អាហារ
ភេសជ្ជៈ៣មុខ ជួយគ្មានទាស់បញ្ហាស្បែក លាងជាតិពុលចេញពីខ្លួន ជំនួយមុខងារតម្រងនោម
Thida Pet
March 15 2023
7.7 K views

នរណាខ្លះចូលចិត្តផឹកភេសជ្ជៈរាល់ថ្ងៃ? ដូច្នេះដើម្បីកុំឱ្យខាត រកប្រភេទភេសជ្ជៈដែលផឹកទៅជួយគ្មានទាស់បញ្ហាស្បែកស្រអាប់ ជំងឺស្បែក ជួយលាងជាតិពុលចេញពីខាងក្នុងខ្លួន ប្រឆាំងបាក់តេរីអាក្រក់ ជួយសម្រស់និងសុខភាពល្អ ។

ខាងក្រោយនេះជាប្រភេទភេសជ្ជៈដែលបងប្អូនអាចធ្វើញុំាដោយខ្លួនឯងបានរាល់ថ្ងៃ មិនអស់លុយច្រើន រស់ជាតិក៏ឆ្ញាញ់​អ្វីដែលពិសេសជួយសុខភាពច្រើនផ្នែក ដែលអ្នកស្រឡាញ់សុខភានស្រឡាញសម្រស់មិនគួររំលងសោះឡើយ។

១.តែក្រូចឆ្មារ+ទឹកឃ្មុំ៖ ភេសជ្ជៈលាយគ្នា១មុខនេះ មានប្រយោជន៍មហាសាលជួយដល់ស្បែកលោកអ្នកកំពុងមានបញ្ហា។ តាមការវិភាគឱសថស្ថានធម្មជាតិ ភេសជ្ជៈតែក្រូចឆ្មារ+ទឹកឃ្មុំអាចជួយព្យាបាលទប់ស្កាត់ ការកើតរោគផ្សិត ប្រឆាំងការកើតជំងឺស្បែក។ មួយវិញទៀត វីតាមីនស៊ី​ ក្នុងផ្លែក្រូចអាចជួយឱ្យស្បែកក្មេងជាងវ័យ ចំណែកទឹកឃ្មុំវិញជួយកម្ចាត់បាក់តេរី ការរលាកផ្សេងៗលើស្បែក កាត់ជាតិប្រេងលើសលើស្បែកបាន ។

២.ទឹក Cranberry៖ ការស្រាវជ្រាវបានបង្ហាញថា Cranberry អាចជួយប្រឆាំងនឹងការឆ្លងមេរោគផ្លូវទឹកនោម ដោយវាបានជួយកាត់បន្ថយការស្អិតរបស់បាក់តេរីទៅនឹងប្លោកនោម និងបង្ហួរនោម។ វាមានប្រយោជន៍សម្រាប់ការសម្អាតតម្រងនោមនៃការកើនឡើងជាតិកាល់ស្យូមអូសាលែត (oxalate) លើស ដែលវាបានរួមចំណែកដ៏សំខាន់មួយចំពោះការកើតមានក្រួសក្នុងតម្រងនោម។

៣.ទឹកផ្លែតាសក់៖ គឺជាប្រភេទបន្លែ ធម្មជាតិដែលមានប្រយោជន៍សម្រាប់ជួយផ្ដល់ជាតិទឹកដល់ស្បែក ជួយស្បែកលោកអ្នកភ្លឺរលោង មានសំណើរចេញពីខាងក្នុង រួមទាំងជួយបណ្ដេញជាតិពុលអាក្រក់ចេញពីរាងកាយដូចគ្នា។

របៀបផឹកទឹកតាសក់៖ អាចផឹក៣កែងក្នុង១ថ្ងៃបាន តែផឹកពេលព្រឹកព្រលឹមគឺមាន​ប្រសិទ្ធភាពខ្ពស់ជាងគេ។

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ជំងឺFebruary 23 2025
អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia