ព័ត៌មាន
ប្រាប់តៗគ្នា! ស្ថាប័នរដ្ឋធំៗ ២ បញ្ជាក់ច្បាស់ៗថា គ្មានបទល្មើសការចាប់ក្មេង ឬចាប់ក្មេងវះក្រលៀននោះទេ

បន្ទាយមានជ័យ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បើយោងតាមប្រភពគេហទំព័ររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សេចក្តីប្រកាសពត៌មានថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋនិងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហោះពត៌មាន មួយចំនួនថា មានករណីបាត់កូនៗ និងករណីក្រុមមនុស្សជិះឡានឬម៉ូតូដើរចាប់ក្មេងៗដើម្បីយកសរីរាង្គ។

ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Maly kubota កាលពីថ្ងៃទី១៩.០៥.២០២៣ វេលាម៉ោង ១៤:៣០នាទី បានបង្ហោះសារថា "មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីសនិងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង"។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនថា ក្រោយពីទទួលបានពត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ កម្លាំងនគរបាលផែនព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដើម្បីទប់ស្កាត់និងបង្ក្រាបជនល្មើសមកផ្តន្ទាទោសតាមច្បាប់ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ។

ពេលកម្លាំងនគរបាលចុះស្រាវជ្រាវ និងចុះដល់លំនៅដ្ឋាន យោងការបំភ្លឺរបស់ឈ្មោះ ឆប គឹមឡាង ដែលត្រូវជាម្ដាយកូនស្រីដែលបានបាត់ខ្លួន បានអះអាងថា ពុំមានករណីជនណាចាប់ជម្រិតឬចាប់កូនគាត់យកសរីរាង្គទេ គឺជារឿងស្នេហារបស់កូនៗគាត់ប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។

ពាក់ព័ន្ធករណី ព័ត៌មានបាត់ក្មេងជាបន្តបន្ទាប់តាមខេត្តមួយចំនួន សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការពិតជូនបងប្អូនយើង!

សូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ!

នៅក្នុងនោះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។ បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។

នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានភាន់ច្រឡំ។ ចំពោះម្ចាស់ហ្វេសប៊ុកខាងលើ ដែលបង្ហោះពត៌មានខុសពីការពិតត្រូវកែតម្រូវជាបន្ទាន់ ក្នុងករណីបន្តបង្ហោះបំភ្លៃការពិតទៀត ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការតាមផ្លូវច្បាប់។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
80 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
240 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
406 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
119 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
118 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
479 views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
469 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
337 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
245 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយបណ្តេញក្តីទុក្ខ ដើម្បីឱ្យចិត្តអ្នករស់នៅឆ្ងាយពីការបាក់ទឹកចិត្ត
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia