លោកវេជ្ជបណ្ឌិតគួចម៉េងលីមានប្រសាសន៏ថា ពលរដ្ឋគួរពិនិត្យសុខភាពឱ្យបានយ៉ាងតិច៦ខែទៅ១ឆ្នាំម្តង, បានជាគេឱ្យទៅពិនិត្យសុខភាពតាមដាន ផ្នែកសំខាន់ៗនៃរាងកាយនេះរាប់ចាប់ពីបំពង់ក ថ្លើម ក្រពះ ដើម្បីដឹងថាយើងអាចមានរោគសញ្ញាអ្វីឬទើបចាប់ផ្តើមកើតនូវជំងឺណាមួយឬជំងឺសាហាវៗដូចជាដុំសាច់ឬដុំមហារីកឬទេ ដើម្បីងាយស្រួលការពារទុកមុន។ ហើយថ្ងៃនេះក្រុមការងារចាបបៃតង សូមណែនាំមន្ទីរពេទ្យ៣ដែលលោកអ្នកអាចទៅពិនិត្យសុខភាពបាន។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញគឺជាបងប្អូនរបស់មន្ទីរពេទ្យបាងកកប្រទេសថៃដែលជាមន្ទីរពេទ្យ២ក្នុងចំណោមមន្ទីរពេទ្យទាំង៤៨របស់ក្រុមហ៊ុនBangkok Dusit Medical Services Public Co.,Ltd (BDMS)នៅក្នុងប្រទេសថៃនិងប្រទេសខ្មែរ។ BDMSគឺជាក្រុមហ៊ុនមន្ទីរពេទ្យឈានមុខគេនៅក្នុងប្រទេសថៃ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៩ជាមន្ទីរពេទ្យតូចមួយរហូតក្លាយខ្លួនជាមន្ទីរពេទ្យដែលធំជាងគេបង្អស់និងមានកិត្យានុភាពបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានមន្ទីរពេទ្យនិងគ្លីនិកឈានមុខគេលំដាក់អន្តរជាតិមន្ទីរពេទ្យផាយ៉ាថៃជាដើម។
មន្ទីរពេទ្យរ៉ូលយ៉ាល់ភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅក្នុងទីក្រុងភ្នំពេញ។ យោងតាមការឱ្យដឹងរបស់មន្ទីរពេទ្យរ៉ូលយ៉ាល់ភ្នំពេញ (Royal Phnom Penh Hospital) បានឱ្យដឹងថា កញ្ចប់ពិនិត្យសុខភាពអាស្រ័យលើអាយុរបស់យើងម្នាក់ៗ ហើយសេវាកម្មពិនិត្យក៏អាស្រ័យទៅតាមនោះដែរ។ សម្រាប់អ្នកពិនិត្យសុខភាពអាយុក្រោម៣០ឆ្នាំ(ស្រី ប្រុស) ពិនិត្យម្តងអស់១១៥ដុល្លារ។ អាយុចន្លោះពី៣០ដល់៤០ឆ្នាំ កញ្ចប់ពិនិត្យសុខភាព តម្លៃ៣១៥ដុល្លារ ចំណែកអ្នកមានអាយុចាប់ពី៤០ឆ្នាំឡើងចំពោះបុរស តម្លៃ៥៣៥ ចំណែកស្ត្រីវិញ ៦៨៥ដុល្លារ។
លើសពីនេះមានគ្លីនិកឯកទេសមួយទៀតគឺគ្លីនិកអេគីប ដែលជាគ្លីនិកឯកទេស ជំងឺថ្លើម ជំងឺក្រពះ ជំងឺពោះវៀន និងជំងឺឬសដូងបាត ដែលមានគ្រូពេទ្យឯកទេសមួយសាខាចំនួន១២នាក់ និងមាន២សាខាក្នុងទីក្រុងភ្នំពេញ។អ្វីដែលពិសេសនៃមន្ទីរពេទ្យក្នុងស្រុកមួយនេះគឺបានបង្កើតឡើងដោយគ្រូពេទ្យឯកទេសខ្មែរចំនួន៤រូបដែលមានឯកទេសជំនាញនិងបញ្ចប់ការសិក្សាមកពីបរទេស។ លោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ដែលជាវេជ្ជបណ្ឌិតជំនាញបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតផងនិងជានាយកគ្រប់គ្រងនៅគ្លីនិកអេគីបផង បានផ្តល់បទសម្ភាសជាមួយក្រុមកាងារចាបបៃតងអំពីសេវាកម្មគ្លីនិកដែលលោកជឿជាក់ថា អាចជួយដោះស្រាយបញ្ហាសុខភាពប្រជាជនបានយ៉ាងមានប្រសិទ្ធភាពនិងអាចជួយសន្សំសំចៃឱ្យប្រជាជនបានទៀតផង។
ក្នុងនោះ អាគីប ក៏មានសេវាកម្មពិនិត្យសុខភាពទាំងបុរស ស្រ្តី គ្រប់វ័យ ទាំងសុខភាពទូទៅនិងរោគផ្សេងៗដែលជាតម្រូវការរបស់បងប្អូនគ្រប់វ័យ។ រឺឯតម្លៃវិញ សម្រាប់ការពិនិត្យសុខភាពជំងឺថ្លើម មានតម្លៃ៨៥$ក្នុងការពិនិត្យមួយដង, ចំណែកឯការពិនិត្យសុខភាពទៅលើ កញ្ចប់ជំងឺក្រពះទាំងអស់វិញ មានតម្លៃ១៨០$ក្នុងការពិនិត្យមួយដង។ សម្រាប់ការពិនិត្យទៅលើ កញ្ចប់ជំងឺពោះវៀន មានតម្លៃ១៩៥$ក្នុងការពិនិត្យមួយដង នៅក្នុងនោះក៏មានការពិនិត្យ កញ្ចប់ជំងឺមហារីក មានតម្លៃ៣៤៥$ និងមានជំងឺផ្សេងៗទៀតផងដែរ៕