ចិត្តសាស្ត្រ
ឆាប់ភ្លេចមែនទេ! ទម្លាប់ ៣នេះ ជួយដាស់ខួរក្បាលអ្នកគិតរហ័ស និងចងចាំដល់ចាស់
Tror Sopheap
August 3 2023
4.3 K views

មនុស្សមួយចំនួនបានបំផ្លាញខួរក្បាលដោយទម្លាប់អាក្រក់មួយចំនួនដូចជាផឹកស្រា ធ្វើកិច្ចការអត់ផ្តោតអារម្មណ៍ គ្មានលំហាត់ប្រាណ និងបញ្ហាផ្លូវចិត្តជាដើម។ មានទម្លាប់ច្រើនថែមដែលធ្វើឱ្យអ្នកចាស់ឡើងគិតអ្វីក៏អត់ចេញចម្លើយដែរ។ បើសិនបងប្អូនមានរោគសញ្ញាខួរក្បាលឆាប់ភ្លេច គិតយឺតនោះ និងឈឺក្បាលនោះ អ្នកមកសាកទម្លាប់ ៣នេះ ជួយខួរក្បាលគិតបានលឿនរហ័សលឿនជាងមុនផងដែរ។

១. មុនចូលគេងធ្វើរឿងមួយនេះសិន បានគេងស្ងប់៖ វេជ្ជបណ្ឌិត Tara Swart Bieber ជាអ្នកជំនាញខាងសរសៃប្រសាទប្រាប់ថា គាត់មិនដែលមើលទូរស័ព្ទដៃ មើល Instagram  និងមើលទូរទស្សន៍មុនពេលចូលគេងនោះទេ វាអត់ល្អដល់ខួរក្បាលនោះទេ។ ផ្ទុយទៅវិញ លោកស្រីព្យាយាមសមាធិមុនចូលគេង វាជួយការផ្តោតអារម្មណ៍ និងរក្សាគិតបានលឿន។ ជាពិសេសការសមាធិនេះ ធ្វើឱ្យចិត្តស្ងប់គេងលក់ស្រួល។ ព្រោះមនុស្សត្រូវការគេរយៈពេល ៨ម៉ោងក្នុងមួយយប់ ដើម្បីឱ្យខួរក្បាលសម្រាកបានល្អ។​ បើមុនចូលគេង ចិត្តអ្នកអត់ស្ងប់ទេ ទោះបីគេងច្រើនម៉ោង ក៏អ្នកមានអារម្មណ៍ថាគេងអត់ឆ្អែតដែរ។

២.កាហ្វេ៖ យោងតាមសាព័ត៌មាន CNET បានចុះផ្សាយថា ការមានទម្លាប់ផឹកកាហ្វេ ឬតែពេលភ្ញាក់ពីគេង ជួយប៉ូវខួរក្បាលអង្គចងចាំបានលឿន។ អ្នកស្រាវជ្រាវបានកត់សម្គាល់ពីសមត្ថភាពរបស់ជាតិកាហ្វេអ៊ីនក្នុងការបង្កើនសមត្ថភាពដំណើរការរបស់ខួរក្បាលដែលផ្ទុកជាតិកាហ្វេ មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើនជួយទ្រទ្រង់សុខភាពខួរក្បាល។

៣. ទម្លាប់អានជាប្រចាំ៖  លោក Bill Gates ដែលធ្វើឱ្យគាត់ចូលចិត្តហើយអនុវត្តពេញមួយជីវិតអត់ចេះធុញនោះគឺការអានសៀវភៅនេះឯង។ បើនិយាយពីអានវិញ គាត់អាននៅគ្រប់ទីកន្លែងដែលអាចអានបានដូចជា កន្លែងធ្វើការ អានតាមឡាន និងមុនចូលគេងមួយម៉ោងគាត់អាន ដើម្បីគេងលក់ស្រួល។ តាមអ្នកវិទ្យាសាស្រ្តក៏ទទួលស្គាល់ថា ការអានជាវិធីបណ្តុះខួរក្បាលឱ្យមានសម្បូរគំនិតច្នៃប្រឌិតល្អៗ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2459

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

រឿង៧ បានលាក់ការសម្ងាត់ពីមហាសេដ្ឋីទី១ លោក ម៉ាស កម្រមានអ្នកដឹង
Tror Sopheap
March 25 2025
107 views

#ចិត្តសាស្ត្រ

លោក លី កុំកុំ ថា ២វិធីនេះ កុំឱ្យអ្នកស្រ្តេស តានតឹងខ្លាំងក្នុងការរកស៊ីនិងធ្វើការ
Tror Sopheap
March 20 2025
230 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនថា ៣ទម្លាប់ជួយអ្នករស់នៅអាយុវែង គ្មានជំងឺ គ្មានស្រ្តេស
Tror Sopheap
March 13 2025
3.5 K views

#ចិត្តសាស្ត្រ

២ទម្លាប់នេះជួយស្រង់ផ្លូវចិត្ត ស្រង់ក្តីសង្ឃឹមរបស់អ្នកឡើងមកវិញ
Tror Sopheap
March 12 2025
343 views

#ចិត្តសាស្ត្រ

4វិធីងាយៗ សម្រួលចិត្តរបស់អ្នកឱ្យស្ងប់ គេងលក់ស្រួលទល់ភ្លឺ
Tror Sopheap
March 11 2025
1.2 K views

#ចិត្តសាស្ត្រ

តាមសិក្សាថា រួមភេ.ទ១ មុនចូលគេងអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
Tror Sopheap
March 10 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia