង់ដារ បរិក្ខាទំនើបៗ មានការព្យាបាលគ្រប់ផ្នែកដូចប្រទេសអភិវឌ្ឍដែរ។ ទោះបីបច្ចុប្បន្ននេះ មិនទាន់បានសម្រេច១០០% តែលោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត បានឱ្យដឹងថា "ក្រុមគ្រូពេទ្យពួកយើងកំពុងតែរួមគ្នាឆ្ពោះទៅបង្កើតក្ដីស្រមៃដ៏ធំមួយនេះឡើង ដើម្បីចូលចំណែកជួយអ្នកជំងឺមហារីកនៅកម្ពុជា"។
ជាមួយគ្នានេះផងដែរ វេជ្ជបណ្ឌិត ធូ សារ៉ាម៉េត បានផ្ដាំទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យយកចិត្តទុកដាក់លើសុខភាពខ្លួនឯង ព្រោះថាតាមបទពិសោធន៍ជាច្រើនឆ្នាំរបស់លោក អ្នកជំងឺមហារីកភាគច្រើនពួកគាត់ទើបបានដឹងខ្លួនថាកើតមហារីក នៅពេលចូលដល់ដំណាក់កាលធ្ងន់ធ្ងររួចទៅហើយ។ មានន័យថា ទាល់តែពួកគាត់ធ្វើទុក្ខខ្លាំង មានការឈឺចាប់ ទើបមកមន្ទីរពេទ្យ អ្វីដែលកាន់តែបារម្ភជាងនោះទៀត លោកវេជ្ជបណ្ឌិតសង្កេតឃើញថា មាននៅកម្ពុជាអ្នកជំងឺដែលទើបវ័យជាង៣០ឆ្នាំ ក៏ពួកគាត់កើតមហារីកដែរទាំងបុរសនិងស្ត្រី។ ហេតុនេះហើយដើម្បីបង្ការហានិភ័យនៃជំងឺកាចសាហាវនេះ បងប្អូនគួរតែពិនិត្យ តាមដានសុខភាពឱ្យបានទៀងទាត់ ប្រកាន់ភ្ជាប់ការហូបស្អាត រស់នៅស្អាត កាត់បន្ថយគ្រឿងស្រវឹង បារី ជាពិសេសអ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីក គួរតែយកចិត្តទុកដាក់ខ្ពស់លើសុខភាពខ្លួនឯង។
គួរឱ្យដឹងផងដែរ គ្លីនិកមហារីកចក្រា មានទីតាំងនៅ ផ្ទះលេខ 219 ផ្លូវ 598 ខណ្ឌសែនសុខ ភ្នំពេញ (នៅជិតការិយាល័យបុរីប៉េងហួត) អាចទំនាក់ទំនងពិនិត្យ ព្យាបាល ឬណាត់ជួបវេជ្ជបណ្ឌិត តាមរយៈលេខទូរស័ព្ទ 069 962 888/095 882 880៕
អត្ថបទដោយ៖ Senghong