កីឡា
អ្នកជំនាញថា ទម្លាប់ទាំង៤ ពេលព្រឹកនេះ ជួយអ្នករំលាយជាតិខ្លាញ់មើលទៅរាងស្លីម
Tror Sopheap
August 6 2023
14.7 K views

សព្វថ្ងៃនេះ មនុស្សភាគច្រើនស្រ្តេស ចាប់ផ្តើមហូបអាហារកំដរអារម្មណ៍ និងមានថាមពលឡើងវិញ។ អ្នកធាត់ប្រឈមនឹងជំងឺលើសឈាម និងគាំងបេះដូងលឿនផងដែរ។ ទម្លាប់ទាំង ៤ខាងក្រោមនេះ មានប្រសិទ្ធភាពជួយការពារអ្នកកុំឱ្យធាត់ ឬលើសគីឡូ។ ទម្លាប់នីមួយៗ គ្រាន់តែចំណាយពេលព្រឹកបន្តិច ជួយទាំងរាងកាយ និងអារម្មណ៍រីករាយដែរ។

១.ពិសារទឹកឱ្យបានច្រើន៖ មានប្រជាជនខ្មែរយើងមួយចំនួន ពួកគាត់មិនសូវពិសារទឹកឱ្យបានគ្រប់គ្រាន់នោះទេ។ ការ​ចាប់​ផ្ដើម​ពេល​ព្រឹកជាមួយ​ទឹក​មួយ​កែវ ឬ​ពីរ​កែវ​ ​ជា​វិធី​ងាយ​ស្រួល​ក្នុង​ការលើក​កម្ពស់សុខភាព និង​ការ​សម្រក​ទម្ងន់ ។ ជាតិទឹកនេះ ក៏ជួយដុតបំផ្លាញកាឡូរីពីរាងកាយរបស់អ្នកដែរ។

២.ហាត់ប្រាណ៖ លោក Matthew Kelly បាននិយាយថា “អានដើម្បីចិញ្ចឹមខួរក្បាល និងហាត់ប្រាណ ដើម្បីការពាររាងកាយឱ្យរឹងមាំ។” ការធ្វើលំហាត់ប្រាណនេះ មិនត្រឹមតែជួយរាងកាយរបស់អ្នកទេ ជួយដល់ចិត្តគំនិតបានល្អ និងរាងកាយអ្នកក៏ស្រកជាតិខ្លាញ់ផងដែរ។ បើសុខភាពរាងកាយអ្នកមានបញ្ហា ចិត្តគំនិតក៏ពិបាកធ្វើការដែរ។

៣. គ្រាប់ជី៖ តាមលោក Deepti Lokesappa ជាអ្នកស្រាវជ្រាវចំណីអាហារនិងអាហារូបត្ថម្ភ និងជាទីប្រឹក្សាជាន់ខ្ពស់ឯកទេសអាហាររូបត្ថម្ភនៅមន្ទីរពេទ្យMotherhood បានប្រាប់ថា គ្រាប់ជីអាចជួយឱ្យស្រកគីឡូ ពីព្រោះនៅក្នុងគ្រាប់ជីវាសម្បូរទៅដោយ កាបូនអ៊ីដ្រាត ជាតិសរសៃខ្ពស់ ទប់ស្កាត់ចំណង់អាហារ ធ្វើឱ្យអ្នកដែលផឹកមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនងាយឃ្លានអាហារផ្តេសផ្តាស។ គួរទទួលទានជាមួយទឹកដោះគោស្រស់ ឬក្រឡុកលាយជាមួយផ្លែឈើដើម្បីបង្កើនរសជាតិ ក្នុង១ថ្ងៃអ្នកគួរទទួលទានគ្រាប់ជីត្រឹមបរិមាណ២ស្លាបព្រាតូចល្មមបានហើយ(គិតពីចំនួនគ្រាប់ជីដែលមិនទាន់បានត្រាំទឹក)។

៤.ផ្លែប័រ( Avocado)៖ លោក​ Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រ ពេលព្រឹកគឺល្អខ្លាំងណាស់។ ផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ​ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ៕

អត្ថបទដោយ៖ ទ្រ​ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2534

អត្ថបទទាក់ទង

#កីឡា

លោកគ្រូ រាវី បញ្ជាក់ថា ចង់សម្រកគីឡូ អ្នកគួរធ្វើបែបនេះ កុំឱ្យក្រពះចេះតែឃ្លាន
Tror Sopheap
April 23 2025
882 views

#កីឡា

កុំរវល់រកស៊ីពេក! អ្នកគួរធ្វើទម្លាប់ ១នេះ ពង្រឹងសុខភាពឱ្យអ្នករកស៊ីកើនចំណូល
Tror Sopheap
April 23 2025
119 views

#កីឡា

១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ
Tror Sopheap
April 4 2025
381 views

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.7 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
93 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
1 K views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
318 views

#កុមារ

ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់
Tror Sopheap
May 3 2025
312 views

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
266 views

#ជំងឺ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
May 3 2025
215 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
213 views
អត្ថបទថ្មីៗ
#ព័ត៌មានMay 7 2025
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
#ចិត្តសាស្ត្រMay 5 2025
លោក Vex King បញ្ជាក់ថា អ្នកគិតនិងចាយពេលធ្វើរឿងបែបនេះ ផ្លូវចិត្តកាន់តែល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia