កីឡា
Yeon Woo Jhi ផ្តាស់ប្តូរខ្លួនពីស្ត្រីទន់ខ្សោយ ក្លាយជានារីកាយវប្បកម្មលំដាប់ពិភពលោក
Tror Sopheap
September 9 2020
744 views

ការហាត់កាយវប្បកម្ម និងសុខភាពល្អ មិនមែនជារឿងងាយនោះទេ វាត្រូវការភាពអត់ធ្មត់ក្នុងការថែរក្សាវា និងការព្យាយាមធ្វើវាជាប្រចាំ។ ស្រ្តី Yeon Woo Jhi បានជម្នះលើខ្លួនឯង ដើម្បីសម្រេចគោលដៅរបស់គាត់។ គាត់ជាមនុស្សមានការតស៊ូពីស្រ្តីទាន់ខ្សោយ បានក្លាយជាស្រ្តីល្បីក្នុងប្រទេសកូរ៉េខាងត្បូង។ តើគាត់បានប្រែក្លាយខ្លួនបែបណា?

១. កសាងភាពរឹងមាំឱ្យខ្លួនឯង

ការប្រែក្លាយសុបិនឱ្យក្លាយជាការពិត អ្នកត្រូវជម្នះលើសម្តីអ្នកដទៃ និងជំរុញខ្លួនឯងឱ្យធ្វើដំណើរទៅមុខជានិច្ច។ មានរឿងស្រ្តីកាយវប្បកម្មម្នាក់ គាត់ឈ្មោះថា Yeon Woo Jhi មូលហេតុដែលគាត់ចាប់ផ្តើមធ្វើលំហាត់ប្រាណ គាត់ជាមនុស្សបាក់ទឹកចិត្តកម្រិតធ្ងន់ មានភាពស្គមស្គាំង ខ្លាចសង្គម និងសុខភាពមិនល្អ ហើយគាត់បាននិយាយថា “ក្នុងពេលនោះ ខ្ញុំចង់បានសាច់ដុំធំ ហើយខ្ញុំជំរុញខ្លួនឯងទៅក្លឹបហាត់ប្រាណ ក្នុងពេលតែមួយ។” ការហាត់ប្រាណនេះ បានធ្វើឱ្យគាត់មានកម្លាំងចិត្ត មានសុខល្អ និងមានទំនុកចិត្តលើខ្លួនឯង។ គាត់តែងហ្វឹកហាត់ជាប្រចាំថ្ងៃ ទោះបីមានការលំបាក គាត់ត្រូវតែមានការអត់ធ្មត់ ដើម្បីកសាងភាពរឹងមាំឱ្យខ្លួនឯងឱ្យបាន។

២. ការធ្វើដំណើរទៅរកក្តីសុបិន

ស្ត្រី Yeon Woo Jhi បាននិយាយថា “ពីដំបូងខ្ញុំមិនមែនជាអ្នកលេងកាយវប្បកម្មទេ គឺខ្ញុំទៅហាត់ប្រាណដើម្បីព្យាបាលជំងឺភាពទន់ខ្សោយតែប៉ុណ្ណោះ! ពេលខ្ញុំទទួលបានជំនួយពីលោក Chris Cormier ឱ្យចូលរួមប្រកួតកីឡាកាយវប្បកាយ ហើយខ្ញុំបានចាប់ផ្តើមធ្វើវា។” គាត់ជាស្រ្តីបានរកឃើញគោលបំណងរបស់ខ្លួន។ គាត់បានបន្តថា “ ខ្ញុំពិតជារំភើបនឹងការហាត់កាយវប្បកម្មនេះ ទោះបីមានមនុស្សភាគច្រើនប្រាប់ខ្ញុំថា ខ្ញុំជាមនុស្សឆ្កួត ហើយវាមិនទៅរួចនោះទេ ប៉ុន្តែខ្ញុំបានឈ្នះក្នុងការប្រកួតប្រជែងដំបូង។” ពេលនោះស្រ្តីកាយវប្បកម្ម មិនសូវមានការគាំទ្រពីក្រុមគ្រួសារ និងមិត្តភត្តិរបស់គាត់ប៉ុន្មានទេ តែក្តីសុបិនរបស់គាត់ បានជំរុញឱ្យគាត់ត្រូវតែធ្វើវា រហូតគាត់មានលទ្ធផលក្នុងជិវិតនេះ។

ពេលគាត់ប្រកួតកីឡាកាយវប្បកាយប្រចាំឆ្នាំ NPC ឆ្នាំ ២០១១ គាត់បាននិយាយថា “ខ្ញុំជាអត្តពលិកតូចជាងគេ ហើយខ្ញុំមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្ត ពេលដឹងថា ខ្ញុំបានលេខ ២ ក្នុងចំណោមស្រ្តីទាំងនោះ។” ស្រ្តី Yeon Woo Jhi នេះ បានឈ្នះម្តងហើយ ម្តងទៀត។ គាត់ជាមនុស្សម្នាក់បានធ្វើវិបត្តិផ្លួវចិត្ត ប្រែក្លាយវាទៅជាគោលបំមណងជីវិត។ គាត់បាននិយាយថា “ខ្ញុំមិនអាចរស់ដោយគ្មានវាបានទេ” ពីព្រោះការហាត់កាយវប្បកម្មនេះ បានធ្វឱ្យជីវិតរបស់គាត់មានភាពល្អប្រសើរឡើង។ នៅពីក្រោយភាពជោគជ័យរបស់គាត់ មានរឿងរ៉ាវលំបាកៗ ជាច្រើន ដែលគាត់បានឆ្លងកាត់ ហើយមកដល់ពេលនេះ គាត់ជាស្រ្តីដែលសង្គមទទួលស្គាល់រូបគាត់ ជាស្រ្តីកាយវប្បកម្មដ៏អស្ចារ្យម្នាក់របស់កូរ៉េខាងត្បូង។

ពេលអ្នកបាក់កម្លាំងចិត្ត អ្នកអាចទៅសាកល្បងហាត់ប្រាណ អ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើង និងមានសុខភាពល្អទៀតផង។ អ្នកអាចរៀនពីមេរៀនមួយបានថា ពេលអ្នកមានវិបត្តិ អ្នកត្រូវចេះឆ្នៃវា ឱ្យជាប្រយោជន៍ ដូចជាសុសិតមួយថា ក្នុងវិបត្តិតែងមានឱកាសល្អ។

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2495

អត្ថបទទាក់ទង

#កីឡា

១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ
Tror Sopheap
April 4 2025
377 views

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.7 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
91 views

#កីឡា

មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
Tror Sopheap
January 17 2025
1.7 K views

#កីឡា

គួរឱ្យភ្ញាក់ផ្អើលការធ្វើលំហាត់ប្រាណ អាចការពារជំងឺតម្រងនោម និងទឹកនោមផ្អែម
Tror Sopheap
January 14 2025
1.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក
#សម្រស់April 11 2025
ចង់ស្អាត? ញ៉ាំអាហារនេះជួយស្បែកអ្នកផលិតខូឡាជែនឱ្យក្មេងជាងវ័យស្បែកភ្លឺថ្លា
#ជំងឺApril 11 2025
ហានិភ័យ! បុរសៗ មានទម្លាប់ ៦នេះ ច្បាស់ជាគ្មានកូនប្រើនឹងគេទេ
#ចិត្តសាស្ត្រApril 10 2025
៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
#ចិត្តសាស្ត្រApril 10 2025
ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia