យោងតាមការចុះផ្សាយនៅលើគេហទំព័រ BBC បានឱ្យដឹងថា មន្ត្រីសុខាភិបាលអាមេរិកកំពុងព្រមានអំពីការកើនឡើងនៃមេរោគក្រពះដែលធន់និងថ្នាំ កំពុងឆ្លងរាតត្បាតដល់ជនជាតិអាមេរិករាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
បាក់តេរីឈ្មោះ Shigella នៅពេលដែលវាជ្រៀតចូលខ្លួន វាបង្កទៅជាជំងឺមេរោគក្រពះ បណ្តាលឱ្យមានអាការ ក្តៅខ្លួន រាគ និងឈឺក្រពះធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានសម្តែងក្តីព្រួយបារម្ភខ្លាំងចំពោះជំងឺមេរោគក្រពះមួយនេះខ្លាំង ពីព្រោះជំងឺមេរោគក្រពះថ្មីនេះមានលក្ខណៈស៊ាំជាមួយនឹងថ្នាំ ពិបាកនៅក្នុងការព្យាបាល ហើយថ្នាំដែលធ្លាប់តែប្រើប្រាស់ក្នុងការព្យាបាលមេរោគក្រពះ ក៏មិនអាចប្រឆាំងជាមួយជំងឺមេរោគក្រពះថ្មីនេះបានដែរ។
ជាមួយគ្នានេះដែរ ជំងឺមេរោគក្រពះថ្មីនេះងាយឆ្លងបំផុតនៅពេលដែលមនុស្សម្នាក់ខ្វះអនាម័យក្នុងការហូបចុក ការស់នៅ សម្អាតដៃមិនបានស្អាត បុរសដែលរួមភេទជាមួយបុរស គឺងាយឆ្លងមេរោគក្រពះថ្មីនេះបំផុត។
គូសបញ្ជាក់ផងដែរថា CDC អាមេរិកសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ សម្អាតខ្លួនប្រាណឱ្យស្អាត ហូបចុកត្រូវមានអនាម័យល្អ ដើម្បីគេងបីជំងឺមេរោគក្រពះមួយនេះ៕
អត្ថបទដោយ៖ មឿន គន្ធា