មែនទែនទៅប្រសិនណាបើយើងនិយាយអំពីក្រូចឆ្មារ បងៗស្ត្រីមេផ្ទះប្រកដជាគិតទុកហើយថា គ្រឿងទេស១មុខនេះ គឺចាំបាច់ខ្លាំងសម្រាប់ប្រើនៅក្នុងមុខម្ហូបអាហារ ជាពិសេសទឹកជ្រលក់តែម្តង។ ជាងនេះទៀតសោត ក្រូចឆ្មារនេះដែរ យើងគួរតែត្រៀមសាគួរទុកនៅផ្ទះ ដោយគេជឿថា វាមិនត្រឹមតែមានសារៈសំខាន់ សម្រាប់មុខម្ហូបនោះទេ ប្រសិនបើនិយាយចំពោះសុខភាពវិញក្រូចឆ្មាអាចជួយជាគុណប្រយោជន៍ច្រើនដែរ។
ផ្អែកតាមប្រភពចុះផ្សាយ healthline បានបង្ហាញនូវគុណសម្បត្តិរបស់ក្រូចឆ្មារ ដែលអាចជួយដល់សុខភាពក្នុងរយៈពេលយូរ និងភ្លាមៗបន្ទាប់ពីទទួលទាន៖
១. បំពេញជាតិទឹក៖ យោងតាមក្រុមប្រឹក្សាចំណីអាហារ និងអាហារូបត្ថម្ភ បានណែនាំថា ទឹកលាយជាមួយនឹងក្រូចឆ្មារ គឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់ការផ្តល់ជាតិទឹកចូលទៅក្នុងសរីរាង្គកាយមនុស្ស។ ហេតុនេះហើយ ប្រសិនណាបើអ្នកស្រេកទឹកខ្លាំង ឬមានអារម្មណ៍ថា ខ្លួនកំពុងតែខ្វះជាតិទឹកក្នុងខ្លួន លោកអ្នកគួរតែទទួលទាននូវ ទឹកលាយជាមួយក្រូចឆ្មារ ដើម្បីជួយបំពេញជាតិទឹកក្នុងខ្លួនបានលឿន។
២. ប្រភពដ៏ល្អនៃវីតាមីន C៖ ផ្លែក្រូចឆ្មារ សម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មចម្បង ជួយការពារកោសិកាពីការបំផ្លាញរ៉ាឌីកាល់សេរី។ ជាមួយនឹងវីតាមីន C នេះទៀតសោត អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបន្ថយសម្ពាធឈាម។ ជាមួយគ្នានេះដែរ អ្នករមែងតែឃើញអ្នកជំងឺលើសឈាមមួយចំនួន ពេលណាដែលអាការៈជំងឺធ្វើទុក្ខតែងតែរកក្រូចឆ្មារទទួលទានភ្លាមៗ មុននឹងទៅមន្ទីរពេទ្យ។
៣. សម្រកទម្ងន់៖ សារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូលីផេណុល (polyphenol) ដែលមាននៅក្នុងក្រូចឆ្មារជួយកាត់បន្ថយការឡើងទម្ងន់ សមាសធាតុប្រឆាំងអុកស៊ីតកម្មនេះ ក៏អាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់កម្រិតជាតិគ្លុយកូសក្នុងឈាម និងពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការវិវត្តនៃជំងឺទឹកនោមផ្អែម។
៥. ជួយរំលាយអាហារ៖ មានការលើកឡើងមួយចំនួនទៀតក៏បានបង្ហាញផងដែរថា ផឹកទឹកក្រូចឆ្មារ ជួយសម្រួលដល់ការបន្ទោរបង់ និងបញ្ជៀសបញ្ហាទល់លាមក។ ហើយការទទួលទានទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅឧណ្ឌៗ ពេលភ្ញាក់ពីគេងអាចជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ ថែមទាំងជួយការពារការកើនជាតិពុលផងដែរ។
ជារួមមកវិញ បងប្អូនគួរណាស់តែមានក្រូចឆ្មារទុកប្រចាំនៅផ្ទះ ពីព្រោះជាមួយនឹងគុណប្រយោជន៍សំខាន់ៗទាំង៥ដែលបានរៀបរាប់ខាងលើ អាចជួយសម្រួលដល់សុខភាពបងប្អូនពិតមែន។ ម្យ៉ាងវិញទៀតហើយយើងនិយាយក្នុងរឿងរ៉ាវអបិយជំនឿវត្តមានក្រូចឆ្មារក៏មានអត្ថប្រយោជន៍ដូចគ្នា៕