របៀបរបបអាហារប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗតែងតែមានទម្រង់ខុសៗគ្នាទៅតាមចំណង់ចំណូលចិត្តនៃការទទួលទាន ដោយឡែកក្នុងចំណោមនោះ មានភាគតិចណាស់ដែលប្រកាន់ភ្ជាប់នូវអាហារសុខភាព។ តើអ្នកដឹងទេថា មានមនុស្សមិនក្រោមខ្ទង់លាននាក់អ្នកដែលបានកើត និងស្លាប់ដោយសារជំងឺមហារីក និងកើតរោគរ៉ាំរ៉ៃ។ ជាក់ស្តែងនៅឆ្នាំ ២០១៨មានករណីមហារីកប្រមាណ ១៨លាននាក់នៅជុំវិញពិភពលោកក្នុងនោះមាន ៩.៥ លានករណីជាបុរសនិង ៨.៥ លានករណីជាស្ត្រី។
ដើម្បីជាយានឈានទៅរកសុខភាពបរិបូណ៌ ថ្ងៃនេះ Healthy Cambodia នឹងលើកយកនូវ អាហារចំនួន៥មុខ សុទ្ធតែមានផ្ទុកនូវសមាសធាតុ បេតាគ្លូខេន (Beta-Glucan) ដែលជាជាតិសរសៃរលាយដែលត្រូវបានរកឃើញនៅក្នុងធម្មជាតិមួយចំនួន ផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនមុខ រួមមានដូចជា ការបញ្ចុះកូឡេស្តេរ៉ុល គ្រប់គ្រងជាតិស្ករក្នុងឈាម បង្កើនប្រព័ន្ធការពាររាងកាយ និងជំងឺមួយចំនួនផ្សេងទៀត។
១. ផ្សិត៖ តាមប្រភព scmp.com បានបកស្រាយថា ស្របតាមការសិក្សាការស្រាវជ្រាវលើចំនួន ១៧លើក ចាប់ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ២០២០ ដោយវិភាគលើអ្នកជំងឺមហារីកចំនួនជាង ១៩.៥០០ នាក់។ គេសង្កេតឃើញថា ផ្សិត គឺជាប្រភពនៃរបបអាហារវីតាមីនខ្ពស់បំផុត ergothioneine ដែលជាអង់ទីអុកស៊ីដង់ និងការពារកោសិកាដែលមានឥទ្ធិពលការពារដល់ប្រព័ន្ធភាពស៊ាំសារពាង្គកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលទទួលបានពីការញ៉ាំផ្សិតនឹងជួយឱ្យសរីរាង្គទាំងមូលកាត់បន្ថយមានហានិភ័យខ្ពស់នៃជំងឺមហារីកផ្សេងៗដូចជា មហារីកសួត មហាសុដន់ ពោះវៀន ជាដើម។ នៅក្នុងការសិក្សាបន្ថែមត្រូវបានបង្ហាញ កោសិកាមហារីកពោះវៀនដែលកំពុងលូតលាស់ត្រូវបានផ្អាកដំណើរការ ខណៈអ្នកជំងឺបានទទួលទានផ្សិតជាប្រចាំចំនួន២ដងក្នុង១ថ្ងៃស្មើរនឹង១៨ក្រាម។
២. សារ៉ាយសមុទ្រ៖ តាមការចុះផ្សាយរបស់គេហទំព័រ medicalnewstoday.com បង្ហាញយ៉ាងជាក់ច្បាស់ថា សារធាតុ បេតាគ្លូខេន (Beta-Glucan) គួបផ្សំនឹងវីតាមីនផ្សេងទៀត និងជាប្រភពសម្បូរជាតិដែកនិងអ៊ីយ៉ូតផងនោះ មានសមត្ថភាពជួយដល់មុខងារទីរ៉ូអ៊ីត កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជម្រុញមុខងារសុខភាពពោះវៀន សម្រកទម្ងន់ និងការពារបេះដូង។
៣. ស្រូវសាលី៖ ស្រូវសាលី គឺជាប្រភពនៃ បេតាគ្លូខេន (Beta-Glucan) ដែលមានលក្ខណៈពិសេសអាចជួយសម្រួលដល់អ្នកមានបញ្ហាស្ត្រេស ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ រលាកសន្លាក់រ៉ាំរ៉ៃ ដំបៅឬរលាកពោះវៀនជាដើម។ ជាពិសេសស្រូវសាលី គឺជារបបអាហារល្អបំផុតសម្រាប់អ្នកកំពុងសម្រកគីឡូ និងគ្រប់គ្រងតុល្យភាពទម្ងន់។
៤. សណ្តែក៖ សណ្តែកមានផ្ទុកអាស៊ីតអាមីណូដែលជាប្លុកប្រូតេអ៊ីនផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ដល់សារពាង្គកាយ ចូលទៅបង្កើតជាលិកាថ្មីៗឱ្យសរីរាង្គគ្រប់ផ្នែកមានការលូតលាស់ល្អ ដោយមានដូចជា ឆ្អឹង សាច់ដុំ សក់ ស្បែក និងគ្រាប់ឈាមជាដើម។ កម្រិត បេតាគ្លូខេន (Beta-Glucan) មាននៅក្នុង ជួយចំនួនដល់ខួរក្បាល បំប៉នសុខភាពបេះដូង ចរន្តឈាមរត់ និងបង្ការហារនិភ័យនៃជំងឺខ្លាញ់រុំថ្លើម។
៥. គ្រាប់ធញ្ញជាតិ៖ ប្រភេទគ្រាប់ធញ្ញជាតិដូច អង្ករសម្រូប អាល់មុន គ្រាប់ចន្ទី ... ជាប្រភព ប្រូតេអ៊ីន ជាតិសរសៃ វីតាមីន B សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែ (ជាតិដែក ស័ង្កសី ទង់ដែង និងម៉ាញ៉េស្យូម) ។ បេតាគ្លូខេន (Beta-Glucan) មាននៅក្នុងគ្រាប់ធញ្ញជាតិ ក៏មិនចាញ់ អាហារទាំង៤ខាងលើដែរ មានមុខងារជួយឆ្អឹង ភ្នែក បង្ការហានិភ័យជំងឺបេះដូង និង បំពេញខ្លាញ់ល្អក្នុងសរីរាង្គទាំងមូល។
ដោយឡែកប្រសិនបើ អ្នកជាប្រភេទក្រុមមនុស្សរើសអាហារ ឬពិបាកចាយពេលវេលា លើការរៀបចំអាហារសុខភាពប្រចាំថ្ងៃដែលសម្បូរទៅដោយ សារធាតុបេតាគ្លូខេន (Beta-Glucan)។ លោកអ្នកអាចជ្រើសយកនូវប្រភេទអាហារបំប៉នសុខភាពដើម្បីទទួលទានបាន ពីព្រោះក្រុមហ៊ុន ក្រុមហ៊ុន Manihon Cambodia មានប្រភេទអាហារបំប៉នសុខភាពត្រូវនឹងមនុស្សគ្រប់ស្រទាប់វ័យ មិនថា ក្មេង ចាស់ យុវវ័យ ប្រុសស្រីឡើយ។ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់បន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈផេកដែលមានឈ្មោះថា ម៉ាហូ Maho ឬលេខទូរស័ព្ទ 077758222 /093758222 /0978274222 ៕