អាហារ
កុំចេះតែញុំា! ផ្លែប័រញុំាខុសក្បួនធ្វើទុក្ខក្រពះពោះវៀន និងអាឡែហ្សីស្បែកឡើងមក
Thida Pet
July 5 2023
6.2 K views

ផ្លែប័រ(Avocado) គឺជាផ្លែឈើដែលមានអត្ថប្រយោជន៍ជួយសុខភាពច្រើនបំផុត ផ្លែប័រត្រូវបានគេនិយមក្នុងការញុំា ជាប្រចាំថ្ងៃ អ្នកខ្លះបន្ថែមក្នុងរបបអាហារ ឬក៏យកធ្វើជាភេសជ្ជៈសម្រាប់ផឹកជាដើម។ ក៏ព្រោះក្នុងផ្លែប័រសម្បូរដោយ វីតាមីន សារធាតុរ៉ែ សារធាតុចិញ្ចឹមជាច្រើន ជួយដល់រាងកាយច្រើនណាស់។

ទោះជាយ៉ាងនេះក្ដី ផ្លែប័រក៏បានផ្ដល់ជាគ្រោះថ្នាក់មកដល់សុខភាពរបស់អ្នកញុំាវិញដូចគ្នា​​ ក្នុងករណីញុំាច្រើនលើសកំណត់​ ញុំាជាប្រចាំថ្ងៃនេះបើយោងតាមរយៈប្រភព stylecraze-com

១.ផ្លែប័របង្កអាឡែហ្សី៖ មនុស្សដែលមានបញ្ហាអាឡែហ្សី ជាមួយផ្លែប័រគួរតែចៀចវាងក្នុងការញុំាផ្លែប័រព្រោះអាចបង្កជាបញ្ហាគ្រោះថ្នាក់ដល់អ្នកមានដូចជា ឈឺក្បាល វិលមុខ រមាស់ស្បែក ក្រហមស្បែក ហើមកជាដើម ដូច្នេះគួរតែប្រយ័ត្ន ក្នុងកាញុំាផ្លែប័រ។

២.ប៉ះពាល់ថ្លើម៖ ផ្លែប័រមានសមាសធាតុពីរហៅថា estragole និង anethole ដែលអាចបង្កការខូចខាតដល់ថ្លើមរបស់អ្នក ដូច្នេះត្រូវប្រយ័ត្ន ក្នុងការញុំាផ្លែប័រ ព្រោះប្រសិនណាញុំាច្រើន នាំឱ្យខូចខាតដល់សុខភាពរបស់ថ្លើម។ ទោះជាយ៉ាងនេះក្ដី ផ្លែប័រគ្រាន់តែជាចំណែកមួយនៃការបង្កគ្រោះថ្នាក់ដល់ថ្លើម តែ ជាតិអាល់កុលទេគឺអាចនឹងគ្រោះថ្នាក់ដល់ថ្លើមខ្លាំង។ តើអ្នកដឹងទេ នៅពេលអ្នកផឹកស្រាលើសកំណត់ចូលរាងកាយ ថ្លើមមាននាទីធ្វើអ្វីខ្លះ? គឺមាននាទីប្រឹងបំបែកសារធាតុគីមីរបស់ជាតិអាល់កុល ប្រឹងរហូតទាល់តែកោសិការបស់ថ្លើមចាប់ផ្ដើមខូចខាតបន្តិចម្ដងៗ ក៏បង្កជាការរលាក(ករណីផឹកស្រាលើសកំណត់រុំារ៉ៃយូរឆ្នាំ) កាលណាថ្លើមរលាកយូរទៅក៏បង្កជាជំងឺក្រិនថ្លើមឡើងមក ហើយជំងឺនេះអាចបណ្ដាលឱ្យអ្នកស្លាប់បាត់បង់ជីវិតបាន។ ដូច្នេះសូមអ្នកប្រយ័ត្នជាមួយជាតិអាល់កុល ផឹកច្រើនថ្លើមមិនអាចទប់ទល់់ឈ្នះទេ។ តាមរយៈគោលការណ៍របបអាហារកំណត់ អ្នកអាចផឹកស្រាបាន តែក្នុងកម្រិតមធ្យមបានហើយកុំលើសកំណត់បុរសត្រឹម២កែវស្រ្តី១កែវ។

៣.បញ្ហាក្រពះ៖ សម្រាប់អ្នកមានបញ្ហាក្រពះ គឺគួរតែចៀសឆ្ងាញពីការញុំាផ្លែប័រ ក៏ព្រោះតែញុំាហើយអាចនិងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល អាចចេញជាអាការដូចជា ហើមពោះ ចុកឆ្អល់ឡើងមកជាដើម។

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ជំងឺFebruary 23 2025
អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia