ជំងឺ
ចង់រួមភេទឱ្យមានសុវត្ថិភាព ឱ្យអារម្មណ៍រំភើប ឱ្យដៃគូកាន់តែពេញចិត្ត គួរតែប្រើស្រោមអនាម័យបែបណា?
Tror Sopheap
November 19 2023
567 views

សព្វថ្ងៃនេះ មានយុវវ័យជាច្រើនចង់ស្គាល់រស់ជាតិការរួមភេទជាមួយដៃគូរបស់ខ្លួន។ សម្រាប់អ្នកដែលមានបទពិសោធន៍គ្មានបញ្ហាអ្វីនោះទេ ប៉ុន្តែចំពោះយុវវ័យដែលមិនធ្លាប់មានការរួមភេទ គួរតែស្វែងយល់បន្ថែមដើម្បីសុវត្ថិភាពក្នុងការរួមភេទ។ ជាពិសេសយុវជនថ្មីថ្មោង មានអារម្មណ៍ពុះកញ្ជ្រោលចង់រួមភេទលើកដំបូង តើគួរជ្រើសរើសស្រោមអនាម័យបែបណាឱ្យត្រូវនឹងអាប្អូនរបស់ខ្លួន ធ្វើឱ្យការរួមភេទមានអារម្មណ៍រំភើប បានយូរ និងធ្វើឱ្យដៃគូមានអារម្មណ៍កាន់តែស្រើបស្រាល។

ចំពោះការប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ ជួយឱ្យយុវវ័យគ្មានអារម្មណ៍ភ័យខ្លាចមានកូន ឆ្លងមេរោគអេដស៍ និងជំងឺឆ្លងតាមផ្លូវបន្តពូជផ្សេងៗ ផងដែរ។ ការរួមភេទជាតម្រូវការរបស់មនុស្សទូទៅ មិនអាចខ្វះបាននោះទេ។ ព្រោះវាជួយដៃគូមានសុភមង្គល អារម្មណ៍រីករាយ និងរំភើប ធ្វើឱ្យចំណងស្នេហ៍របស់ពួកគេកាន់តែមានភាពផ្អែមល្ហែម មានអារម្មណ៍ស្និទ្ធស្នាលកាន់តែខ្លាំងឡើង។ ប៉ុន្តែមានអ្នកមួយចំនួនគិតថា៖​ ការប្រើស្រោមមិនស្រួល និងរំខានអារម្មណ៍ពេលរួមភេទ។​​​​​ ផ្ទុយទៅវិញការប្រើស្រោមអនាម័យធ្វើអ្នកមានអារម្មណ៍បែបធម្មជាតិ រំភើបស្រើបស្រាល ​បើអ្នកជ្រើសរើសប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវមានស្ដង់ដារ និងមានគុណភាពខ្ពស់។

ថ្ងៃនេះខ្ញុំសូមណែនាំផលិតផលស្រោមអនាម័យ Number One ដែលធ្វើឱ្យអ្នកមានអារម្មណ៍រំភើប និងរួមភេទបានយូរ ដៃគូកាន់តែពេញចិត្ត៖

Number One Thin Love  កម្រាស់ស្ដើងខ្លាំងដូចធម្មជាតិ ធ្វើឱ្យអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយដៃគូ។

Number One Long Love​ ជួយពន្យារពេលដល់ការរួមភេទបានកាន់តែយូរជាងមុនទ្វេរដង។

Number One Dotted Love ផ្ទៃស្រោមមានសភាពគ្រើម ធ្វើឱ្យដៃគូ កាន់តែពេញចិត្តទ្វេរដង។

កាន់តែពិសេសជាងនេះទៅទៀត ធ្វើអោយយើងមិនអាចបំភ្លេចបាននោះគឺ៖ ទឹករំអិល Number One មានលក្ខណៈពិសេសជួយផ្តល់សំណើមកាត់បន្ថយការឈឺចាប់នៅពេលរួមភេទជាមួយដៃគូបានយូរ វាក៏មានអត្ថប្រយោជន៍យកមកលាបលើផ្ទៃមុខ និងកែងជើងបែកប្រេះផងដែរ។

ផលិតផលទាំងអស់នេះមានការចុះបញ្ជិការត្រឹមត្រូវ។ ស្រោមអនាម័យ Number One មានដាក់លក់នៅគ្រប់ផ្សារទំនើប និងម៉ាតល្បីៗ ដូចជា 7-Eleven, Circle K, Tela Mart, Chip Mong, KIWI, Fair Plus, Makro គ្រប់ឱសថស្ថាន និងម៉ាតនានាទូទាំងប្រទេសផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2993

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia