ភេសជ្ជៈសម្រកគីឡូ4មុខ ស្រូបខ្លាញ់អាក្រក់ ប៉ូវសម្រស់មិនងាយចាស់ ចង់សម្រកគីឡូគួរផឹក
ជាការពិតណាស់ ការសម្រកគីឡូគឺមានច្រើនយ៉ាង ច្រើនបែប តែការសម្រកដែលសល្អសម្រាប់សុខភាពគឺដូចជាការផ្លាស់ប្ដូររបបអាហារ ការហាត់ប្រាណជាដើម។ ការសម្រកគីឡូមិនខុសនោះទេ តែខុសប្រសិនណាអ្នកសម្រកខុសក្បួន គឺនឹងធ្វើឱ្យអ្នកប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការហាត់ប្រាណដើម្បីសម្រកគីឡូក៏ដូចគ្នា។ គួរហាត់ឱ្យបានត្រឹមត្រូវ ញុំាអាហារឱ្យសមាមាត្រអ្វីដែលហាត់ចៀសវាងបាក់កម្លាំង គីឡូក៏មិនស្រកបែរជាចូលពេទ្យឈឺក្រពះជំនួសវិញ។
ខាងក្រោមនេះគឺជាប្រភេទភេសជ្ជៈដែលមានអត្ថប្រយោជន៍ជួយសម្រកគីឡូរបស់អ្នកមានសុខភាពល្អ មានសុវត្ថិភាពខ្ណស់។
១តែខ្មៅ៖ នៅក្នុងតែខ្មៅ មានសារធាតុដែលមានប្រយោជន៍ជួយសុខភាពរបស់អ្នក ជាពិសេសជួយសម្រកទម្ងន់បានទៀត គឺ flavonoid ។ សារធាតុមួយមានអត្ថប្រយោជន៍ជួយរំលាយខ្លាញ់ ក្នុងរាងកាយ ជាហេតុធ្វើឱ្យអ្នកឆាប់ស្រកគីឡូ។ តាមរយៈការសិក្សាលើមនុស្សស្រីចំនួន 2,734បានបញ្ចាក់ឱ្យច្បាស់ថា មនុស្សស្រីដែលញុំារបបអាហារដែលមានសារធាតុ flavonoidគ្រប់គ្រាន់ ជួយកាត់បន្ថយ ខ្លាញ់ក្នុងខ្លួនខ្លួន ដូចជាក្នុងក្បាលពោះផងដែរ។
២ទឹកធម្មតា៖ គឺមានប្រយោជន៍ជួយកាត់បន្ថយការឡើងគីឡូរបស់អ្នកបាន ។ គឺជួយសម្រកតាមរយៈការកាត់បន្ថយចំនួន អាហារដែលអ្នកបានញុំាចូលក្នុងរាងកាយ។ តាមរយៈការសិក្សាលើមនុស្សពេញវ័យដែលលើសទម្ងន់៤៨នាក់ ។ គេបានបញ្ជាក់ថាសម្រាប់អ្នកដែលផឹកទឹក មុនញុំាអាហារ៥០០មីលីលីត្ររយៈពេល១២ខែ ឃើញថាអាចស្រកគីឡូរហូតដល់៤៤%។
៣កាហ្វេ៖ កាហ្វេគឺជាភេសជ្ជៈដែលពេញនិយមមួយប្រភេទ អត្ថប្រយោជន៍របស់កាហ្វេគឺមានច្រើនណាស់ ជួយដាស់ស្មារតី រំញើចខួរក្បាល ឱ្យស្រឡះ។ លើសពីនេះកាហ្វេក៏មានប្រយោជន៍ជួយសម្រកទម្ងន់បានផងដែរ ផឹកកាហ្វេអាចជួយឱ្យអ្នកកាត់បន្ថយការឃ្លាន និងចំនួនអាហារដែលញុំាចូល។
៤តែបៃតង៖ តាមរយៈឯកសាយោង eatingwell-com បានបង្ហាញថា តែបៃតង មានប្រយោជន៍សម្រាប់សុខភាពមនុស្ស ដូចជាការពារជំងឺបេះដូង ស្ទះសរសៃឈាមក្នុងបេះដូង ការពារជំងឺទឹកនោមផ្អែមផងដែរ។ លើសពីនេះតែបៃតង ក៏មានប្រយោជន៍សម្រាប់ជួយសម្រកគីឡូដូចគ្នា។
ជាចុងក្រោយ ភេសជ្ជៈសម្រកគីឡូ៤ខាងលើ អ្នកចូលចិត្តផឹកមួយណាអាចផឹក១នឹងបាន។ ព្រោះទាំង៤នេះគឺមានប្រយោជន៍ជួយដល់សុខភាពរបស់ផងសម្រកគីឡូបានផង ថែមទាំងជួយដល់សម្រស់ផងដែរ៕
អត្ថបទដោយ៖ ធីតា
ឯកសារយោង៖ https://www.healthline.com/nutrition/weight-loss-drinks?