កីឡា
ការពារប្រសើរជាងព្យាបាល! មុនហាត់ប្រាណកុំឱ្យមានគ្រោះថ្នាក់ អ្នកកុំធ្វើរឿង ៤នេះ
Tror Sopheap
August 14 2025
2.4 K views

ទោះបីការធ្វើលំហាត់ប្រាណជារឿងល្អ។ បើអ្នកមិនដឹងពីរបៀបចាប់ផ្តើមមុនដំបូងឱ្យត្រឹមត្រូវទេ វាអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយ។ អ្នកមកដឹងពីទម្លាប់អាក្រក់ចំនួន ៤ ដែលអ្នកហាត់ប្រាណគួរតែឈប់ធ្វើ៖

១​. ការហាត់ប្រាណដោយពោះទទេ វាមិនល្អទេ នាំឱ្យរាងកាយចុះខ្សោយ។ អ្នកគួរផឹកទឹកមួយកែវមុនហាត់ប្រាណ ឬផឹកទឹកដោះគោមួយកែវ ដើម្បីរាងកាយមានថាមមពល។ ហើយចាំរយៈពេល ៣០នាទី ឬ១ម៉ោងចាំហាត់ក៏បានដែរ។ មកពីរាងកាយយើងត្រូវការជាតិគ្លុយកូស ដើម្បីប្រើប្រាស់ថាមពល និងជាតិខ្លាញ់អំឡុងពេលហាត់ប្រាណ។ បើអ្នកហាត់ប្រាណដោយពោះទទេ គ្មានជាតិស្ករក្នុងឈាមឱ្យបានគ្រប់គ្រាន់ទេ។ ផ្ទុយទៅវិញរាងកាយរបស់យើងនឹងប្រើ glycogen ពីសាច់ដុំរបស់យើង ធ្វើឱ្យអ្នកបាត់បង់ថាមពលកាន់តែខ្លាំង វានាំឱ្យអ្នកវិលមុខពេលហាត់ប្រាណផងដែរ។

២. មនុស្សជាច្រើនមានទម្លាប់មិនល្អ គឺទៅហាត់ប្រាណ ចាប់ផ្តើមហាត់ភ្លាមៗ មិនបានកម្តៅសាច់ដុំជាមុន។ វាធ្វើឱ្យរាងកាយអ្នកមិនបានត្រៀមខ្លួនជាមុន ទីមួយមានផលប៉ះពាល់សាច់ដុំ និងទីពីរ សរសៃឈាម និងទីបីរាងកាយរហែក(ប៉ះពាល់)ផងដែរ។ ការកម្តៅសាច់ដុំជាមុន ជួយឱ្យរាងកាយអ្នកមានភាពបត់បែននៃសរសៃឈាមបានល្អ និងការពារការរងរបួសរបស់សាច់ដុំ។ គ្រាន់តែអ្នកចំណាយ​ត្រឹមតែ ៥ នាទី កម្តៅសាច់ដុំជាការល្អបំផុត។

៣. ពេលអ្នកធ្វើលំហាត់ប្រាណដដែលៗ វាធ្វើឱ្យអារម្មណ៍ឆាប់ធុញ និងខ្ជិលបន្តហាត់ប្រាណ។ មានរឿងមួយទៀត អ្នកហាត់ប្រាណដដែលៗ វាធ្វើឱ្យប៉ះពាល់សាច់ដុំមិនអាចលូតលាស់បានល្អទេ។ ការហាត់ប្រាណនេះ តម្រូវឱ្យអ្នកចេះផ្លាស់ប្តូរឧបសករណ៍លេងពីមួយទៅមួយទៀត ដើម្បីធ្វើឱ្យសាច់ដុំលូតលាស់បានល្អសាច់ស្អាត។

៤. ពេលអ្នកធ្វើលំហាត់ប្រាណ ​ហើយមានអ្វីមួយខុសប្រក្រីមានដូចជា អស់កម្លាំងខុសពីធម្មតា វិលមុខ ស្ទើរតែដួលសន្លប់ ញ័រទ្រូង និងចង្វាក់បេះដូងលោតយ៉ាងលឿន។ ចំណែកដៃ ជើងត្រជាក់ និងសម្រាករួចហើយជីពចរមិនថយចុះសោះ ទាំងនេះជារោគសញ្ញាគ្រោះថ្នាក់ អ្នកត្រូវតែឈប់ និងគួរតែពិគ្រោះជាមួយគ្រូពេទ្យសិន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3255

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia