ព័ត៌មាន
ព្រឹកនេះ រកឃើញបុរសជនជាតិខ្មែរ ០៤ នាក់ឆ្លងកូវីដ១៩
Sochenda Hai
August 13 2020
3.3 K views

គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន​ ០៤នាក់​ និងជាសះស្បើយចំនួន​ ០៣នាក់​នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។

គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ថ្មីទាំង ០៤ នាក់ ជាបុរសជនជាតិខ្មែរទាំង ៤​នាក់ ដែល ៣ នាក់មានអាស័យដ្ឋានមកពីសៀមរាប បាត់ដំបង និងភ្នំពេញ ជាអ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសរុស្ស៊ី តាមជើងហោះហើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ទទួលបាលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២​ដង មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កខេត្តកំពង់ស្ពឺ ដើម្បីធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ទទួលបាលតេស្តលើកទី ៦ នៅថ្ងៃទី ១២ ខែសីហា មានវិជ្ជមានកូវីដ ១៩ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពបង្អែកខេត្តកំពង់ស្ពឺ។ អ្នកជំងឺជាបុរសជនជាតិខ្មែរ ០១ នាក់ទៀត មានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ ជាអ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ទទួលបាលតេស្តលើកទី ៥ មានវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ១២ ខែសីហា ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ខេត្តត្បូងឃ្មុំ។

ចំណែកឯអ្នកជំងឺជាសះស្បើយទាំង ៣ នាក់ ជាជនជាតិខ្មែរ ជាអ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសរុស្ស៊ី តាមជើងហោះហើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២​ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីំមណ្ឌលសុខភាពចាក់អង្រែរ រាជធានីភ្នំពេញ។

សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ សរុប ២៧២ ករណីទូទាំងប្រទេស ព្យាបាលជាសះស្បើយសរុប ២២៣ ករណី អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅសល់សរុបចំនួន ៤៩ ករណី និងមិនមានករណីស្លាប់ទេ។

សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងក្រោម៖


ប្រភព ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ ហៃ សុចិន្តា


Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
Tror Sopheap
January 10 2025
379 views

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
83 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
252 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
413 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
120 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia