អាហារ
ផ្លែគុយមានប្រយោជន៍ច្រើន ជាថ្នាំកែរោគក្រិនថ្លើម បំបាត់ឈឺកឈឺទ្រូងជំនួយក្រពះពោះវៀន ពូកែណាស់
Thida Pet
June 26 2023
678 views

គុយជា គឺជារុក្ខជាតិវល្លិព្រៃមួយប្រភេទ ដែលមានរសជាតិជូរអែមឆ្ងាញ់   ផ្លែគុយ ជាផលផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬ រាង ពងក្រពើ សំបក សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង។ គុយគឺជារុក្ខជាតិដែលដុះដោយឯកឯង រុក្ខជាតិនេះ ក៏មានប្រយោជន៍ជួយដល់សេដ្ឋកិច្ចរបស់ប្រជាជនដែលនៅតំបន់ផងដែរ ឱ្យតែដល់ខែប្រមូលផលម្ដងៗ ព្រោះផ្លែគុយ ជាផ្លែមានទីផ្សារ ​គេចូលចិត្តញុំាច្រើន និងកម្រមាន។

ជាការពិតណាស់ យោងតាមរយៈក្រសួងបរិស្ថាន នាពេលកន្លងទៅនេះ មានរៀបរាប់ ចែករំលែកទាក់ទងនិងអត្ថប្រយោជន៍ច្រើនមហាសាលជួយសុខភពរបស់ផ្លែគុយ ដែលបងប្អូនខ្លះក៏បានដឹង ខ្លះទៀតក៏មិនទាន់បានដឹង។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែគុយ

-សំបកគុយមានរសជាតិមិនល្វីង(យកសំបក) ទៅស្ងោរដាំទឹកផឹក ជួយព្យាបាល ​អាការ​ឈឺក្បាល

-នៅ​ប្រទេស​ម៉ាឡេស៊ី ឫស​ត្រូវ​បានគេយក​ទៅ​ស្ងោរ​ផឹក ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់​លឿង​ដែល​បណ្ដាល​មក​ពី​ជំងឺ​គ្រុនចាញ់ (ឫស)

-ឫស​មាន​រសជាតិ​ហិល បើយក​មក​ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​ឈឺ​បំពង់ក និង​ឈឺទ្រូង

-វល្លិ ដើម ឬ​ឫស ស្ងោរ​ផឹក​ជា​ថ្នាំ​ព្យាបាល​រោគ​រាគ

-ផ្លែគុយទុំយកមកបរិភោគ ជួយរំអិលពោះវៀន ធ្វើ​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​ចោល

-ដើម​ស្ងោរ​នឹង​ទឹក​ផឹក​ជា​ឱសថ​ព្យាបាល​ការ​ក្រិនថ្លើម

-តាមក្បួនឱសថបុរាណភាគខាងត្បូងនៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ

-ផ្លែខ្ចីមានរសជាតិជូរ គេប្រើផ្លែខ្ចី ហាលស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើ​ជា​ថ្នាំ​ព្យាបាល​របួស

-ជ័រយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជា

-ឫស​ត្រូវ​ហាន់​ល្អិតៗ ហើយ​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ខាន់លឿង​ចំពោះ​ទារក

-​មាន​លក្ខណៈសម្បត្តិ​ជាថ្នាំប៉ូវកំលាំងផងដែរ

-វល្លិត្រូវ​បាន​គេ​ប្រើ​ជំនួស​ខ្សែរសម្រាប់​ចង​របស់​របរ

-ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម។

ក្រោយពីអានអត្ថប្រយោជន៍របស់ផ្លែគុយលើរួចមក បងប្អូនយល់យ៉ាងណាពីអត្ថប្រយោជន៍ច្រើនមហាសសាល ដែលអាចយក ឬ យកសំបក យកផ្លែរបស់រុក្ខជាតិនេះ​​មក ធ្វើជាឱសថកែរោគបានយ៉ាងច្រើន មិននឹកស្នានដល់ ជាពិសេសអ្វីដែលមិនអាចបំភ្លេចបាននោះគឺ រសជាតិជូរអែមឆ្ងាញ់ជាប់មាត់របស់ផ្លែគុយ៕

អត្ថបទដោយ៖ ប៉ែត ធីតា

លោក ហាក់ សីហា៖ ឆ្នាំនេះផ្លែគុយសម្បូរ តែតម្លៃថោក ហើយក៏ពិបាកលក់

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1259

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
#អាហារJanuary 15 2025
អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia