កម្ពុជាកាន់តែរីកចម្រើន វិស័យសុខាពិបាលកម្ពុជាក៏កំពុងតែអភិវឌ្ឍឈានឆ្ពោះទៅមុខ ដើម្បីតាមឱ្យទាន់ប្រទេសដែលមានវិស័យសុខាភិបាលរីកចម្រើនផងដែរ។ ក្រៅតែពីមន្ទីរពេទ្យរដ្ឋ មុខមាត់ថ្មីរបស់គ្លីនិកឯកទេសជំងឺធំៗ ក៏លេចរូបរាងកើនឡើងជាបន្តបន្ទាប់ ក្រោមស្ថានដៃរបស់វេជ្ជបណ្ឌិតជំនាញនិងឯកទេសច្បាស់លាស់ មានបទពិសោធន៍ច្រើនឆ្នាំ។ ចង់ពិនិត្យសុខភាព ចង់ព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យទំនើបស្តង់ដារ ជាមួយវេជ្ជបណ្ឌិតឯកទេស មិនចាំបាច់ត្រូវចេញទៅក្រៅប្រទេសនោះទេ។
ថ្ងៃនេះចាបបៃតង សូមនាំបងប្អូនមកស្គាល់គ្លីនិកឯកទេស ជំងឺ៣ខុសៗគ្នា ដែលបង្កើតឡើងដោយវេជ្ជបណ្ឌិតដែលជាជនជាតិខ្មែរផ្ទាល់។ ក្នុងនោះមានដូចជាគ្លីនិកឯកទេសទឹកនោមផ្អែម គ្លីនិកឯកទេសផ្លូវចិត្ត គ្លីនិកឯកទេសផ្លូវដង្ហើមនិងសួត។
១ គ្លីនិកឯកទេសទឹកនោមផ្អែម និងអ័រម៉ូនខេអេស ៖ មជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតឯកទេសជំនាញ មានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងវិស័យសុខាភិបាល គឺលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា និងឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង។ គ្លីនិកខេអេស មានវេជ្ជបណ្ឌិតតឯកទេសជំនាញជាច្រើនរូប នៅរង់ចាំពិនិត្យ ប្រឹក្សា និងព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់។ គ្លីនិកបានបំពាក់ដោយឧបករណ៍ព្យាបាលជំងឺទឹកនោមផ្អែមតាមបែបបច្ចេកវិទ្យាទំនើប ទាន់សម័យនៅក្នុងការស្វែងរកផលវិបាកនៃស្ថានភាពរបស់អ្នកជំងឺ អមជាមួយនឹងរូបភាពវេជ្ជសាស្រ្តទំនើប ច្បាស់ ព្រមទាំងមានជាមួយនឹងមន្ទីរពិសោធន៍ដែលមានសមត្ថភាពខ្ពស់ក្នុងការពិនិត្យជាមួយនឹងមុខងារលំពែង មុខងារតម្រងនោម និងបញ្ហាក្រពេញអ័រម៉ូនផ្សេងទៀត។
សម្រាប់បងប្អូនដែលមានបញ្ហាលើសជាតិស្ករ ទឹកនោមផ្អែម និងអ័រម៉ូន ចង់ស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស អាចជ្រើសយកគ្លីនិកខេអេស ជាជម្រើសល្អបំផុតរបស់លោកអ្នក។ វេជ្ជបណ្ឌិត ស៊ុំ សត្ថា បានប្រាប់ថាក្ដីស្រមៃរបស់លោកគឺចង់ឱ្យមានការព្យាបាលជំងឺទឹកនោមផ្អែមដែលមានគុណភាពល្អ ដូចនៅប្រទេសជឿនលឿនដែល ហេតុនេះគ្លីនិកខេអេស ផ្ដល់ជូននូវការព្យាបាលប្រកបដោយគុណភាព ទំនុកចិត្តនិងទំនួលខុសត្រូវ ជាមួយនឹងតម្លៃសមរម្យ។
២ គ្លីនិកឯកទេសផ្លូវចិត្តធីធីខេ៖ ពិភពលោកកាន់តែជឿនលឿន មនុស្សរស់នៅកាន់តែទំនើបនិងងាយស្រួល តែមនុស្សក៏ប្រឈមមុខនឹងជំងឺផ្លូវចិត្តដែលកើតឡើងពី សម្ពាធការងារ សម្ពាធការសិក្សា ហិរញ្ញវត្ថុ សម្ពាធក្នុងគ្រួសារ និងផ្សេងៗទៀតជាច្រើន។ ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកជំងឺជាច្រើនមិនក្រោមខ្ទង់រយទៅខ្ទង់ពាន់អ្នកនោះទេ មកទទួលការព្យាបាលសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ហេតុនេះ ដើម្បីរួមចំណែកជួយដោះស្រាយ វិបត្តិផ្លូវចិត្តកើនឡើង វេជ្ជបណ្ឌិត ផេង ថាវរិន្ទ ព្រមទាំង លោកស្រីសាស្រ្តាចារ្យមហាបរិញ្ញា ចក ធីតា វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា បានរួមគ្នាបង្កើតគ្លីនិកឯកទេសផ្លូវចិត្ត ធីធីខេ ឬជាភាសាអង់គ្លេសថា TTK Mental Clinic ដើម្បីបម្រើសេវាកម្មផ្លូវចិត្តដ៏ល្អបំផុតមួយ ទាំងគុណភាព និង ផ្តល់នូវឯកជនភាពបានល្អជាងមុនសម្រាប់អ្នកជំងឺផ្លូវចិត្តនិងក្រុមគ្រួសាររបស់អ្នកជំងឺផ្ទាល់។ វេជ្ជបណ្ឌិតនៅក្នុងគ្លីនិកផ្លូវចិត្តធីធីខេ សុទ្ធតែជាវេជ្ជបណ្ឌិតជំនាញមានបទពិសោពលើសជាង១០ឆ្នាំ ក្នុងការព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់ផងដែរ។ ជម្រើសល្អបំផុតសម្រាប់បងប្អូន ដែលកំពុងតែស្វែងរកគ្លីនិកជំនាញផ្លូវចិត្ត។
៣ គ្លីនិកឯកទេសផ្លូវដង្ហើមនិងសួតអ៊ែរ ផ្លឹស៖ កាន់តែទំនើប ឯកទេសច្បាស់លាស់ បង្កើតចេញពីវេជ្ជបណ្ឌិតឯកទេស៣រូប គឺវេជ្ជបណ្ឌិតឯកទេសផ្លូវដង្ហើមនិងសួត វ៉ា ម៉េង និងវេជ្ជបណ្ឌិត ឆន សុធារី និងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា មួយរួបទៀតផងដែរ។ គ្លីនិកឯកទេសផ្លូវដង្ហើមនិងសួត អ៊ែរ ផ្លឹស ផ្ដល់នូវសេវាសុខភាពយ៉ាងល្អទៅប្រជាជន ចូលរួមកាត់បន្ថយចំណាយសម្រាប់ប្រជាជាតិដែលជារៀងរាល់ឆ្នាំត្រូវមានលំហូរសាច់ប្រាប់ជាច្រើនទៅវិស័យសុខាភិបាលក្រៅប្រទេស និងប្រមូលផ្ដុំគ្រូពេទ្យឯកទេសកម្ពុជាផ្ដល់នូវសេវាសុខភាពយ៉ាងមានស្ថេរភាព។ ក្រៅពីឯកទេសផ្លូវដង្ហើមនិងសួត គ្លីនិកអ៊ែរ ផ្លឹស ក៏មានវេជ្ជបណ្ឌិតជំនាញជាច្រើនរូប និងធ្វើរោគវិនិច្ឆ័យបានយ៉ាងលំអិត ច្បាស់លាស់ មានតាមប្រព័ន្ធអង់ដូស្តុប (Endoscopic) ដែលជាការឆ្លុះទងសួត ក្រពះ ពោះវៀន និងឫសដូងបាត ព្រមទាំងមានគ្រឿងបរិក្ខាពេទ្យទំនើបៗផ្សេងទៀត។ មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ផ្ដោតធំជាចម្បងលើសុខភាពផ្លូវដង្ហើមនិងសួត ឯកទេសវិកលវិទ្យា(ជំងឺផ្លូវចិត្ត) រួមទាំងសកម្មភាពបន្ទាប់បន្សំផ្សេងទៀតមានទាំងឯកទេសបេះដូង ក្រពះពោះវៀន តម្រងនោម វះកាត់ និងសង្គ្រោះបន្ទាន់កម្រិតធ្ងន់ផងដែរ។ ជម្រើសទី១របស់លោអ្នក ចង់ពិនិត្យព្យាបាលជំងឺជាមួយវេជ្ជបណ្ឌិតពេទ្យឯកទេសជំនាញ៕
អត្ថបទដោយ៖ Senghong