អាហារ
បន្លែពណ៌លឿង៥ប្រភេទផ្ទុកសារធាតុប្រឆាំងពិសេស កាត់ផ្តាច់ឫសដូងបាត ការពារលើសឈាម
Mourn Kunthea
June 28 2023
2.7 K views

នៅលើទីផ្សារគឺមានលក់បន្លែជាច្រើនប្រភេទខុសៗពីគ្នា ប៉ុន្តែបន្លែទាំងអស់នោះគេបានចាត់ទៅតាមក្រុមនីមួយៗដូចជា ក្រុមបន្លែពណ៌ស បន្លែពណ៌ក្រហម បន្លែពណ៌ស្វាយ បន្លែពណ៌លឿង...ជាដើមទៅតាមពណ៌ផ្សេងៗ។ ក្នុងនោះដែរ គេបានសិក្សារកឃើញថា ក្រុមបន្លែបណ៌លឿងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងជាបន្លែផ្សេងៗ ជាពិសេសគឺកាត់ផ្តាច់ឫសដូងបាត និងទប់សម្ពាធឈាមកុំឱ្យលើស។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ healthline វេជ្ជបណ្ឌិត Sedra Jundi ឯកទេសផ្នែកចំណីអាហារបានបញ្ជាក់ថា នៅក្នុងបន្លពណ៌លឿងមានផ្ទុកនូវសារធាតុ សរសៃ ជាតិដែក ប្រឆាំងអុកស៊ីតកម្ម ការពារជំងឺលើសសម្ពាធឈាម បំពេញគ្រាប់ឈាមក្រហមក្នុងខ្លួន ពិសេសគឺល្អបំផុតសម្រាប់អ្នកមានបញ្ហាឫសដូងបាត។ បន្លែពណ៌លឿងទាំង៥ដែលផ្ទុកសារធាតុប្រឆាំងជំងឺពិសេសមានដូចជា៖

- ម្ទេសប្លោកពណ៌លឿង៖ ម្ទេសប្លោក៣ពូជខុសគ្នាគឺពណ៌ក្រហម ពណ៌ទឹកក្រូច និងពណ៌លឿង។ គេបានសិក្សារកឃើញថា ម្ទេសប្លោកពណ៌លឿងគឺមានផ្ទុកសារធាតុ វីតាមីន A និង C ទប់ស្កាត់កុំឱ្យលើសសម្ពាធឈាម។

Yellow Bell Pepper (2 Pack) – Bonnie Plants

- ពោតពណ៌លឿង៖ វាសម្បូរទៅដោយវីតាមីន A, B និង E ក៏ដូចជាសារធាតុរ៉ែជាច្រើន។ ជួយឱ្យរាងកាយទប់ទល់នឹងបញ្ហារំលាយអាហារ ដោះស្រាយបញ្ហាទល់លាមក ជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ គ្រាប់ពោត​ពណ៌​លឿង​តូចៗ​ដែល​តម្រង់​ ​ផ្ទុក​សារធាតុ phytochemical ដែរ។ សារធាតុទាំងនេះអាចបញ្ឈប់សារធាតុបង្កមហារីកពីការឆ្លងកោសិកា ហើយសារធាតុ phytochemicals ក៏អាចជួយកោសិកាបញ្ឈប់ និងលុបបំបាត់រាល់ការផ្លាស់ប្តូរដែលស្រដៀងនឹងមហារីកផងដែរ។

ARCHAEOLOGY OF FRUITS & VEGETABLES - Corn - Chef's Mandala

- ល្ពៅ៖ នៅក្នុងសាច់ល្ពៅ២០០ក្រាមមានផ្ទុកវីតាមីន A វីតាមីន C ប្រហែល ១១ មីលីក្រាម ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក ការពារជំងឺផ្តាសាយ គ្រប់គ្រងសម្ពាធឈាម ការពារជំងឺលើសឈាម និងជួយកាត់ផ្តាច់ឫសដូងបាតផងដែរ។

Is Pumpkin a fruit or a vegetable? Here's the answer | The Times of India

- សណ្តែកពណ៌លឿង៖ គឺជាគ្រាប់ធម្មជាតិដែលមានផ្ទុកនូវសារធាតុប្រឆាំងមហារីកជាច្រើន រួមទាំងអ៊ីសូហ្វ្លាវ៉ូន សារធាតុ phytosterols ដែលរារាំងការស្រូបយកកូលេស្តេរ៉ុលដែលបណ្តាលឱ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមថយចុះ។ មិនតែប៉ុណ្ណោះជួយរក្សាកម្រិតសម្ពាធឈាមក្នុងរាងកាយឱ្យល្អ កុំឱ្យលើស។

Golden Wax Bean | Premium Garden Seeds | Hoss Tools

- ខាត់ណាលឿង៖ ខាត់ណាលឿងមានរសជាតិស្រាល ផ្អែម និងល្អិតល្អន់ ភាពខុសគ្នារវាងខាត់ណាលឿងជាមួយខាត់ណាសនិងខាត់ណាខៀវ គឺខាត់ណាលឿង ផ្ទុកសារធាតុ Beta-carotene ច្រើនជាងផ្កាខាត់ណាខៀវ មានវីតាមីន និងសារធាតុរ៉ែចាំបាច់ស្ទើរតែទាំងអស់ និងមានជាតិសរសៃខ្ពស់។ មាននាទីជំនួយទៅដល់ប្រព័ន្ធការពាររាងកាយ ប្រឆាំងជំងឺលើសឈាម ទឹកនោមផ្អែម និងការពារកុំឱ្យកើតជំងឺឫសដូងបាតផងដែរ។

ផ្កាខាត់ណាខៀវតែមួយនៅលើតុ។

សរុបជារួមមកវិញ បន្លែពណ៌លឿងទាំង៤មុខខាងលើគឺមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកឫសដូងបាត ចង់ការពារឫសដូងបាតកុំឱ្យកើត រក្សាសម្ពាធឈាមកុំឱ្យលើស។ ការញ៉ាំអាហារឱ្យបានត្រឹមត្រូវ និងការការពារខ្លួនទុកមុនជាជម្រើសដ៏ល្អបំផុត សម្រាប់បង្ការរាងកាយជាមុន ប្រៀនដូចជាយើងបានធ្វើរបបការពារជំងឺកុំឱ្យចូលមកបានអ៉ីចឹង៕

អត្ថបទដោយ៖ គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរពេទ្យឯកជនចំនួន ២កន្លែងនេះ
Tror Sopheap
February 5 2026
3.5 K views

#ជំងឺ

តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
Tror Sopheap
February 4 2026
1.9 K views

#ព័ត៌មាន

សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
1.9 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
691 views

#ព័ត៌មាន

ពេលកូនអ្នកមាន ប.ស.ស មានអត្ថប្រយោជន៍ដល់អនាគតកូនៗ ជាច្រើន
Tror Sopheap
February 5 2026
548 views

#កុមារ

លោក ឈិនឡុង លើកឡើងថា កំហុស ១នេះ ក្នុងការចិញ្ចឹមកូន ឪពុកម្តាយកុំធ្វើតាម
Tror Sopheap
February 6 2026
487 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia