កុមារ
ប្រយ័ត្ន! សញ្ញានិងប្រភេទជំងឺម្យ៉ាងកើតលើកុមារតាំងពីចាប់កើត ដែលឪពុកម្ដាយមិនគួរមើលរំលង

បច្ចុប្បន្ននេះបញ្ហាអូទីហ្សឹមកើតឡើងចំពោះកុមារជាច្រើន ដែលជាក្ដីបារម្ភមួយសម្រាប់ឪពុកម្ដាយ ខ្លាចកូនមានបញ្ហាអូទីហ្សឹម។ ហើយក៏មានឪពុកម្ដាយជាច្រើនតែងចោទសួរថា តើអាកប្បកិរិយាកុមារបែបណាខ្លះដែលអាចឱ្យយើងដឹងថាពួកគេមានបញ្ហាអូទីហ្សឹម?

នៅក្នុងនោះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា អូទីហ្សឹមមិនមានថ្នាំសម្រាប់ព្យាបាលនោះទេ ហើយបញ្ហាអូទីហ្សឹមនេះអាចបណ្ដាលមកពីកត្តាសង្គម កត្តាគ្រួសារ និងកត្តាបរិស្ថាន ដែលធ្វើឱ្យកុមារជាច្រើនមានបញ្ហាអូទីហ្សឹម។ មិនតែប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា បច្ចុប្បន្នបញ្ហាអូទីហ្សឹមហៅកាត់ថា (ASD) ដែលគេចែកចេញជា ៥ប្រភេទរួមមាន៖

-ប្រភេទទី១៖ Pervasive Developmeant Disorder គឺជាប្រភេទអូទីហ្សឹមដែលមានកម្រិតស្រាលជាងគេ។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលម្អិតថា អូទីហ្សឹមប្រភេទទី១នេះកើតឡើងលើក្មេងមានបញ្ហាមិនងាយក្រោកដើរ អង្គុយ​ និងមិនងាយនិយាយស្ដី។

-ប្រភេទទី២៖ Childhood Disintegrative Disorder គឺជាប្រភេទអូទីហ្សឹមកើតលើក្មេងអាយុចាប់ពី៣ទៅ១០ឆ្នាំឡើងទៅ កុមារមានរោគសញ្ញា ប្រកាច់ សន្លប់​ ដែលអាចឱ្យកុមារពិការបានភ្លាមៗ លែងនិយាយ​ លែងដើរបាន។

-ប្រភេទទី៣៖ Rett Syndrome គឺជាបញ្ហាអូទីហ្សឹមប្រភេទកើតឡើងលើក្មេងស្រី ដែលពួកគេមានញាណដឹងធម្មតា មានអាយុវែង និងមានបញ្ញាញាណ តែពួកគេពិការភាព​ដែលមិនអាចនិយាយបាន។

-ប្រភេទទី៤៖ Kanner’s Syndrome គឺជាប្រភេទអូទីហ្សឹមឆ្លាត ដែលកុមារឆ្លាតតាំងពីចាប់ផ្ដើមកើត រៀនឆាប់ចេះ ឆាប់ចាប់បាន រៀនពូកែ គ្រាន់តែពួកគេនិយាយលឿន ដែលមិនអាចគ្រប់គ្រងការនិយាយរបស់ខ្លួនបាន។

-ប្រភេទទី៥៖ Asperger’s Syndrome គឺជាបញ្ហាអូទីហ្សឹមមួយទៀតដែលឆ្លាតជាងគេបំផុត ឆាប់ចាប់បាន ឆ្លាតណាស់ ​ធ្វើអ្វីលឿនៗ ធ្វើអ្វីមួយតស៊ូ។

បន្ទាប់ពីអ្នកទាំងអស់គ្នាបានដឹងពីប្រភេទនៃបញ្ហាអូទីហ្សឹមរួចមក អ៊ីចឹងអ្នកទាំងគ្នាមកដឹងពីសញ្ញាសម្គាល់បញ្ហាអូទីហ្សឹមដែលកើតលើកូនអ្នក។ អ្នកគ្រូចិត្តវិទ្យា មៀច សុជា មានតួនាទី ធ្វើការទាក់ទង និងការព្យាបាលទៅលើកុមារដែលមានបញ្ហាផ្សេងៗគ្នា នៅគ្លីនិកសុខុមាលភាព និងការអភិវឌ្ឍន៍កុមារ (Unique child development clinic) បានមានប្រសាសន៍ថា បុគ្គលដែលមានបញ្ហាអូទីស្សឹមមិនមានលក្ខណៈមើលទៅខុសគ្នាពីអ្នកដទៃប៉ុន្មាននោះទេ ប៉ុន្តែពួកគេអាចខ្សោយផ្នែកភាសា អាកប្បកិរិយា ការរៀនសូត្រ និងការយល់ឃើញពិភពដែលនៅជុំវិញខ្លួនរបស់គេ។

យោងតាមការសិក្សាស្រាវជ្រាវមួយចំនួន និងការអង្កេតផ្ទាល់របស់អ្នកគ្រូចិត្តវិទ្យា មៀច សុជា ដែលធ្វើការជាមួយកុមារដែលមានបញ្ហាអូទីស្សឹមមានសញ្ញាសម្គាល់​ ៣ យ៉ាងសំខាន់ៗ គឺបញ្ហាផ្នែកភាសា, ទំនាក់ទំនងសង្គម, អាកប្បកិរិយា លើសពីនេះក៏មានបញ្ហាញាណផ្សេងៗផងដែរ។

១‑ភាសា៖ កុមារចូលចិត្តស្ងៀមស្ងាត់មិនសូវនិយាយស្តី ឬសកម្មជ្រុល(ក្នុងចំណោមកុមារមានបញ្ហាអូទីស្សឹម ១០០នាក់ មាន ២៥% គឺមិននិយាយស្តី ឬខ្លះទៀតពេលនិយាយមិនមានគោលដៅនិងអត្តន័យច្បាស់លាស់ ប្រយោគដាច់ៗ មិនអាចយល់បាន ឬកុមារបញ្ចេញសំឡេងបានតែត្រាប់តាមការនិយាយរបស់យើង ឬកុមារខ្លះនិយាយដដែលៗ ឫ កុមារខ្លះទៀតមានភាសាផ្ទាល់ខ្លួន)។

២‑ទំនាក់ទំនងសង្គម៖ កុមារចូលចិត្តនៅម្នាក់ឯង មិនចូលរួមក្រុមជាកុមារដទៃ ឬលេងជាមួយពួកគេ មិនមានភាពស្និទ្ធស្នាលជាមួយឪពុកម្តាយ មិនចេះសម្លឹងទឹកមុខ មិនចេះចង្អុលបង្ហាញ ចង់បានអ្វីមួយទាញដៃអ្នកផ្សេងអោយជួយ(មិនចេះប្រើភាសាកាយវិការដើម្បីបង្ហាញ)។

៣‑អាកប្បកិរិយា៖ អាកប្បកិរិយាកុមារចូលចិត្តរលាស់ដៃ បង្វិលខ្លួន ដើរចុងជើង(ដើរចង្អើតជើង) ចូលចិត្តធ្វើសកម្មភាព ឬលេងអ្វីដដែលៗ បោកក្បាល ខាំខ្លួនឯង មានចរឹតឆេវឆាវ ឆាប់ខឹងឆាប់បាត់។ លើសពីនេះសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលលឿនរហ័ស និងពេលខ្លះកុមារមិនមានប្រតិកម្មទៅនឹងកម្តៅ (មិនដឹងក្តៅ មិនដឹងត្រជាក់) មានបញ្ហាញាណដឹង កុមារមិនដឹងពីរសអាហារ។

សញ្ញាដែលអាចសម្គាល់បានថា៖ កុមារមានបញ្ហាអូទីស្សឹមពិតប្រាកដ គឺត្រូវឆ្លងកាត់ការវាយតម្លៃស្ថានភាពរបស់កុមារពីក្រុមអ្នកជំនាញ៕

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
Tror Sopheap
February 8 2025
680 views

#កុមារ

កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
44 views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
557 views

#កុមារ

អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
Tror Sopheap
January 30 2025
604 views

#កុមារ

អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.6 K views

#កុមារ

បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
Tror Sopheap
January 23 2025
795 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia