ការទទួលទានអាហារក្នុងកម្រិតសមល្មមអាចនាំឱ្យរាងកាយមានសុខភាពល្អ ប៉ុន្តែផ្ទុយទៅវិញទម្លាប់នៃការទទួលទានអាហារមិនល្អទាំង៥ នេះគឺ នឹងនាំឱ្យអ្នកងាយប៉ះពាល់ដល់សុខភាព និងបង្កជំងឺធ្ងន់ធ្ងរ។
ទន្ទឹមនឹងគ្នានេះដែលអ្នកគួរតែកែប្រែទម្លាប់ទាំងនេះចេញ ដើម្បីធ្វើឱ្យសុខភាពល្អមានស្នាមញញឹមក្នុងការរស់នៅកាន់តែប្រសើរ និងមានស្នាមញញឹម។
ទម្លាប់ខ្ជិលរបស់មនុស្សក្នុងការរស់នៅទាំង ៥នេះ ធ្វើឱ្យខាតបង់ដល់សុខភាពជាខ្លាំង និងបង្កជំងឺច្រើនមុខ៖
១.ការញុំាអាហារលឿនពេក
នៅក្នុងយុគសម័យនៃជីវិតកំពុងតែដំណើរការអភិវឌ្ឍលឿនទៅមុខ ការងារកាន់តែរវល់ អ្វីៗគ្រប់យ៉ាងត្រូវលឿនទៅតាមនោះផងដែរ ដូចជាការញុំាអាហារ និងផឹកទឹកមានការប្រញាប់ បែបនេះទើបធ្វើឱ្យមនុស្សមានជាញុំាអាហារយ៉ាងលឿន និងរហ័ស ប៉ុន្តែវានឹងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក្នុងរយៈពេលខ្លីនោះទេ តែការរលាករុំារ៉ៃនឹងលេចឡើងក្នុងរយៈពេលខាងមុខ ដែលអាចបណ្តាលឱ្យខូចខាតដល់ភ្នាស ក្រពះ ពោះវៀន បេះដូង និងបំពង់អាហារធ្វើឱ្យខូចដល់បំពង់រំលាយអាហារក្នុងករណីធ្ងន់ធ្ងរវាក៏នឹងបង្កឱ្យមានជំងឺមហារីកទៀតផង។
២.ការញ៉ាំអាហារទាំងក្តៅ
ជារៀងរាល់ថ្ងៃពួកគេកំពុងតែសប្បាយនឹងការជួបជុំនឹងទទួលអាហារយ៉ាងរីករាយ ប៉ុន្តែអាហារដែលគេកំពុងទទួលទានមានសារភាពក្ដៅ ទើបចេញពីឆ្នាំង បែបជាពួកគេព្យាយាមញុំាទៅវិញ អ្នកត្រូវដឹងថាអាហារក្ដៅអាចធ្វើឱ្យប៉ះពាល់ រលាក និងបំផ្លាញស្រទាប់បំពង់អាហារ ដែលងាយនឹងវិវត្តទៅជាជំងឺមហារីកធ្ងន់ធ្ងរ។ ដូច្នេះអ្នកមិនគួរទទួលទានអាហារក្ដៅពេក ឬក៏ត្រជាក់ពេកទេ អ្នកត្រូវទទួលទានអាហារដែលមានសីតុណ្ហភាពក្ដៅល្មម។
៣.ការផឹកគ្រឿងស្រវឹងច្រើនពេក
សព្វថ្ងៃនេះជីវិតរបស់មនុស្សជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រឿងស្រវឹង ដោយសារតែនេះគឺជាចំណង់ចំណូលចិត្តរបស់ពួកគេ។ ការផឹកសូរាលើសលប់ពេកអាចបណ្តាលឱ្យខូចខាតយ៉ាងខ្លាំងដល់ជាលិកា និងកោសិកាផ្សេងៗនៃរាងកាយរបស់មនុស្ស បន្ទាប់មកធ្វើឱ្យខូចខាតដល់ប្រព័ន្ធរាងកាយទាំងមូល ហើយលទ្ធភាពដែលនឹកស្មានមិនដល់នោះគឺ វាបណ្ដាលឱ្យកើតមានជំងឺមហារីកខ្ពស់ណាស់។
៤.ការញុំាអាហារដែលខូច(គ្មានអនាម័យ)
បន្ទាប់ពីអាហារខូចគុណភាពហើយ ផ្សិត ឬសារធាតុពុលដែលគេតែងហៅថាអេផ្លាតុកស៊ីន វាតែងមានផ្ទុកនៅក្នុង ពោត សណ្ដែកដី និងគ្រប់ធញ្ញជាតិផ្សេងៗទៀត។ មិនតែប៉ុណ្ណោះទេ ប្រភេទនៃសារជាតិពុលនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយក៏បានលើកឡើងផងដែលថា សារធាតុនេះមានឥទ្ធិពលងាយបង្កឱ្យកើតមានជំងឺមហារីក និងបណ្ដាលឱ្យស្លាប់ផងដែរ។
៥.ការញុំាអាហារច្រើនពេក
ការញុំាអាហារច្រើនក្នុងពេលតែមួយនឹងបង្កឱ្យមានការខូចខាតដល់ក្រពះ ហើយវានឹងបណ្តាលឱ្យមានបញ្ហាក្រពះ ពោះវៀន ដោយគ្មានវិធីស្តារការខូចខាត និងដំណើរការធម្មតាឡើយវិញរបស់ក្រពះទេហើយបង្កឱ្យកើតមានជំងឺច្រើនមុខ ជាពិសេជំងឺមហារីកតែម្ដង។
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍